Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


សង្គមវប្បធម៌អាស៊ាន បង្កើតនូវបញ្ហាមួយចំនួនដូចជា៖

១. សិទ្ធមនុស្ស៖

ចំរុះភាពគ្នាជាច្រើននៅក្នុង តំបន់អាស៊ានធ្វើឲ្យកើតមាននូវការប្រកាន់នូវឋានៈរបស់មនុស្សដែលកើតមាននូវបទឧក្រិដ្ឋផ្សេងៗ ដែលសុទ្ធតែជាប្រភពនៃបញ្ហាហើយនៅក្នុងករណីខ្លះទៀត យើងមិនអាចកត់សម្គាល់ទៅលើររបៀបរបបនៃការរស់នៅ របស់មនុស្សបានឡើយ ។ មនុស្សម្នាក់ៗធ្វើយ៉ាងណាឲ្យតែខ្លួនបានរស់ ដោយគ្មានភាពខ្មាសអៀនថាខ្លួនបានធ្វើអីនិងថាខ្លួនជានរណានោះទេ ។ ការប្រកាន់ពូជសាសន៍ក៏ដូចជាអំពើហឹង្សាបានក្លាយជាបញ្ហាមិនត្រឹមតែនៅក្នុងគ្រួសារ មិត្តភក្តិ សហគមន៍ និងនិយោជក តែប៉ុណ្ណោះនោះទេតែវាក៏បណ្តាលមកពីស្ថាប័នរដ្ឋផ្សេងៗទៀតដូចជា អ្នកដែលដើរតួនាទីសំខាន់នៅក្នុងរដ្ឋជាពិសេស ប៉ូលីស នគរបាល និងមានជំលោះក្នុងការប្រកាន់សាសនាផងដែរ ។

២. ការប្រមូលផ្តុំនៃមនុស្ស Indigenous People

     ជនជាតិដើមភាគតិចទទួលរងនូវភាពអយុត្តិធម៌ការបដិសេធការរើសអើង ការប្រកាន់ពូជសាសន៍និងការបង្ខំឲ្យរស់នៅលាយឡំជាមួយមនុស្សជាច្រើនផងដែរ ។ ក្នុងពេលជាមួយគ្នានេះដែរ ពួកគេបាននឹងបន្តនូវការបញ្ជ្រាបក៏ដមូចជាផ្សព្វផ្សាយនូវអត្តសញ្ញាណខុសៗគ្នាជាច្រើនដល់ពួកគាត់របៀបរបបនៃការគ្រប់គ្រងប្រពៃណីននិងធនធាននៃប្រព័ន្ធគ្រប់គ្រងដូចជាស្ថាប័នសង្គមវប្បធម៌នៅក្នុងប្រព័ន្ធនៃគោលនយោបាយជាតិ វប្បធម៌ សេដ្ឋកិច្ច និងការធ្វើផែនការស្របច្បាប់ ។ ជនជាតិដើមភាគតិចនឹងនូវតែបន្តការឈឺចាប់ ពីសកម្មភាពចូលរួមរបស់រាជរដ្ឋាភិបាល និងគម្រោងសហប្រតិបត្តិការណ៍ដែលមិនគោរពនូវសិទ្ធិសេរីភាពជាអាទិទេព និងកិច្ចព្រមព្រៀង ។ ទោះបីជាយ៉ាងណាក៏ដោយក៏ជនជាតិដើមភាគតិចនៅតែបន្តក្នុងការថែរក្សាការពារនូវអត្តសញ្ញាណរបស់គេ ទោះបីជារស់​នៅជំពូកមនុស្សច្រើនបែបយ៉ាងនោះ ក្នុងសិទ្ធិសេរីភាពមួយដែលអាចទទួលយកបាន ។ មួយវិញទៀតជនជាតិដើមភាគតិច ទទួលរងនូវភាពមិនសមរម្យតាមរយៈសេវាកម្ម សង្គមដោយភ្នាក់ងាររបស់រាជរដ្ឋាភិបាល ។

៣. កម្មករចំណាកស្រុក ( Migrant Workers )

