Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. តើព្រលឹងខ្មែរមានប៉ុន្មាន ? អ្វីខ្លះ ?

២. តើភ្លេងប្រពៃណីខ្មែរមានអ្វីខ្លះ ? ចូររៀបរាប់ តើភ្លេងណាមួយធ្វើអោយបរិយាកាសសប្បាយ ? តើគេចូលចិត្តលេងនៅក្នុងពិធីអ្វីខ្លះ ?

៣. ហេតុអ្វីបានជាព្រះរាជាណាចក្រកម្ពុជាយើងកំណត់បាវចនាដែលមានឈ្មោះថា “ជាតិសាសនា ព្រះមហាក្សត្រ” តើបាវចនានេះមានជាប់ទាក់ទងដូចម្តេចខ្លះ ? តើកត្តាណាជាកត្តាកំណត់សម្រេច ? ចូរលើកឧទារហណ៍ ។

៤. ដូចម្តេចដែលហៅថាអត្តសញ្ញាណជាតិ ? តើអត្តសញ្ញាណជាតិខ្មែររួមមានអ្វីខ្លះ ?

៥. ចូរបញ្ចាក់អត្តន័យនៃនិមិត្តរូបតាមការនិយមប្រើរបស់ចាស់បុរាណខ្មែរយើង ?

ចម្លើយ

១. ព្រលឹងខ្មែរមាន ១០គឺ ៖

  • ព្រលឹងដូនតា
  • ព្រលឹងជាតិ
  • ព្រលឹងទឹកដី
  • ព្រលឹងជនជាតិ
  • ព្រលឹងសិល្បៈ
  • ព្រលឹងសាសនា
  • ព្រលឹងទំនៀមទំលាប់ប្រពៃណី
  • ព្រលឹងសាមគ្គីធម៌
  • ព្រលឹងសច្ចៈ
  • ព្រលឹងអក្សរសិល្ប៍ ។

២. ភ្លេងប្រពៃណីខ្មែរមាន ៖

  • ភ្លេងមហោរី
  • ភ្លេងពិណពាទ្យ
  • ភ្លេងខ្លងខែក
  • ភ្លេងឆៃយុំា
  • ភ្លេងគងស្គរ
  • ភ្លេងមង្គលការ
  • ភ្លេងអារក្ស
  • ភ្លេងស្គរយោល
  • ភ្លេងប៉ីកែវ ។ ភ្លេងដែលធ្វើអោយសប្បាយគឺភ្លេងឆៃយុំា ។ គេចូលចិត្តលេងក្នុងពិធី បុណ្យផ្កាបុណ្យកឋិន បំបួសនាគ ។

៣. ជាតិ ៖ មនុស្សមានអំបូរពូជសាសន៍ដែលរស់នៅលើទឹកដីមួយមានព្រំដែនរួមមួយការគ្រប់គ្រងស្ថានភាពសេដ្ឋកិច្ចរួមមួយទំនៀមទំលាប់ភាសារួម ។ សាសនា ៖ សាសនមានន័យថាការអប់រំការទូន្មានប្រៀបប្រដៅនាំអោយមានសេចក្តីសុខ ។ ព្រះមហាក្សត្រ ៖ ជាម្លប់របស់ប្រជារាស្រ្តជនដ៏ខ្ពង់ខ្ពស់ជានិមិត្តរូបរបស់ប្រទេសជាតិ ។ បាវចនានេះ ៖ ចំណងទាក់ទងគ្នាមិនអាចកាត់ផ្តាច់ចេញពីគ្នាទេ ។ ជាតិ៖ គឺជាកត្តាសម្រេច ។ បើមានជាតិនាំអោយមានសាសនាសម្រាប់អប់រំនាំអោយព្រះមហាក្សត្រជានិមិត្តរូប ។ ដូច្នេះបាវចនាជាតិមានន័យថាជាពាក្យជាប្រធានឬជាគោលសម្រាប់ប្រតិបត្តិដើម្បីជាប្រយោជន៍ចំពោះប្រទេសជាតិ ។

៤. អត្តសញ្ញាណជាតិគឺជាគ្រឿងសម្គាល់ពិសេសរបស់មនុស្សរស់នៅក្នុងសហគមន៍មួយ ។

អត្តសញ្ញាណជាតិខ្មែររួមមាន ៖

  • និមិត្តរូបជាតិ ៖ ទងជាតិ ភ្លេងជាតិ ចម្រៀងជាតិ ព្រះសង្ឃ ។
  • រូបិយប័ណ្ណខ្មែរ ៖ ប្រាក់រៀល ។
  • ឈ្មោះមនុស្ស ៖ ទីកន្លែង ភូមិស្រុក ។
  • ទំនៀមទំលាប់ប្រពៃណី ៖ បុណ្យទាន ។
  • សុជីវធម៌ ៖ ការនិយាយស្តី ។
  • ម្ហូបអាហារខ្មែរ ៖ សំលរកកូរ ម្ជូរ ប្រហើរ ។
  • សិល្បៈ ៖ ភាពយន្ត ។
  • សំលៀកបំពាក់ ៖ ហូល ផាមួង សារុង សូត្រ ។
  • ល្បែងប្រជាប្រិយ ៖ សា្ថបត្យកម្ម ។

៥. អំពើពណ៍ ៖

  • ក្រហម ៖ តាងវីរៈភាព
  • ខៀវ ៖ តាងមេត្រីភាព
  • ខ្មៅ ៖ តាងទុក្ខព្រួយ
  • បៃតង ៖ តាងសេចក្តីសង្ឃឹម
  • លឿង ៖ តាងវិបុលភាពសំបូររុងរឿង
  • ស ៖ សេចក្តីបរិសុទ្ធ
  • ស្វាយ ៖ តាងភក្តីភាព ។

អំពីសត្វ ៖

  • កណ្តៀរ ៖ ព្យាយាម
  • ឃ្មុំ ៖ ការងារ
  • ឆ្កែ ភក្តីភាព
  • ឆ្មា ៖ ពុតត្បុត
  • ជ្រូក ៖ លោភៈ
  • ត្មាត ៖ ទោសៈ
  • ទា ៖ ហីនភាព
  • ពពែ ៖ ចិត្តសាវា
  • ពស់វែក ៖ មោហៈ
  • ពីងពាង ៖ តាងកាមកិលេស
  • ព្រាបស ៖ សន្តិភាព
  • មាន់ ៖ សេចក្តីប្រយ័ត្ន
  • មេអំបៅ ៖ តាងអំណូត
  • រាជសីហ៍ ៖ តាងអំណាច
  • លា ៖ ភាពភ្លីភ្លើ
  • ស្វា ៖ ភាពក្រលេមក្រលឺម ។

អំពីវត្ថុ

  • កាកបាទក្រហម ជួយសង្រ្គោះ
  • គួរស្រូវ ៖ ភោជផល
  • ក្រចកសេះ ៖ សុភមង្គល
  • ខ្សែបូ ៖ មិត្តភាព
  • ជញ្ជីង ៖ យុត្តិធម៌
  • ឈើឆ្កង ៖ មរណៈភាព
  • ចាប់ដៃ ៖ មិត្តភាព
  • ផ្កាកុលាប ៖ ស្នេហា
  • ភ្លើងទៀន ៖ ចំពោះវិជ្ជា
  • យុថ្កា ៖ អំណត់ ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login