តាមការសង្កេត គេឃើញប្រាសាទបុរាណខ្មែរមានច្រើនប្រភេទក្នុងនោះមានប្រភេទប្រាសាទមានប្រាង្គ ១ ប្រាសាទមានប្រាង្គច្រើន និងប្រភេទប្រាសាទភ្នំ ។
- ប្រាសាទខ្លះមានប្រាង្តតែមួយ ហើយសង់នៅដាច់តែឯងដូចជា ប្រាសាទភ្នំបាយ៉ង់កោ ប្រាសាទភ្នំប្រសិទ្ធិ ប្រាសាទភូមិប្រាសាទ ។
- ប្រាសាទមានប្រាង្គច្រើន ហើយសង់នៅលើខឿនតែមួយជាន់ដូចជា ប្រាសាទព្រះគោ ប្រាសាទ លលៃ ។
- ប្រាសាទខ្លះសង់នៅលើដីរាបស្មើពុំមានខឿនទេ គឺសង់ផ្ទាល់ដីរាបស្មើដូចជា ប្រាសាទភូមិប្រាសាទព្រះខាន់ ។
- ប្រាសាទភ្នំសង់ខ្ពស់ដូចភ្នំមានទំហំធំហើយមានខឿនច្រើនជាន់ ។ សំណង់ប្រាសាទភ្នំនេះមានពីរ ប្រភេទគឺប្រាសាទភ្នំដែលសង់នៅលើភ្នំធម្មជាតិដូចជា ប្រាសាទបាខែង និងប្រាសាទបាគង ប្រាសាទបក្សីចាំក្រុង ប្រាសាទបាយ័ន ប្រាសាទអង្គរវត្ត ។ គេសង់ប្រាសាទភ្នំដើម្បីតំណាងភ្នំ ព្រោះតាមទស្សនៈឥណ្ឌាគេនិយមគោរពភ្នំព្រះសុមេរុដែលជាទីឋាននៃព្រះអាទិទេព ។