Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. តើប្អូនត្រូវធ្វើអ្វីខ្លះ ដើម្បីទទួលបានសេចក្តីសុខសុភមង្គល ក្នុងក្រុមគ្រួសាររបស់ប្អូន ?

២. ហេតុអ្វីបានជាគេនិយាយថា ការកែប្រែមិត្តភក្តិឱ្យប្រាសចាកអំពើអាវាសែ ជាសកម្មភាពចូលរួមអភិវឌ្ឍសង្គមជាតិ ?

៣. ដូចម្តេចហៅថាអំពើហិង្សាក្នុងគ្រួសារ ? ទម្រង់នៃអំពើហិង្សាក្នុងគ្រួសារមានដូចម្តេចខ្លះ ?

ចម្លើយ

១. ដើម្បីទទួលបានសេចក្តីសុខ សុភមង្គល ក្នុងក្រុមគ្រួសាររបស់ខ្ញុំៗត្រូវ ៖

  • ស្តាប់បង្គាប់ដំបូន្មានឪពុកម្តាយ
  • ស្តាប់ និងយល់គ្នាទៅវិញទៅមក
  • ចេះជួយសម្រាលការងារឪពុកម្តាយ ឬក្រុមគ្រួសារ
  • មិនត្រូវមើលបំណាំគ្នានៅក្នុងគ្រួសារនោះទេ
  • ចេះស្រឡាញ់បងប្អូន ជួយការពារគ្នា
  • ចេះបង្កបរិយាកាសសប្បាយរីករាយក្នុងគ្រួសារ
  • មិនបង្កការលំបាកដល់ក្រុមគ្រួសារ
  • ចេះថែទាំទ្រព្យសម្ភារៈក្នុងគ្រួសារ
  • ចេះដោះស្រាយបញ្ហាផ្សេងៗ ដោយសន្តិវិធី មិនប្រើហិង្សា
  • មិនបង្កបញ្ហាក្នុងគ្រួសារ ។

២. បានជាគេនិយាយថាការកែប្រែមិត្តភក្តិឱ្យប្រាសចាកអំពើអាវាសែ ជាសកម្មភាពចូលរួមអភិវឌ្ឍសង្គមជាតិព្រោះ ៖

  • វាបានចូលរួមចំណែកកាត់បន្ថយនិងបំបាត់អំពើអសកម្មអសុវត្ថិភាព អសន្តិសុខក្នុងសង្គម
  • ដើម្បីឱ្យជននោះក្លាយខ្លួនជាធនធានមនុស្សល្អក្នុងសង្គមជាតិបច្ចុប្បន្ននេះត្រូវការណាស់នូវធនធានមនុស្សដើម្បីបម្រើសង្គមជាតិ
  • អ្នកទាំងនោះជាសសរទ្រូង ឬជាទំពាំងស្នងឫស្សី
  • ជួយពួកគេឱ្យចំណេញប្រាក់កាស ពេលវេលា កម្លាំងកាយ ចិត្ត អនាគតភ្លឺស្វាងត្រចះត្រចង់
  • ជួយកាត់បន្ថយភាពក្រីក្រក្នុងសង្គម ។

៣. ក. អំពើហិង្សាក្នុងគ្រួសារ សំដៅយកអំពើហិង្សាណាដែលកើតឡើងរវាងប្តីប្រពន្ធ កូនៅក្នុងបន្ទុក និងជនទាំងឡាយណាស្ថិតនៅក្រោមដំបូលផ្ទះតែមួយ ។

ខ. អំពើហិង្សាក្នុងគ្រួសារមានទម្រង់ ដូចខាងក្រោម ៖

១. អំពើហិង្សាផ្លូវកាយ គឺការបង្ករឱ្យមានរបួសស្នាមដូចជា ៖

  • ការសម្លាប់
  • ការវាយដំ ការទាត់ធាក់ ធ្វើទារុណ្ឌកម្មលើផ្លូវកាយ
  • ការបាញ់ប្រហារ ។

២. អំពើហិង្សាផ្លូវចិត្ត គឺការ ៖

  • ប្រើពាក្យទ្រគោះបោក បញ្ឈី ផ្គើន ដៀមដាម ប្រមាថ
  • រើសអើង
  • ពាក្យគំរាមកំហែង បង្ករភាពអាម៉ាស់មុខ ការបៀតបៀនកេរ្តិ៍ខ្មាស់ ជេរបញ្ចោរអាសអាភាសដែលប៉ះពាល់ផ្លូវចិត្ត
  • ឬសកម្មភាពណាដែលជម្រុញឱ្យជន រងគ្រោះធ្វើអត្ថឃោត

៣. អំពើហិង្សាផ្នែកជីវភាពសេដ្ឋកិច្ច គឺការ ៖

  • គាបសង្កត់ពុំផ្តល់លុយប្រពន្ធ ឬប្តី ដើម្បីរ៉ាប់រងការចំណាយផ្សេងៗរបស់គ្រួសារ
  • ការបង្ខិតបង្ខំដល់ជនរងគ្រោះ ដើម្បីយកលុយកាក់ឱ្យខ្លួនក្រោមលក្ខខណ្ឌរបស់ខ្លួនពុំសមហេតុផល
  • ការបំផ្លេចបំផ្លាញទ្រព្យសម្បត្តិគ្រួសាររ (បោកឆ្នាំង បោកចាន..)
  • លួចទ្រព្យសម្ភារៈរបស់របរក្នុងផ្ទះយកទៅលក់ បញ្ចាំ
  • បង្ខាំងមិនឱ្យចេញទៅប្រកបមុខរបរផ្សេងៗ ។

៤. អំពើហិង្សាផ្នែកផ្លូវភេទ ៖ គឺការ ៖

  • ចាប់បង្ខំរំលោភភេទ សេពសន្ថវៈ
  • បំពានលើស្រ្តីនៅពេលមានទំណមផ្លូវភេទ ដូចជា មានផ្ទៃពោះ ពេលអស់រដូវ...
  • មិនរវល់ផ្លូវភេទ សោះអង្គើយ...។

 

 



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login