និមិត្តសញ្ញាក្រសួងមហាផ្ទៃមានអត្ថន័យដូចតទៅ៖
- រូបព្រះនរាយណ៍មានដៃបួន ដៃស្តាំងខាងលើកាន់ខ្យង់សង្ខដៃស្តាំខាងក្រោមកាន់សៀវភៅ ដៃឆ្វេងខាងលើកាន់កងចក្រ ដៃឆ្វេងខាងក្រោមកាន់ព្រះខន្ធ តំណាងឲ្យសភាវៈល្អ រក្សា ការពារកសាង
- មានពណ៌ស
- មានទទឹង២ភាគ៣នៃបណ្តោយ
- ពន្លឺកាំរស្មី តំណាងឲ្យគំនិត ប្រាជ្ញា ស្មារតី
- កងចក្រ ព្រះខន្ធ តំណាងឲ្យ សិទ្ធិ អំណាចតួនាទី
- សៀវភៅ តំណាងឲ្យច្បាប់លិខិតបទដ្ឋាន
- ខ្យងសង្ខ តំណាងឲ្យភាពត្រជាក់ត្រជុំ សេចក្តីសុខក្សេមក្សាន្ត សុភមង្គល
- ក្បាច់ភ្ញីភ្លើង តំណាងឲ្យធរណី អាជ្ញាធរដែនដីនគរបាលជាតិ
- ភ្ញីក្បាច់ចម្រុះ តំណាងឲ្យអរិយធម៌ វប្បធម៌ និងភាពថ្កុំថ្កើងរុងរឿង ។