     កម្មករចំណាកស្រុកកតែងតែមកពីតំបន់ ឬប្រទេសដែលក្រីក្រនិងពុំមានការអភិវឌ្ឍន៍ហើយប្រជាជនសុទ្ធតែជាអ្នកដែលមានការអប់រំទាប ហើយពួកគេមិនអាចធ្វើការបានល្អ ។ ចំណែកឯវប្បធម៌គឺទៅតាមតតំបន់ ឬប្រទេសដែលគេរស់នៅនិងតាមកន្លែងធ្វើការងារផ្ទាល់តែម្តង ។ ជាលទ្ធផលវាអាចធ្វើឲ្យមានការកើនឡើង នូវករណីនៃការលរំលោភបំពាន ( Abuse ) និងក្លាយជាទៅជាជនដែលប្រឈមមុខរងគ្រោះទៅ និងការជួញដូរមនុស្ស ( Human Trafficking ) យ៉ាងខ្លំាងពីទង្វើខុសច្បាប់នេះ​។ កម្មករចំណាកស្រុក ( Migrant Workers ) ទទួលរងនូវបញ្ហាជាច្រើនគួរឲ្យកត់សម្គាល់ប្រទេសភាគច្រើនបានផ្តល់នូវសេវាកម្មក្នុងការអប់រំបណ្តុះបណ្តាលសុខភាពដល់កម្មករដែរ តែសេវាទាំង​អស់នេះមានត្រឹមតែកម្មករស្របច្បាប់តែប៉ុណ្ណោះដោយមិនបានគិតដល់គ្រួសាររបស់គេផង ។ គ្មានលក្ខណៈស្តង់ដារទាំងច្បាប់រដ្ឋក៏ដូចជាច្បាប់អន្តរជាតិក្នុងការការពារទៅលើលសិទ្ធិសេរីភាពរបស់កម្មករចំណាកស្រុក និងគ្រួសាររបស់គេដែលធ្វើឲ្យពួកគេក្លាយទៅជាអ្នក ដែលត្រូវបានគេរំលោភបំពានដូចជាអំពើហិង្សា និងការគំរាមកំហែងដោយមន្រ្តីការពារផ្លូវច្បាប់ក៏ដូចជានិយោជិកផងដែរ ។ លក្ខណៈមិនផ្លូវការនៃកម្មករចំណាកស្រុកដែ​លពុំមានឯកសារបញ្ជាក់ស្របច្បាប់ជាអ្នកដែលងាយទទួល រងនូវការរំលោភបំពានបំផុត ការចាប់បង្ខំផ្លូវភេទនិងប្រឈមមុខយ៉ាងខ្លាំងផងដែរទៅនិងការតាមចាប់ខ្លួន ។ ស្រ្តីកម្មករចំណាកស្រុកជាពិសេសស្រ្តីធ្វើការងារជាអ្នកបម្រើនោតាមផ្ទះ ងាយទទួលរងនូវអំពើហឹង្សាផ្នែកផ្លូវភេ​ទរួមមាន ការចាប់រំលោភការចាប់បង្ខំរួមភេទ ( Sexual Abuse ) ហើយពួកគេមិនត្រូវបានច្បាប់អន្តរជាតិជួយការពារឡើយ នៅពេលមានបញ្ហាប្រឈមមខាងលើបានើកើតឡើងចំពោះរូបគេផ្ទាល់ ។ ចំណែកឯការរៀបអាពាហ៍ពិពាហ៍របស់ពួកកម្មករចំណាកស្រុកការស្វែ​ងរកនូវសិទ្ធិជ្រកកោន ( Asylum Seekers ) ការសភាសន៍ខ្លួននិង គ្រួសាររបស់គេមិនមានភាពសប្បាយរីករាយទៅនឹងសិទ្ធិរបស់គេនោះទេ ( មិនដូចនិងពលរដ្ឋធម្មតា ) ដោយគ្មានការការពារ និងការកំណត់ច្បាស់លាស់ ។

៤. សិស្សកុមារ Child right

     បញ្ហាកុមារ និងបញ្ញាព្រួយបារម្ភនានាមិនមែនជាអាទិភាព និងផ្តល់នូវការពិចារណាដោយសហគមន៍អាស៊ាននោះទេ ។ អវត្តមាននៃការការពារកុមារនៅក្នុងប្រទេសភាគច្រើនដែលត្រូវបានកើនឡើងទ្វេរដង​នៃការទទួលស្គាល់ពីសង្គម ( Social Acceptance ) ទៅលើទម្រង់នៃអំពើហឹង្សា ។ ក្មេងៗនៅក្នុងតំបន់ប្រឈមមុខទៅនឹងបញ្ហាផ្សេងៗដូចជាអំពើហឹង្សាការប្រកាន់ពូជសាសន៍ ( រើសអើង ម) មិនទទួលបាននូវប្រព័ន្ធយុត្តិធម៌ និងមិនទទួលបាននូវការការពារសម្រាប់ក្មេងរងគ្រោះពីអំពើហឹង្សា ។ មួយវិញទៀត វាក៏អវត្តមានផងដែរើនូវយន្តការដ៏មានមួយវិញទៀត វាក៏វអត្តមានផងដែរនូវយន្តការដ៏មាន ប្រសិទ្ធភាពក្នុងការចូលរួមរបស់ក្មេង ។ ឧទាហរណ៍៖ គេធ្វើការអភិវឌ្ឍន៍នូវកម្ម​វិធីសម្រាប់ស្រី្ត និងក្មេងៗ តែបែរជាមិនមានវត្តមានពួកគេនៅក្នុងនោះជាដើម ។

