ព្រះពុទ្ធអង្គបានបំពេញនៅពុទ្ធកិច្ចដូចជា ៖
- ពេលព្រឹកទ្រង់និមន្តបិណ្ឌបាត
- ពេលរសៀលទ្រង់សម្តែងធម៌ទេសនាដល់សាធារណៈជន
- ពេលព្រលប់ទ្រង់ប្រទានឳវាទដល់ភិក្ខុសង្ឃ
- ពេលកណ្តាលអធ្រាទ្រង់ដោះប្រស្នាពួកទេវតា
- ពេលទាបភ្លឺទ្រង់ប្រមើលមើលឧបនិស្ស័យសត្វលោក ។ ពុទ្ធកិច្ចនេះមានរយៈពេល ៤៥ព្រះវស្សា ។