ពុទ្ធិឥន្រ្ទីយ៍ជាលដំនាក់ដំបូងជាដំនាក់ទាបនៃដំនើរពុទ្ធិ ។ ពុទ្ធិឥន្រ្ទយ៍រួមមានៈ
- ឥន្រ្ទិយារម្មណ៍ៈ ជាដំនាក់ទាបបំផុត និងសំខាន់បំផុតព្រោះបើគ្មានឥន្រ្ទីយារម្មណ៍ទេនោះក៏គ្មានពុទ្ធិដែរ ។ ដំនាក់នេះ អង្គវិញ្ញាណយើងទទួលបានឥន្រ្ទីយារម្មណ៍ដោយឡែកៗពីតថភាពបរានុម័តបញ្ជូនទៅខួរក្បាល ។
- ប្រត្យក្សារម្មណ៍ៈ គឺជាការគួបផ្សំ បំពេញអោយគ្នាទៅវិញទៅមករវាងឥន្រ្ទីយារម្មណ៍ទាំងឡាយ ដែលឯកភាពអំពើវត្ថុឬបាតុភូត ។
- រូបតំនាងៈ ជាដំនើររក្សាទុកនូវស្នាមគំនូស រឺរូបថតនៃវត្ថុបាតុភុតក្នុងខួរក្បាលមនុស្ស ។