សំណួរ
១. ចូរបកស្រាយក្រុមឈាមមនុស្សទៅលើចរិតលក្ខណៈមនុស្សត្រូវប្រហែល៥០% ?
២. តើសញ្ញាជាតិប្រើរូបព្រះសង្ហារមានចំណុចសំខាន់ៗប៉ុន្មានយ៉ាង ? អ្វីខ្លះ ?
៣. តើហេតុអ្វីបានជាប្រទេសខ្មែរយើងសម្បូរប្រាសាទសិលាម្ល៉េះ ?
៤. តើគេចែកប្រាសាទខ្មែរជាប៉ុន្មានប្រភេទ ? អ្វីខ្លះ ?
៥. តើប្រាសាទទាំងនោះមានមុខងារដូចម្តេច ?
ចម្លើយ
១. ក្រុមឈាមមនុស្សទៅចរិតលក្ខណៈមនុស្សត្រូវប្រហែល៥០%មានដូចជា ៖
- ប្រភេទA ៖ មនុស្សភាគច្រើនម៉ុងម៉ាត់ ការគិតពូកែ មិនឱ្យគេនិយាយស្តីលើខ្លួនទេ ។
- ប្រភេទB ៖ មនុស្សភាគច្រើនចូលចិត្តសប្បាយគិតច្រើន មានរឿងអ្វីចង់ប្រាប់គេឱ្យដឹងដែរ ចង់ជួយគេ ។
- ប្រភេទAB ៖ មនុស្សភាគច្រើនឆាប់ជឿគេខ្វះការពិចារណា ។
- ប្រភេទ O ៖ ស្លូតត្រង់មានចិត្តគុំច្រើនចំពោះរឿងមិនល្អ ។
២. សញ្ញាជាតិប្រើរូបព្រះសង្ហារមានចំណុចសំខាន់ៗចំនួនប្រាំគឺ ៖
- ពន្លឺឆពណ្ណវង្សី នៅពីរលើគេតំនាងឱ្យអរិយធម៌ខ្មែរ
- ក្សេត្រឆ័ត្រទាំងពីរ តំនាងឱ្យព្រះមហាក្សត្រព្រះមហាក្សត្រីយានីជាអ្នកថែររក្សាប្រជារាស្រ្ត
- ព្រះខ័ន នៅក្រោមមកុដរាជ្យជនិមិត្តរូបនៃអំនាច និងយុត្តិធម៌
- គុជសីហ៍និងរាជសីហ៍ទាំងពីរជាកម្លាំងរបស់ប្រជារាស្រ្តខ្មែរនៅជំវិញព្រះរាជខ័ន ។
៣. បានជាប្រទេសកម្ពុជាសម្បូរប្រាសាទសិលាពីរព្រោះ ៖
- បុព្វហេតុសាសនានៅសម័យនោះ(ពិធីទេវរាជនិងពុទ្ធរាជ)
- បុព្វហេតុសង្រ្គាមញឹកញាប់
- បុព្វហេតុព្រះមហាក្សត្រមួយអង្គៗចង់បានកិត្តិយសនិងមហិទ្ធិឬទ្ធិ
- បុព្វហេតុប្រវត្តិសាស្រ្ត ផ្លាស់ប្តូរទីក្រុង
- បុព្វហេតុទម្លាប់គឺការបន្តស្នាដៃ ។
៤. គេចែកប្រាសាទខ្មែរជាបួនប្រភេទគឺ ៖
- ប្រាសាទដែលមានប្រាង្គតែមួយ ដូចជាប្រាសាទភ្នំបាយ៉ង ប្រាសាទភ្នំបាសិត
- ប្រាសាទដែលមានប្រាង្គច្រើន សងើទៅលើខឿនតែមួយជាន់ដូចជា ប្រាសាទព្រះគោ ប្រាសាទលលៃជាដើម
- ប្រាសាទដែលសង់នៅលើដីរាប គឺគ្មានខឿនទេ សង់ផ្ទាល់លើដីរាបស្មើរមានប្រាសាទព្រះខ័ន្ធដើម
- ប្រាសាទភ្នំគឺប្រាសាទដែលសង់ខ្ពស់ដូចភ្នំមានខឿនច្រើនជាន់វាមានពីរប្រភេទ ៖
ប្រាសាទភ្នំដែលគេសង់នៅលើភ្នំធម្មជាតិដូចជាប្រាសាទបានខែង
ប្រាសាទភ្នំដែលគេសង់លើដីរាបស្មើរមានប្រាសាទអង្គរវត្ត ប្រាសាទបក្សីចាំក្រុង ប្រែរូបបាគង ។
៥. ប្រាសាទទាំងនោះមានមុខងារដូចជា ៖
- សម្រាប់ឧទ្ទិសថ្វាយអាទិទេពដូចជាព្រឥសូរ ព្រះនរាយណ៍
- សម្រាប់ឧទ្ទិសថ្វាយពោធិ៍សត្វ លោកកេស្វរៈក្នុងពុទ្ធសាសនាមហាយាន
- សម្រាប់ឧទ្ទិសថ្វាយបុព្វបុរសព្រះរាជាមានព្រះបិតា ព្រះមាតា ព្រះរាជបុត្រនិងវីរៈជនស្នេហាជាតិ ។