នៅអាណត្តិទី៤ នេះមានកំណែទម្រង់រដ្ឋបាលដែនដីរបស់រាជធានីភ្នំពេញដោយមានការកាត់បញ្ចូលឃុំ ចំនួន ២០ នៃស្រុក ៥ក្នុងខេត្តកណ្តាលឱ្យស្ថិតនៅក្រោមការគ្រប់គ្រងរដ្ឋបាលរបស់រាជធានីភ្នំពេញ ។ ស្រុកទាំង ៥ និងឃុំទាំង២០ មាន ៖
- ស្រុកពញឮ បញ្ជូល ៣ឃុំ លើ១៤ឃុំ ៖ ឃុំព្រែកព្នៅ ឃុំសំរោង និងឃុំពញាពន់ ត្រូវបានបញ្ចូលមកក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
- ស្រុកអង្គស្នួល បញ្ចូល ៦ ឃុំ លើ១៦ឃុំ ៖ ឃុំពន្សាំង ឃុំស្នោរ ឃុំឪឡោក ឃុំបឹងធំ ឃុំកំបូល មនិងឃុំកន្ទោក ត្រូវបានបញ្ចូលមកក្នុង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
- ស្រុកកណ្តាលស្ទឹង បញ្ចូល ៥ ឃុំ លើ២៣ឃុំ ៖ ឃុំគងនយ ឃុំទៀន ឃុំរលួស ឃុំស្ពានថ្ម និងឃុំព្រែកកំពឹសត្រូវបានបញ្ចូលមកក្នុង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
- ស្រុកកៀនស្វាយ បញ្ចូល ៤ ឃុំ លើ១២ឃុំ ៖ ឃុំវាលស្បូវ ឃុំព្រែឯង ឃុំក្បាលកោះ និងឃុំព្រែកថ្មីត្រូវបានបញ្ចូលមកក្នុង ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
- ស្រុកមុខកំពូល បញ្ចូល ២ ឃុំ លើ៩ឃុំ ៖ ឃុំបាក់ខែង និងឃុំកោះដាច់ ត្រូវបានបញ្ចូលមកក្នុង ខណ្ឌឫស្សីកែវរាជធានីភ្នំពេញ ។