៥. យុវជន Youths

.     បញ្ញាដែលតែងតែកើតឡើងចំពោះយុវជនមានដូចជា ការបង្រៀនពុំទាន់មានលក្ខណៈស្តង់ដារគ្រប់គ្រាន់ដល់បុគ្គលិក ផ្នែកសម្របសម្រួលការអប់រំនូវមានកម្រិតទាប ផ្តល់ឱកាសក្នុងការអប់រំដល់ជនគំរូនៅមានតិច កម្មវិធីក្នុងការជួយយុវជនក្នុងការស្វែងរកការងារមានតិច ការចូលរួមរបស់​​​យុវជនមានតិចនៅក្នុងការងារក៏ដូចជានៅក្នុងសង្គម មានជំលោះគ្នាច្រើន និងអំពើហិង្សាព័ត៌មានដែលទាក់ទងទៅនឹងផ្លុវភេទ សុខភាពបន្តពូជ ដែលទាំងអស់នេះនូវមានកម្រិតទាបបំផុត ។

៦. បញ្ញាផ្លូវភេទ ការរើសអើង និងសិទ្ធិ Sexual and Reproductive and Right

      ស្រ្តី និងក្មេងស្រីត្រូវបានទទួលរងនូវការរើសអើងជាច្រើនទម្រង់ និងច្រើនរូបភាពនៅក្នុងជីវីតនៃការរស់នៅរបស់ពួកគេពីមួយថ្ងៃទៅមួយថ្ងៃ ។ ច្បាប់គោលនយោបាយ និងការបដិសេធនូវការអនុវត្តន៍ដេលធ្វើឲ្យមានភាពស្មើគ្នានៅក្នុងសង្គម និងការត្រួតពិនិត្យទៅលើការរស់នៅក៏ដូចជាជីវីតរបស់ពួកគេទាំងរុបរាងកាយ និងចិត្តគំនិត ។ ទម្រង់មួយនៃការ​រើសអើង ដូចជាការបដិសេធផ្លូវភេទ ការបន្តពូជនិងសិទ្ធិ ។ ចំនួនដ៏ច្រើនមហិមានៃបញ្ញានេះ ធ្វើឲ្យមានការកើនឡើងនូវមាត្រាមរណៈមាតា ​និងការទទួលរងនុវការឈឺចាប់ដៃបណ្តាលមកពីបញ្ហា HIV ដែលមានអត្រាយ៉ាងហោចណាស់ ២០%ដែរ ។ តាមការទស្សទាយ៍មួយ បានបង្ហាញថាមានមនុស្សលប្រមាណជា ១.២៧លាននាក់ ដែលស្ថិតនៅចន្លោះអាយុពី ១៥ទៅ ២៤ឆ្នាំ ទទួលរង់នូវការផ្ទុកមេរោគអេដស៍ ។ ប្រហែលជា ៧៥%នៃអ្នកផ្ទុកមេរោគអេដស៍ជាអ្នកប្រើប្រាស់គ្រឿងញៀន បុរសរួមភេទជាមួយបុរសការរួមភេទក្នុងចំនោមកម្មករនិងជាមួយអតិថិជនផងដែរ ។ ស្រ្តី និងក្មេងស្រ្តីមានសិទ្ធិក្នុងការទទួលបាននូវសេវាសុខភាពឲ្យមានលក្ខណៈស្តង់ដា ។ ពួកគេមានសិទ្ធិក្នុងការកំណត់ថា តើនៅពេលណាដែលពួកគេក្លាយទៅជាអ្នកមានផ្ទៃពោះ ប៉ុន្តែគេប្រហែលជាបដិសេធក្នុងការធ្វើផែនការ គ្រួសារ ព័ត៌មាន និងសមត្ថភាពក្នុងការត្រួតពិនិត្យលើរូបរាងកាយរបស់គេផ្ទាល់​។ ទោះបីជាយ៉ាងណាក៏ដោយ ការទទួលបាននូវសេវាសុខភាព រួមទាំងព័ត៌មានពីសុខភាពផ្លូវភេទ និងសុខភាពបន្តពូជនៅតែមានការប្រកែក និងបដិសេធពិបណ្តាច្បាប់ សេដ្ឋកិច្ច និងសង្គមផងដែរ ។

៧. វិសមភាពសិទ្ធិក្នុងការអប់រំ Right to equality education

វិបត្តិហិរញ្ញវត្ថុសកលលោក ការកើនឡើងនូវជនរងគ្រោះ អាកាសធាតុប្រែប្រួលនិងមានស្ថានភាព ជំលោះគ្នាមិនចេះចប់ការស្វែងរកនូវជំនាញឡើងវិញ ការកើនឡើងនូវអត្រានៃភាពគ្មានការងារថ្វើនិងភាពក្រីក្រផងដែរ ។ នៅក្នុងឆ្នាំ ២០០៩ប្រទេសនៅអាស៊ីអាគ្នេយ៍ និងអាស៊ីប៉ាភិចអត្រាយុវជនដែលមិនមានការងារធ្វើមានប្រមាណរហូតដល់ទៅ ១.៥%ដែលជាវិបត្តិដ៏អាក្រក់មូយនៅលើពិភពលោក ហើយរាជរដ្ឋាភិបាលបាននឹងកំពុងធ្វើការបង្កើតនិងអនុវត្តន៍នូវកម្មវិធីដែលសង្កត់ធ្ងន់ទៅលើ ការផ្តល់នូវជំនាញដល់អ្នកបម្រុងចូលបម្រើការងារ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login