Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. ហេតុអ្វីបានជាគេនិយាយថា ការកែប្រែមិត្តភក្តិឱ្យប្រាសចាកអំពើអាវាសែ ជាសកម្មភាពចូលរួមអភិវឌ្ឍសង្គមជាតិ ?

២. ដើម្បីឱ្យមនុស្សរស់នៅដោយសេចក្តីថ្លៃថ្នូរក្នុងសង្គមតើមនុស្សគ្រប់រូបត្រូវប្រតិបត្តិដូចម្តេចខ្លះ ?

៣. តើការប្រតិបត្តិធម៌អហិង្សាផ្តល់ប្រយោជន៍អ្វីខ្លះ ដល់បុគ្គល គ្រួសារ និងសង្គម ? ចូររកឧទាហរណ៍ ។

៤. បើសង្គមជាតិមួយសម្បូរអំពើហិង្សាកើតឡើង តើសង្គមជាតិនោះអាចអភិវឌ្ឍប្រទេសបានដែរឬទេ ? ព្រោះអ្វី ?

៥. ដើម្បីឱ្យមនុស្សរស់នៅដោយសេចក្តីថ្លៃថ្នូរក្នុងសង្គម តើមនុស្សគ្រប់រូបត្រូវប្រតិបត្តិដូចម្តេចខ្លះ ?

ចម្លើយ

១. បានជាគេ​និយាយថា ការកែប្រែមិត្តភក្តិឱ្យប្រាសចាកអំពើអាវាសែ ជាសកម្មភាពចូលរួមអភិវឌ្ឍសង្គមជាតិព្រោះ ៖

  • វាបានចូលរួមចំណែកកាត់បន្ថយ និងបំបាត់អំពើអសកម្ម អសុវត្ថិភាព អសន្តិសុខក្នុងសង្គម
  • ដើម្បីឱ្យជននោះក្លាយខ្លួនជាធនធានមនុស្សល្អក្នុងសង្គម សង្គមជាតិយើងបច្ចុប្បន្ននេះត្រូវការណាស់នូវធនធានមនុស្សដើម្បីបម្រើសង្គមជាតិ
  • អ្នកទាំងនោះជាសសរទ្រូង ឬជាទំពាំងស្នងឫស្សី
  • ជួយពួកគេឱ្យចំណេញប្រាក់កាស ពេលវេលា កម្លាំងកាយ ចិត្ត អនាគតភ្លឺស្វាងត្រចះត្រចង់
  • ជួយកាត់បន្ថយភាពក្រីក្រក្នុងសង្គម ។

២. ដើម្បីឱ្យមនុស្សរស់នៅដោយសេចក្តីថ្លៃថ្នូរហើយរស់នៅក្នុងសង្គមទទួលស្គាល់ មនុស្សគ្រប់រូបត្រង់ប្រតិបត្តិដូចខាងក្រោម ៖

  • ត្រូវគោរពស្រឡាញ់ យោគយល់គ្នាទៅវិញទៅមក
  • ត្រូវគោរពសិទ្ធិគ្នាទៅវិញទៅមក
  • ត្រូវទទួលខុសត្រូវនូវទង្វើដែលខ្លួនបានធ្វើ
  • ត្រូវប្រកាន់ខ្ជាប់នូវវិន័យ ក្រមសីលធម៌ និងច្បាប់សង្គម
  • មិនត្រូវប្រើអំណាចរបស់ខ្លួនគាបសង្កត់លើអ្នកដទៃ
  • ត្រូវវៀរចាកអំពើអបាយមុខ និងសេពគ្រឿងញៀនគ្រប់ប្រភេទ
  • ត្រូវចេះប្រើប្រាស់ថវិកាសមស្របតាមចំណូលរបស់គ្រួសារ
  • មិនជឿពាក្យអុចអាល ញុះញង់ពីអ្នកដទៃ
  • ត្រូវប្រកបរបរដោយសុចរិត ។

៣. ការរស់នៅក្នុងសង្គម ប្រសិនបើមនុស្សម្នាក់ៗ ជ្រើសរើសយកធម៌អហិង្សាដាក់ក្នុងខ្លួន គឺនាំមកនូវផលប្រយោជន៍ដូចជា ៖

ក. ចំពោះបុគ្គល ៖

  • មានភាពស្ងប់ក្នុងចិត្ត មិនមានចិត្តមួរម៉ៅក្តៅក្រហាយ ស្មុគស្មាញ
  • ធ្វើឱ្យមនុស្សគ្មានវិប្បដិសារី
  • មនុស្សអាចឈ្នះចិត្តខ្លួនឯងបាន
  • មានធម៌ខន្តីនៅក្នុងខ្លួន
  • ដោះស្រាយបញ្ហាផ្សេងៗដោយសន្តិវិធី
  • ធ្វើឱ្យយើងត្រេកអរពេញចិត្ត និងសម្បត្តិដែលខ្លួនមាន
  • ធ្វើឱ្យយើងអាចកាត់បន្ថយសត្រូវ និងបង្កើតមិត្ត
  • មានឈ្មោះថា ជាអ្នកបានធ្វើប្រយោជន៍ឱ្យដល់ខ្លួនផងនិងដល់សង្គមផង
  • ការជ្រើសរើសយក ឬការប្រកាន់ខ្ជាប់ធម៌អហិង្សា គឺធ្វើឱ្យគ្រួសារ សហគមន៍ ប្រទេសជាតិនិងពិភពលោកទាំងមូលមានស្ថិរភាពមិនមានជម្លោះវាយប្រហារគ្នាមានសន្តិភាព ការគោរពគ្នាទៅវិញទៅមក ទទួលបានផលប្រយោជន៍គ្រប់យ៉ាងដូចជា ការគោរពជីវិតមនុស្ស
  • មានចរិតស្លូតបូត មិនមានចិត្តលោភៈ ទោសៈ មោហៈ
  • ធ្វើឱ្យខ្លួនមានតម្លៃមនុស្ស ។

