Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. តើការស្តាយក្រោយ ខុសពីវប្បដិសារីយ៉ាងដូចម្តេច ? ចូរលើកឧទាហរណ៍ ?

២. តើការស្រឡាញ់ រាប់អាន និងគោរពជួយធុរៈអ្នកដទៃផ្តល់ផលប្រយោជន៍អ្វីខ្លះចំពោះអ្នក ?

៣. ចូរប្រៀបធៀបលក្ខណៈខុសគ្នា រវាងមនោគមវិជ្ជាទាំងពីរ គឺមនោគមវិជ្ជាសេរី និងមនោគមវិជ្ជាសង្គមនិយម ?

៤. ចូរធ្វើការរប្រៀបធៀបលក្ខណៈខុសគ្នារវាងសិប្បកម្ម និងឧស្សាហកម្ម ។

៥. តើគ្រួសារដែលមានអំពើហិង្សាអាចអភិវឌ្ឍជីវភាពគ្រួសារបានដែរ ឬទេ ? ព្រោះអ្វី ?

ចម្លើយ

១. ការស្តាយក្រោយ ខុសពី វិប្បដិសារី ៖

  • ការស្តាយក្រោយជាសេចក្តីឈឺផ្សារក្នុងសតិសម្បជញៈដែលកើតឡើងដោយកំហុសឆ្គងមួយចំនួនដែលមានទំនោរកែប្រែទៅរកផ្លូវល្អវិញ ។ ឧទាហរណ៍ មនុស្សម្នាក់វាយកូនយ៉ាងខ្លាំង តែក្រោយមកគេអាណតិអាសូរកូននោះ ហើយប្តេជ្ញាលែងវាយកូនតទៅទៀត ។
  • វិប្បដិសារី ៖ ជាសីលសញ្ចោតនា ដែលទទួលរងដោយម្ចាស់អំពើប្រព្រឹត្តកំហុសយ៉ាងធ្ងន់ធ្ងរមិនអាចកែប្រែវិញបាន ។ ឧទាហរណ៍ បុរស “ក” សម្លាប់បុរស “ខ”ដោយសារតែកំហឹងរបស់ខ្លួន ។ ក្រោយមកបុរស “ក” មានវិប្បដិសារីយ៉ាងខ្លាំង ។

២. ការស្រលាញ់រាប់អាន និងគោរពជួយធុរៈអ្នកដទៃ ផ្តល់ផលប្រយោជន៍ជាច្រើន ៖

  • ធ្វើឱ្យមានទំនាក់ទំនងល្អ
  • បណ្តាលឱ្យចិត្តជ្រះថ្លា រីករាយ
  • ទទួលការគោរព និងកោតសសើរពីអ្នកដទៃ
  • ធ្វើឱ្យជីវិតរស់នៅមានសេចក្តីក្សេមក្សាន្ត
  • កាត់បន្ថយនូវជម្លោះទាស់ទែងក្នុងសង្គម
  • មានទំនុកចិត្តលើអ្នកដទៃ
  • ទទួលបានការតបស្នងសងគុណពីអ្នកដទៃយ៉ាងពេញចិត្ត
  • មានកេរ្តិ៍ឈ្មោះល្អក្នុងសង្គម ។

៣. មហាអំណាចខាងមនោគមន៍វិជ្ជាសេរី និងសង្គមនិយម ពុំដូចគ្នាទេ ។ ប្រៀបធៀបមនោគមវិជ្ជាទាំងពីរ ៖

ក. មនោគមវិជ្ជាសេរី

  • លទ្ធិប្រជាធិបតេយ្យ
  • អំណាច ៖ ប្រធានាធិបតី សភាតំណាងរាស្រ្តនិងតុលាការកំពូល
  • មានការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត
  • របបសង្គម ៖ នាយកទុននិយមសេរី
  • សេដ្ឋកិច ៖ ទីផ្សារសេរី (ប្រកួតប្រជែងផលិតផលទីផ្សារ)
  • វណ្ណៈមូលធននិយម (ឯកជន) ។

ខ. មនោគមវិជ្ជាសង្គមនិយម

  • លទ្ធិកុំម្មុយនីស្ត (ម៉ាកលេនីន)
  • អំណាច ៖ ការជ្រើសតាំងអ្នកដឹកនាំតាមរយៈការធ្វើសន្និបាត
  • របបសង្គម ៖ សង្គមនិយម (សមូហភាព)
  • សេដ្ឋកិច្ច ៖ ផែនការរយៈពេលប្រាំឆ្នាំម្តង (សេដ្ឋកិច្ចបិទ)
  • វណ្ណៈអធន (មានកម្មករជាអ្នកឈានមុន)

៤. ភាពខុសគ្នារវាងសិប្បកម្ម និងឧស្សាហកម្ម

ក. សិប្បកម្ម

  • ទ្រង់ទ្រាយ ៖ តូច (ជារោងជាងតូចតាចនៅតាមគ្រួសារ)
  • ប្រើប្រាស់កម្មករ ៖ តិច (ពី២ ទៅ១០ នាក់)
  • ទុនវិនិយោគ ៖ ចំណាយទុនតិច
  • មធ្យោបាយផលិត ៖ ដោយកម្លាំងមនុស្សផ្ទាល់ ឬដោយគ្រឿងម៉ាស៊ីនពាក់កណ្តាលស្វ័យប្រវត្តិ
  • បរិមាណ និងគុណភាព ៖ ផលិតសំភារៈបានតិច យឺតចំណាយពេលវេលាច្រើនគុណភាពអន់ ។

ខ. ឧស្សាហកម្ម

  • ទ្រង់ទ្រាយ ៖ ធំ (អាគារធំៗ)មានច្រើនខ្នង ច្រើនជាន់ ច្រើនបន្ទប់
  • ប្រើប្រាស់កម្មករ ៖ ច្រើន (ពី ២០ ទៅរាប់ពាន់នាក់ នាក់)
  • ទុនវិនិយោគ ៖​ ចំណាយទុនច្រើន
  • មធ្យោបាយផលិត ៖ ដោយគ្រឿងយន្ត រីម៉ាស៊ីនស្វ័យប្រវត្តិទំនើប
  • បរិមាណ និងគុណភាព ៖ ផលិតសំភារៈបានច្រើន រហ័សចំណេញពេលវេលា ហើយមានគុណភាពល្អ ។

៥. គ្រួសារដែលមានអំពើហិង្សាមិនអាចអភិវឌ្ឍជីវភាពគ្រួសារបានទេ ។ ព្រោះដោយសារ ៖

  • មានការចំណាយ​ប្រាក់ច្រើនទៅលើការព្យាបាលរបួសស្នាម ឬសេវាព្យាបាល ឬថ្លៃថ្នាំ
  • ធ្វើឱ្យមានការខាតបង់ពេលវេលា កម្លាំងកាយចិត្ត
  • ការរស់នៅមិនចុះសម្រុងនឹងគ្នាគំនិតអស្មិមានរាងខ្លួន
  • គ្មានការពិគ្រោះយោបល់ ឬពិភាក្សាដើម្បីធ្វើការអភិវឌ្ឍគ្រួសារ
  • ជម្លោះនាំឱ្យមានការខូចខាតទ្រព្យសម្បត្តិ ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login