Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ភ្ញី គឺឈ្មោះក្បាច់រចនាដែលគូរ រឺឆ្លាក់ប្រទាក់ពាក់ព័ន្ធ ។ ភ្ញីតុបតែងលំអ៦បែបគឺ ៖

  • ភ្ញីទេស ៖ ក្បាច់ភ្ញីដែលធ្វើជារូបដើម ទង ស្លឹក ផ្កា ផ្លែ យក តាមលំនាំតាមដើម ស្លឹក ផ្លែ ទន្សែ ។
  • ភ្ញីភ្លើង ៖ ក្បាច់ភ្ញីដែលប្រទាក់លើគ្នាឈរច្រូងមានសណ្ឋានស្រដៀងនឹងអណ្តាតភ្លើង យកតាមគំរូអណ្តាតភ្លើងដែលកំពុងតែឆេះ ។
  • ភ្ញីវល្លិ ៖ ក្បាច់ភ្ញីដែលមានសណ្ឋានជាវល្លិវារប្រទាក់គ្នា យកគំរូតាមត្រួយវល្លិត្រកួន កញ្ឆែតបោះទងក្នុងបឹងត្រពាំង ។
  • ភ្ញីផ្កា ៖ ក្បាច់ផ្កាកំរង និងយកតាមគំរូផ្កា ដូចជា ៖ ផ្កាម្លិះ ផ្កាថ្កុល ..ក្រងបន្តគ្នា ។
  • ភ្ញីផ្ការាយ ៖ ក្បាច់ដកចន្ទន៍តាមគំរូផ្លែចន្ទន៍ទុំ បកសំបកជាបួន ហើយច្នៃជាច្រើនរបៀប ។ ក្បាច់ត្របកផ្កាឈូក យកតាមផ្កាឈូករីក ក្រពុំ​ហើយច្នៃជាច្រើនរបៀប ។ ក្បាច់ចក ក្បាច់ភ្ញីដែលលាយច្រើនបែបចំរុះគ្នា យកតាមលំនាំផ្កាចំរុះពណ៌ក្នុងថូ ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login