Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់មានភារកិច្ច៖

  • ចាត់វិធានការដើម្បីធានាសន្តិសុខសណ្តាប់ធ្នា​ប់សាធារណៈនិងសុវត្ថិភាពក្នុងមូលដ្ឋានឃុំ សង្កាត់
  • ចាត់វិធានការើ ការពារកន្លែងកើតហេតុ ប្រមូលថែ​រក្សាវត្ថុតាង ធ្វើសេចក្តីរាយការណ៍ជូនអធិការដ្ឋាននករបាលក្រុង ស្រុក ខណ្ឌ និងរាយការណ៍ផ្ទាល់ជូនមេឃុំ ចៅសង្កាត់
  • គ្រប់គ្រងការចុះបញ្ជីស្ថិតិប្រជាពលរដ្ឋ ចំនួនគ្រួសារចំនួនមនុស្សស្នាក់នៅបណ្តោះអាស្នន ស្នាក់នៅអចិន្ត្រៃយ៍និងមានវត្តមានជនបរទេសក្នុងភូមិសាស្រ្តទទួលខុសត្រូវ
  • ចាត់វិធានការគ្រប់គ្រងមុខសញ្ញាល្មើសច្បាប់នានា ក្នុងរង្វង់សមត្ថកិច្ចទទួលខុសត្រូវ
  • គ្រប់គ្រងការចុះបញ្ចីស្ថិតិអាវុធ គ្រឿងផ្ទុះ ជាតិងាយឆេះ ជាតិពុល មុខរបរដែលងាយប៉ះពាល់ដល់សន្តិសុខស​ង្គមនិងយានជំនិះគ្រប់ប្រភេទតាមការកំនត់
  • គ្រប់គ្រងបញ្ជីទិន្នន័យមានជាអាទិ៍៖ ទីតាំងអង្គភាពកងកម្លាំងប្រដាបអាវុធ​ទីតាំងស្ថានទូត គ្រឹះស្ថានសិក្សា វត្តុអារាម  រមណីយដ្ឋាន ក្លឹបកម្សាន្ត អង្គការជាតិ អន្តរជាតិនានា លំនៅដ្ឋានជនបរទេស ក្រុមហ៊ុន រោងចក្រ ​សហគ្រាសនិងសហគមន៍
  • ផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋនិងអនុវត្តគោលការណ៍ការងារនគរបាល និងសហគមន៍សំដៅលកៀរគរការចូលរួមការ​ពារសន្តិសុខ​សណ្តាប់ធ្នាប់សាធារណៈ
  • យាមប្រចាំការ ដើម្បីទទួលព័ត៌មាននិងអន្តរាគមន៍ការពារអាយុជីវិត សិទ្ធិសេរីភាព ទ្រព្យសម្បត្តិនិងផល​ប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន
  • ប្រតិបត្តិម៉ឹងម៉ាត់ និងភ្ជាប់ខ្ជួននូវបទវិន័យរបស់នគរបាលជាតិ សំដៅធ្វើអោយប្រជាពលរដ្ឋស្រឡាញ់មានទំនុកចិត្តគាំទ្រ និងរាយការណ៍ហេតុការណ៍ជូននូវនគរបាល
  • ធ្វើរបាយការណ៍បូកសរុបលទ្ធផលការងាររបស់ប៉ុស្តិ៍ ជូនមេឃុំ ចៅសង្កាត់និងអធិការដ្ឋាននគរ​បាលក្រុង ស្រុក​ខណ្ឌ តាមការកំនត់
  • បំពេញភារកិច្ចផ្សេងៗទៀត ដែលមេឃុំ ចៅសង្កាត់និងអធិការប្រគល់ឲ្យ ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login