Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. តើគំនិតច្នៃប្រឌិតមានអត្ថន័យដូចម្តេច ? តើគំនិតច្នៃប្រឌិតផ្តល់ផលប្រយោជន៍អ្វីខ្លះដល់គ្រួសារ និងសង្គម ?

២. តើគំនិតច្នៃប្រឌិតអាចជួយពង្រឹងសមត្ថភាពដល់អ្នកដទៃប្រឌិត ឬទេ ? ព្រោះអ្វី ?

៣. តើមូលហេតុអ្វីបានជាគេផ្តល់ការលើកទឹកចិត្ត ឬរង្វាន់ដល់អ្នកមានគំនិតច្នៃប្រឌិត និងរបកគំហើញថ្មី ?

៤. ដើម្បីឱ្យការច្នៃប្រឌិតលមានការអភិវឌ្ឍ តើត្រូវមានគោលការណ៍អ្វីខ្លះ ?

ចម្លើយ

១. គំនិតច្នៃប្រឌិត សំដៅយកគំនិតផ្តួចផ្តើមធ្វើអ្វីមួយបង្កើតអ្វីមួយឱ្យលេចចេញជារូបរាង និងអាចប្រើប្រាស់តាមតម្រូវការរបស់ខ្លួន ។ មនុស្សមានគំនិតច្នៃប្រឌិតមានការវិវត្តផ្នែកបញ្ញា ស្មារតី សមត្ថភាពជំនាញ និងចេះកែច្នៃអ្វីមួយពុំមានប្រយោជន៍ឱ្យក្លាយជាមានប្រយោជន៍ មានតម្លៃ មានសារៈសំខាន់ចំពោះគ្រួសារ និងសង្គម ។

ខ. គំនិតច្នៃប្រឌិតផ្តល់ផល​ប្រយោជន៍ដល់គ្រួសារ និងសង្គមគឺ ៖

+ចំពោះគ្រួសារ ៖

  • សេដ្ឋកិច្ចគ្រួសារធូរធារ ដោយសារមានមុខរបរ
  • មានរបៀបរៀបរយក្នុងគ្រួសារ
  • កូនមានការអប់រំខ្ពស់
  • គ្មានអំពើហិង្សា ចេះដោះស្រាយបញ្ហាផ្សេងៗដោយសន្តិវិធី
  • គ្រួសារមានសុភមង្គល មានកិត្តិយស មានសេចក្តីថ្លៃថ្នូរ
  • គ្រួសារមានការរីកចម្រើន អភិវឌ្ឍជាលំដាប់ ។

+ចំពោះសង្គម

  • មានធនធានមនុស្សល្អក្នុងប្រទេស
  • មានរបស់របរប្រើប្រាស់ច្រើន
  • មានចំណូលសេដ្ឋកិច្ចជាតិ
  • កាត់បន្ថយភាពក្រីក្រក្នុងសង្គមជាតិ
  • មានរបៀបរៀបរយល្អក្នុងសង្គម
  • សង្គមជាតិមានការរីកចម្រើនគ្រប់ផ្នែក គ្រប់វិស័យ មិនពឹងលើជំនួយបរទេសទៀតទេ
  • មានលទ្ធភាពផលិតរបស់របរប្រើប្រាស់បានច្រើន និងអាចមានអ្វីៗ គ្រប់យ៉ាងក្នុងបម្រើបម្រាស់ ។

សរុបមក ការមានគំនិតច្នៃប្រឌិត ពិតជាមិនឥត​ប្រយោជន៍ឡើយ ផ្ទុយទៅវិញ គឺធ្វើឱ្យខ្លួនមានការអភិវឌ្ឍជាកិច្ច ដែលជះឥទ្ធិពលដល់សង្គមជាតិផងដែរ ។

២. ការច្នៃប្រឌិត ត្រូវបានយកមកបណ្តុះគំនិតលើបុគ្គលម្នាក់ៗឱ្យមានសមត្ថភាពក្នុងការគិត ដើម្បីជួយយើងរកឱ្យឃើញដំណោះស្រាយមួយដ៏ប្រសើរបំផុតសម្រាប់ទប់ទល់បញ្ហាដែលយើងកំពុងជួបប្រទះ ។

៣. ការលើកទឹកចិត្តដល់ដល់អ្នកមានគំនិតច្នៃប្រឌិតជម្រុញឱ្យមានការច្នៃប្រឌិតខ្ពស់ និងរបកគំហើញថ្មីទាំងសង្គមនិងវិទ្យាសាស្រ្តដែលផ្តល់ផលប្រយោជន៍ដល់មនុស្សជាតិ ។ ពិភពលោកចាត់ទុកថាជាការលើកទឹកចិត្តជាគន្លឹះសំខាន់សម្រាប់អភិវឌ្ឍសង្គមជាតិ ដូចជារង្វាន់ណូបែល បានផ្តល់ដល់ជនណាដែលមានស្នាដៃរកឃើញនូវគំនិតថ្មី សម្ភារៈថ្មីមធ្យោបាយថ្មីមានប្រយោជន៍សម្រាប់មនុស្សទូទៅ ។ ការច្នៃប្រឌិតក៏ជាមធ្យោបាយសំខាន់ជម្រុញក្នុងការស្រាវជ្រាវពង្រីកចំណេះដឹងបំណិនប្រសប់ពង្រឹងសមត្ថភាពឈានទៅរកការសម្រេចគោលដៅរបស់ខ្លួន និងសង្គម ។

៤. ខាងក្រោមនេះជាគោលការណ៍លើកទឹកចិត្តក្នុងការអភិវឌ្ឍគំនិតច្នៃប្រឌិត ៖

  • លើកទឹកចិត្តឱ្យមានការបង្កើតស្នាដៃក្នុងការឃោសនា ។ ប្រសិនបើអ្នកអាចសម្តែងអារម្មណ៍និងស្នាដៃច្នៃប្រឌិតរបស់អ្នកតាមរយៈគួររូប កែច្នៃផលិតផលផ្សេងៗ ការតែងកំនាព្យ ចម្រៀង.. អ្នកពុំអាចរេរែកទេ ។
  • ចូរឱ្យតម្លៃលើកទឹកចិត្តដល់អ្នកខិតខំប្រឹងប្រែងបង្កើតស្នាដៃនិងច្នៃប្រឌិត ។ អ្នកអាចចុះផ្សាយអអត្ថបទរបស់អ្នកក្នុងទំព័រកាសែត ឬធ្វើអត្ថបទទាំងនោះឱ្យគេបោះពុម្ព ។
  • ចូលជម្រុងខ្លួនឯងឱ្យមានការច្នៃប្រឌិតខ្ពស់ ។
  • អនុវត្តច្បាប់កម្មសិទ្ធិបញ្ញាឱ្យបានត្រឹមត្រូវ ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login