ក្រសួងអភិវឌ្ឍន៍ជនបទ មានមុខងារនិងភារកិច្ចដូចតទៅ៖
- កំណត់នយោបាយ និងយុទ្ធសាស្រ្តនៃការអភិវឌ្ឍន៍ជនបទស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល
- លើកទិសដៅ ផែនការរយៈពេលខ្លីមធ្យមវែកលើការងារអភិវឌ្ឍន៍ជនបទ ដើម្បីកែលម្អស្ថានភាពសេដ្ឋកិច្ចសង្គមកិច្ចនិងវប្បធម៌របស់ប្រជារាស្រ្តជនបទឲ្យកាន់តែល្អប្រសើរឡើង
- កាត់បន្ថយជាបណ្តើៗនូវភាពក្រីក្រនិងភាពខុសគ្នារវាងអ្នកជនបទនិងអ្នកទីក្រុង
- ចូលរួមកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ ក្នុងវិស័យអភិវឌ្ឍន៍ជនបទដោយកម្រិតសកម្មភាពការងារត្រឹមថ្នាក់គ្រួសារ ភូមិ និងឃុំ ក្នុងព្រះរាជាណាចក្រកម្ពុជា ។
- សិក្សាស្រាវជ្រាវ ប្រមូលនិងគ្រប់គ្រងទិន្នន័យព័ត៌មានស្ថិតិអំពីស្ថានភាព សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ នៅតំបន់ជនបទនៃរាជាណាចក្រកម្ពុជា ដោយសហការជាមួយស្ថាប័នពាក់ព័ន្ធ ។
- អភិវឌ្ឍន៍ធនធានមនុស្សតាមរយៈបណ្តុះបណ្តាលបច្ចេកទេសជំនាញ និងចំណេះដឹងដល់មន្ត្រីបុគ្គលិករាជការរបស់ក្រសួង
- រៀបចំបើកមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសជំនាញ និងវិជ្ជាជីវៈ ថ្នាក់ភូមិភាគ ដល់ប្រជារាស្រ្តជនបទតាមការចាំបាច់ និងតាមលទ្ធភាពជាក់ស្តែង
- អប់រំ ផ្សព្វកផ្សាយដើម្បីលើកកម្ពស់ផលិតភាព និងប្រាក់ចំណូលប្រចាំគ្រួសាររបស់ប្រជាពលរដ្ឋ ដោយផ្អែកលើការស្រាវជ្រាវបច្ចេកទេសជំនាញអភិវឌ្ឍន៍ជនបទ
- ធ្វើទំនាក់ទំនងសម្របសម្រួលនិងសហប្រតិបត្តិការជាមួយបរទេស អង្គភាពអន្តរជាតិអង្គការមិនមែនរដ្ឋាភិបាលស្ថាប័ន អាជ្ញាធរគ្រប់ជាន់ថ្នាក់និងផ្នែកឯកជនដែលមានការពារព័ន្ធ ព្រមទាំងប្រជារាស្រ្តមូលដ្ឋាន ដើម្បីធ្វើការអភិវឌ្ឍន៍ជនបទ ប្រកបដោយភាពស្ថិតស្ថេរយូរអង្វែង
- គ្រប់គ្រង ដឹកនាំ និងទទួលខុសត្រូវ ក្នុងការអនុវត្តកម្មវិធីអភិវឌ្ឍន៍ជនបទចំរុះថ្នាក់គ្រួសារ ភូមិឃុំដែលរួមមានផ្លូវលំជនបទ ថែទាំសុខភាពបឋមអភិវឌ្ឍន៍សហគមន៍ និងអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ ដោយសហការជាមួយស្ថាប័នពាក់ព័ន្ធឮ
- ជំរុញការរៀបចំ និងពង្រឹងរចនាសម្ព័ន្ធអភិវឌ្ឍន៍ជនបទគ្រប់ជាន់ថ្នាក់ ជាពីសេសគណៈកម្មការឌ្ឍន៍ជនបទទៅមូលដ្ឋាន ។