នៅក្នុងសេចក្តីណែនាំនោះបាន បញ្ជាក់ច្បាស់លាស់ពីការបញ្ឈប់មុខតំណែងមេភូមិ អនុប្រធានភូមិនិងសមាជិកភូមិមានដូចខាងក្រោមៈ
- ករណីមេភូមិអនុប្រធានភូមិនិងសមាជិកភូមិណាមួយដែលប្រព្រឹត្តខុសឆ្គងក្នុងការងារមេឃុំ ចៅសង្កាត់លសាមីត្រូវធ្វើណែនាំជាលាយកលក្ខណ៍អក្សរឲ្យតែចំណុចខុសឆ្គង និងរាយការណ៍ជូនកិច្ចប្រជុំបន្ទាប់របស់ក្រុមប្រឹក្សាឃុំ សង្កាត់ ។
- ករណីទទួលការណែនាំហើយ សាមីខ្លួននៅតែប្រព្រឹត្តខុសឆ្គងមេឃុំ ចៅសង្កាត់ត្រូវធ្វើសេចក្តីរាយការណ៍ជូនក្រុមប្រឹក្សាឃុំ សង្កាត់ ហើយក្រុមប្រឹក្សាអញ្ជើញសាមីខ្លួនមកទទួលការណែនាំដោយមានការចុះក្នុងកំណត់ហេតុនៃកិច្ចប្រជុំ ។
- ក្រោយពីទទូលការណែនាំហើយ សាមីខ្លួនមិនរាងចាលមេឃុំ ចៅសង្កាត់ត្រូវរាយការណ៍ជូនក្រុមប្រឹក្សាឃុំ សង្កាត់និងសុំឲ្យក្រុមប្រឹក្សាសម្រចបញ្ឈប់ជននោះពីមុខតំណែងតាមសំលេងលើសពីពាក់កណ្តាលនៃក្រុមប្រឹក្សាឃុំ សង្កាត់ទាំងមូល ។
- ករណីមេភូមិ អនុប្រធានភូមិ និងសមាជិកភូមិបាត់បង់ពីមុខតំណែងតាមករណីណាមួយខាងលើក្រុមប្រឹក្សាឃុំ សង្កាត់ត្រូវធ្វើការជ្រើសរើសបេក្ខជនសម្រាប់កន្លែងដែលនៅទំនេរឲ្យក្រុមប្រឹក្សាឃុំសង្កាត់ពិនិត្យអនុម័តក្នុងរយៈពេល៧ថ្ងៃយ៉ាងយូរ ។