ខ. ចំពោះគ្រួសារ​

  • គ្មានអំពើហិង្សាក្នុងគ្រួសារ
  • មានការអត់ឳន យោគយល់ និងសណ្តោស
  • មានភាពកក់ក្តៅ និងសុភមង្គល
  • គ្រួសារមានការរីកចម្រើន រុងរឿង សម្បូរសប្បាយសេដ្ឋកិច្ចធូរធារ ។

គ. ចំពោះសង្គម

  • ធ្វើឱ្យសង្គមមានសុខសន្តិភាព សណ្តាប់ធ្នាប់ របៀបរៀបរយ មានសច្ចធម៌ យុត្តិធម៌ និងភាពត្រឹមត្រូវ
  • មានការគោរពសិទ្ធិមនុស្ស និងច្បាប់សង្គម
  • សង្គមមានស្ថិរភាព មានការអភិវឌ្ឍ រីកចម្រើន ជឿនលឿន
  • សង្គមមានសាមគ្គីភាព ឯករាជភាព និងការរួបរួម
  • មានការសហប្រតិបត្តិការ មានការយោគយល់គ្នារវាងជនជាតិ និងជនជាតិ រវាងជាតិ និងជាតិ ការយល់គ្នាជាអន្តរជាតិ ។ ជារួមបុគ្គលគ្រប់រូបដែលប្រកាន់ខ្ជាប់ធម៌អហិង្សានឹងចូលរួមចំណែកធ្វើឱ្យសង្គម គ្រួសារ ប្រទេសជាតិមានការអភិវឌ្ឍគ្រប់ផ្នែក មានសន្តិភាពផ្លូវចិត្ត ផ្លូវកាយសុភមង្គលដល់ជីវិតមនុស្សគ្រប់រូប ហើយសង្គមជាតិមានការរីកចម្រើន ។

៤. បើសង្គមជាតិមួយសម្បូរអំពើហិង្សាកើតឡើងសង្គមជាតិនោះមិនអាចអភិវឌ្ឍប្រទេសបានទេ ។ ព្រោះ ៖

  • រដ្ឋាភិបាលត្រូវចំណាយថវិកាជួយរងគ្រោះ និងជួយរកដំណោះស្រាយផ្សេងៗដូចជា ផ្នែកសម្ភារៈ បង់រុំថ្នាំពេទ្យ..។
  • រដ្ឋាភិបាលត្រូវចំណាយថវិកាលើក្រសួងពាក់ព័ន្ធ ដូចជាក្រសួងសុខាភិបាល ក្រសួងយុត្តិធម៌ ដើម្បីទិញថ្នាំសង្កូវព្យាបាលជនរងគ្រោះ និងចែកថ្នាំដល់ជនរងគ្រោះដោយឥតគិតថ្លៃឬចំណាយលើការជ្រើសរើសបុគ្គលិកពេទ្យបន្ថែម ឬត្រូវសាងសង់អគារមន្ទីរពេទ្យបន្ថែម ។
  • សង្គមជាតិមានបញ្ហាអសន្តិសុខ អសុវត្ថិភាព បាត់បង់សណ្តាប់ធ្នាប់សង្គម ។
  • បាត់បង់ធនធានមនុស្សសម្រាប់ជួយអភិវឌ្ឍសង្គមជាតិ
  • ប្រជាជនអាចបាត់បង់ការងារធ្វើ នឹងឈានដល់ភាពក្រីក្រ ជំពាក់គេ
  • ប្រជាជនខ្លះអាចពិការ ឬអាចស្លាប់ខ្លួន
  • ប៉ះពាល់ដល់កិត្តិយសប្រទេសជាតិ គ្មានការវិនិយោគពីសំណាក់បរទេស ព្រោះខ្លាចរអារ ។

៥. ដើម្បីឱ្យមនុស្សរស់នៅដោយសេចក្តីថ្លៃថ្នូរហើយរស់នៅក្នុងសង្គមទទួលស្គាល់ មនុស្សគ្រប់រូបត្រូវប្រតិបត្តិដូចខាងក្រោម ៖

  • ត្រូវគោរពស្រឡាញ់ យោគយល់គ្នាទៅវិញទៅមក
  • ត្រូវគោរពសិទ្ធិគ្នាទៅវិញទៅមក
  • ត្រូវទទួលខុសត្រូវនូវទង្វើដែលខ្លួនបានធ្វើ
  • ត្រូវប្រកាន់ខ្ជាប់នូវវិន័យ ក្រមសីលធម៌ និងច្បាប់សង្គម
  • មិនត្រូវប្រើអំណាចរបស់ខ្លួនគាបសង្កត់លើអ្នកដទៃ
  • ត្រូវវៀរចាកអំពើអបាយមុខ​ និងសេពគ្រឿងញៀនគ្រប់ប្រភេទ
  • ត្រូវចេះប្រើប្រាស់ថវិកាសមស្របតាមចំណូលរបស់គ្រួសារ
  • មិនជឿពាក្យអុចអាល ញុះញង់ពីអ្នកដទៃ
  • ត្រូវប្រកបរបរដោយសុចរិត ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login