2018-12-31 12:39
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ប្រហែល 4500លានឆ្នាំមុនផែនដីសណ្ឋានខុសពីបច្ចុប្បន្នគឺពុំមានមហាសមុទ្រទេ ។ ភ្នំភ្លើងបានព្រួសកំឯលផេះ និងឧស្ម័នពាសពេញភពទាំងមូល នៅពេលនោះភពមានសីតុណ្ហភាពក្តៅជាងបច្ចុប្បន្នខ្លាំងណាស់ ។ ឧស្ម័នភ្នំភ្លើង គូបផ្សំនិងឧស្ម័នផ្សេងៗនិងចំហាយទឹកបានចាប់ផ្តើមបង្កើតបរិយាកាសភពផែនដី ។ នៅខណៈពេលបរិយាកាសបានវិវត្តផែនដីក៏បានចុះត្រជាក់ ។ប្រហែលជាមុន៤ពាន់លានឆ្នាំមុន ផែនដីបានចុះត្រជាក់ល្មម ដែលធ្វើឲ្យចំហាយទឹកក្លាយជាកំនត់ហើយធ្លាកមកជាភ្លៀង ។ ទឹកភ្លៀងបានចាប់ផ្តើមចាក់បំពេញតំបន់ទាបនិងកំហូងនៃផ្ទៃរបស់ផែនដី ហើយមហាសមុទ្រដំបូងក៏បានកកើតតឡើង ។ មហាសមុទ្របានផ្លាស់ប្តូរជាច្រើន ទៅតាមប្រវត្តិសាស្រ្តភពផែនដី ។