Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. ដូចម្តេចហៅថា អំពើហិង្សា ?

២. តើអំពើហិង្សាអាចប៉ះពាល់ដល់មនុស្សទូទៅលើផ្នែកអ្វីខ្លះ ?

៣. តើមនុស្សថ្លៃថ្នូរត្រូវមានឥរិយាបថដូចម្តេចចំពោះគ្រួសារ ?

៤. តើមានវិធានការអ្វីខ្លះ ដើម្បីទប់ស្កាត់អំពើហិង្សា ?

៥. តើសកម្មភាពអ្វីខ្លះចាត់ទុកជាអំពើហិង្សាផ្នែកសេដ្ឋកិច្ច ?

ចម្លើយ

១. អំពើហិង្សា < អំពើ < ហិង្សា

  • អំពើ ៖ ទង្វើ ការធ្វើការប្រព្រឹត្តិ ។
  • ហិង្សា ៖ ការបៀតបៀន ការធ្វើអាក្រក់ ការធ្វើអំពើឃោរឃៅ ។
  • អំពើហិង្សា សំដៅយកការរំលោភបំពាន ឬបង្ខិតបង្ខំផ្លូវកាយ ផ្លូវចិត្ត ផ្លូវភេទ ផ្លូវសេដ្ឋកិច្ច រួមបញ្ចូលទាំងការប្រមាថមាក់ងាយ ការគំរាមកំហែងការដាក់ឱ្យនៅឯកោដាច់ពីគេឯង និងការរំលោភបំពានផ្នែកជីវភាពសេដ្ឋកិច្ចពីសំណាក់បុគ្គលម្នាក់ ឬច្រើន ដើម្បីត្រួតត្រាទៅលើបុគ្គលផ្សេងៗទៀត ។

២. អំពើហិង្សាអាចប៉ះពាល់ដល់មនុស្សទូទៅលើផ្នែក

  • រាងកាយ ៖ ធ្វើឱ្យមានរបួសស្នាម ពិការ
  • ផ្នែកផ្លូវចិត្ត ៖ ពិបាកចិត្ត មានការបារម្មណ៍ សោកសង្រេង ស្តាយស្រណោះ
  • ផ្នែកសេដ្ឋកិច្ច ៖ ធ្វើឱ្យមានការខូចខាតរបស់ទ្រព្យ និងមានការចំណាយប្រាកទៅលើការព្យាបាលរបួសស្នាមឬទិញថ្នាំព្យាបាល ដែលអាចធ្វើឱ្យជីវភាពគ្រួសារក្រីក្រជំពាក់គេជាដើម ។

៣. មនុស្សថ្លៃថ្នូរត្រូវមានឥរិយាបថល្អចំពោះគ្រួសារ គឺ ៖

  • ចេះរកប្រាក់ចំណូលចូលក្នុងគ្រួសារ
  • ចេះដោះស្រាយបញ្ហាផ្សេងៗដោយសន្តិវិធី
  • ចេះគោរព កោតក្រែងចិត្តគ្នា
  • ចេះថែទាំ ស្រឡាញ់គ្នា មានសាមគ្គីភាព
  • មានតម្លាភាពចំពោះគ្នា និងមានភាពស្មោះត្រង់
  • មិនត្រូវមើលបំណាំគ្នា
  • ចេះបង្កបរិយាកាសសប្បាយរីករាយក្នុងគ្រួសារ
  • មានការជួបប្រជុំគ្នា ក្នុងការរកដំណោះស្រាយបញ្ហាផ្សេងៗ ឬដើម្បីធ្វើការអភិវឌ្ឍគ្រួសារឱ្យមានការរីកចម្រើន
  • ចេះសន្សំសំចៃ មិនខ្ជះខ្ជាយ ។

៤. ការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារនិងការពារជនរងគ្រោះឱ្យមានប្រសិទ្ធភាពត្រូវមានវិធានការដូចខាងក្រោម ៖

  • ផ្សព្វផ្សាយច្បាប់ស្តីពីអំពើហិង្សាឱ្យយល់ដឹងគ្រប់គ្នា
  • ដាក់ទណ្ឌកម្មដល់អ្នករំលោភច្បាប់ និងប្រើអំពើហិង្សា
  • ធ្វើអន្តរាគមន៍តាមច្បាប់ឱ្យមានប្រសិទ្ធភាព ពេលមានអំពើហិង្សាក្នុងគ្រួសារ
  • ការពារផ្លូវច្បាប់ជាបន្ទាន់ដោយតុលាការ
  • ផ្តល់ព័ត៌មានដល់ជនរងគ្រោះ
  • អាជ្ញាធរដែនដីធ្វើអន្តរាគមន៍ជាបន្ទាន់រាល់អំពើហិង្សាដែលបានកើតឡើង
  • ផ្តល់ឱ្យជនរងគ្រោះនូវជំនួយសមស្របតាមរយៈកាលៈទេសៈនិងធានាសុវត្ថិភាព
  • បង្វែរជនមុនសញ្ញា និងជនរងគ្រោះពីកន្លែងកើតហេតុក្នុងករណីកំពុងកើតហេតុ ។

៥. សកម្មភាពដែលចាត់ទុកថា ជាអំពើហិង្សាផ្នែកសេដ្ឋកិច្ចមាន ៖

  • ការវាយបំផ្លាញទ្រព្យសម្បត្តិសម្ភារៈ
  • លួចទ្រព្យសម្ភារៈរបស់របរក្នុងផ្ទះយកទៅលក់ បញ្ចាំ
  • បង្ខាំងមិនឱ្យចេញទៅប្រកបមុខរបរ
  • ការគារបសង្កត់ពុំផ្តល់លុយឱ្យប្រពន្ធ ឬប្តី ដើម្បីរ៉ាប់រងការចំណាយផ្សេងៗ របស់គ្រួសារ
  • ការបង្ខិតបង្ខំ ដល់ជនរងគ្រោះ ដើម្បីយកលុយកាក់ឱ្យខ្លួនក្រោមលក្ខខណ្ឌរបស់ខ្លួនពុំសមហេតុផល ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login