Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. តើសរណដ្ឋានសម្រាប់ប្រទេសកម្ពុជាមានប៉ុន្មានយ៉ាង ? អ្វីខ្លះ ? ចូរនិយាយពីរគ្រឿងអលង្ការរបស់ជាតិ ?

២. តើរូបអប្សរាតំនាងឱ្យអ្វី ? តាមរយៈរូបអប្សរា តើគេអាចយស់ពីនារីលក្ខណៈរបស់ជនជាតិខ្មែរដូចម្តេច ? តើរបាំអប្សរាមានប្រភពពីរបាំអ្វី ? តើគេអាចលេងរបាំនេះក្នុងពិធីអ្វីខ្លះ ?

៣. តើប្រទេសកម្ពុជាកាលដើម្បីគ្រិស្តសករាជមានឈ្មោះដូចម្តេចខ្លះ ?

៤. តើព្រះមហាក្សត្រណាដែលធ្វើឱ្យខ្មែររីកចម្រើនខ្លាំងពូកែ ? ព្រោះអ្វី ?

៥. តើពាក្យថាជ័យវរ្ម័នមានន័យដូចម្តេច ?​

ចម្លើយ

១. សរណដ្ឋាន សម្រាប់ប្រទេសកម្ពុជាមានបីគឺ ជាតិ សាសនា ព្រះមហាក្សត្រ ។

គ្រឿងអលង្ការរបស់ជាតិមានដូចជា ៖

  • ពន្លឺរស្មីជាតិ ចំណេះវិជ្ជាក្នុងលោកអក្សរសាស្រ្ត​ គណិត រូបគីមី
  • ជីវិតរបស់ជាតិ ទឹក ដី ព្រៃឈើ បឹង ទន្លេ សមុទ្រ មាស ពេជ្រ
  • របងជាតិ​ នគរបាល ទាហាន ប្រជាជន
  • វឌ្ឍនធម៌របស់ជាតិ ភាពរីកចម្រើនរបស់ជាតិទាំងវប្បធម៌ការរស់នៅ
  • ចរិយាធម៌របស់ជាតិ សីលធម៌ភាពថ្លៃថ្នូរ សច្ចធម៌សាមគ្គីធម៌ ។

២. អប្សរា តំនាងឱ្យស្រ្តីរបាំសួគ៌ា ។ រូបអប្សរា តំណាងឱ្យសិល្បៈក្នុងចំណោមសិល្បៈនានារបស់ខ្មែរ ។ អប្សរា តំណាងឱ្យបវរកញ្ញាខ្មែរ ។

តាមរយៈរូបអប្សរាគេអាចដឹងពីរ ៖

  • យល់ពីរចិត្តគំនិតរបស់ជនជាតិខ្មែរ
  • យល់ពីភាពទន់ភ្លន់ស្លូតបូត សុភាពរាបសារ ម៉ឺងម៉ាត់ ឧស្សាហ៍ព្យាយាម ។

របាំអប្សរាមានប្រភពមកពី ៖

  • របាំតន្រ្តី
  • របាំបុរាណ
  • របាំព្រះរាជ្យទ្រព្យ ។

គេលេងរបាំនេះក្នុងពិធីដូចជា ៖

  • ពិធីថ្វាយព្រះពរជូនពរ
  • ពិធីបុណ្យក្នុងទ្វារទសមាឃ ។

៣. ប្រទេសកម្ពុជាជាបឋមគឺប្រទេសហ្វូណន ឬនគរភ្នំ ឬហៅថាកោះគោកធ្លក ឬនគរគោកធ្លក ។

៤. ព្រះបាទជ័យវរ័្មនទី៧ ពីព្រោះ ៖

  • ព្រះអង្គជាក្សត្រប្រកបដោយទសពិធរាជធម៌
  • ទ្រង់កសាងប្រាសាទធំៗ សាលាដំណាក់ ១២១ មន្ទីរពេទ្យ ១០២
  • ព្រះអង្គមានចំណេះវិជ្ជាខ្ពង់ខ្ពស់ប្រកបដោយធម៌
  • ព្រះអង្គយកចិត្តទុកដាក់លើវិស័យនយោបាយ យោធាសង្គមកិច្ច និងវប្បធម៌
  • ព្រះអង្គទ្រង់ចុះដឹកនាំប្រទេសដោយផ្ទាល់ព្រះអង្គ ។

៥. ពាក្យថាជ័យវរ្ម័នមានន័យថាការធ្វើសឹកសង្រ្គាមមិនដែលចាញ់នៅក្នុងសមរភូមិ និងជាព្រះបរមងារនៅក្នុងសម័យនោះ ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login