Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. តើការអត់ឳនជាអ្វី ? ចូរលើកឧទាហរណ៍បង្ហាញ ។

២. តើសតិសម្បជញ្ញៈជាអ្វី ?

៣. ដូចម្តេចហៅថា កតញ្ញូតាធម៌ ?

៤. តើតម្លៃជាអ្វី ? តើមនុស្សម្នាក់ៗត្រូវមានតម្លៃអ្វីខ្លះ ? ចូរផ្តល់ឧទាហរណ៍ ។

៥. ដូចម្តេចហៅថា “ការអត់ឳនដោយភាតរភាព” ?

ចម្លើយ

១. ការអត់ឳន តាមពុទ្ធលទ្ធិមានន័យថា មេត្តាដែលត្រូវបានស្តែងឡើតាមផ្លូវកាយ ផ្លូវចិត្ត និងផ្លូវវាចារ ។ ការអត់ឳន ជាអកប្បកិរិយាដែលតំរូវអោយទទួលស្គាល់របៀបប្រព្រឹត្ត ការនិយាយស្តីនិងការថ្លែងមតិផ្សេងៗរបស់អ្នកដទៃរីក៏ជាការបើកចំហទទួលស្គាល់ដោយសន្តិវិធី នូវគំនិតផ្សេងការបញ្ចេញមតិផ្សេងៗរបស់អ្នកដទៃ ថ្មីបើអ្វីៗ ទាំងនោះមាន លក្ខណៈខុសពីការគិតនិងមតិរបស់ខ្លួនក៏ដោយ ។ ដូចនេះការអត់ឳន គឺជាការយោគយល់គ្នាទៅវិញទៅមកទាំងផ្លូវកាយ ទាំងផ្លូវចិត្តដោយឥតប្រកាន់ពីការខុសគ្នា រវាងប្រពៃណីទំលាប់ជំនឿសាសនា សីលធម៌នយោបាយតួនាទីក្នុងសង្គមឋានៈសេដ្ឋកិច្ច ពូជសាសន៍ ពណ៌សំបុរឡើយ ។ ដើម្បីសេចក្តីចំរើនរុងរឿង និងសក្តិសហវិជ្ជមានដូចគ្នា ។ ឧទាហរណ៍ តាំងពីដើមរៀងមក កម្ពុជាបានទទួលឥទ្ធិពលសាសនាធំបួន គឺ ព្រហ្មសាសនា ពុទ្ធសាសនា ឥស្លាមសាសនា និងគ្រឹះសាសនា ។ បើទោះយើងមានចំនុចខ្លះមិនដូចគ្នាហើយចំណុចខ្លះហាក់ដូចប្រឆាំងគ្នាក៏ដោយ ប៉ុន្តែ ដោយសារការអត់ឳន នេះហើយដែលធ្វើអោយយើងអាចរស់នៅជាមួយគ្នាបាន ។ ដូចជាទ្រឹស្តីមួយឃ្លារបស់ព្រះពុទ្ធ “ពៀររំងាប់ដោយការមិនចងពៀរ” ។ លោកគូអ៊ីជីរ៉ូម៉ាត់ស៊ូអ៊ូវ៉ា អគ្គនាយក យូណេស្កូ បានសរសេរថា (គេដឹងថាច្បាស់ថា ការប្រកាន់ចិត្តជាមុន ការគុំ គួនការភ័យខ្លាចច្រើនឡើងៗដែលកើតចេញពីការមិនយល់គ្នាទៅវិញទៅមក យូរៗទៅជាបក្សពួកនៃសង្រ្គាម ) ។បើអាច ជំនួសការមិនទុកចិត្តគ្នា ដែលនាំឱ្យមានការភ័យខ្លាច បានដោយការស្គាល់ច្បាប់អំពើវប្បធម៌ ចំណង់ចំណូលចិត្តអ្នកដទៃ ទៅវិញនោះ យើងប្រាកដមានការងាយស្រួលច្រើនក្នុងការយល់គ្នា និងការបើកផ្លូវនៅកាន់សន្តិភាពមួយដ៏ស្ថិតស្ថេរ ។

២. សតិសម្បជញ្ជៈជាសញ្ចេតនា ដែលនាំមនុស្សយកធ្វើជាបង្គោល បង្អែក ដើម្បីវិនិច្ឆ័យពីសីលភាពនៃសកម្មភាពរបស់យើង ។

៣. កតញ្ញូតាធម៌ ជាការដឹងគុណ ការទទួលស្គាល់គុណបំណាច់ដ៏ធំធេងរបស់បុព្វការីជន មានមាតាបិតាជាដើមដែលលោកបានធ្វើចំពោះយើង ។​

៤. តម្លៃ ជាលក្ខណៈនៃអ្វីដែលគេប្រាថ្នា ឬអ្វីដែលគួរឱ្យចង់បានឬជាអ្វីដែលគេជ្រើសរើសយក ។ ឧទាហរណ៍ ប្រាក់​ ផ្ទះ ចំណីអាហារ ។ មនុស្សម្នាក់ៗត្រូវមានតម្លៃដូចខាងក្រោម ៖

  • តម្លៃផ្ទាល់ខ្លួន បានដល់ការស្គាល់តម្លៃខ្លួនឯងច្បាស់ និងការឱ្យតម្លៃខ្លួនឯង ការគោរពខ្លួនឯង ការថែទាំសុខភាព ភាពស្ងប់ស្ងាត់ខាងផ្លូវចិត្ត សមត្ថភាព ការច្នៃប្រឌិត ការចេះគ្រប់គ្រងខ្លួនេងស្នាដៃដែលធ្វើអ្វីមួយបានសម្រេច និងអាថ៌កំបាំងផ្ទាល់ខ្លួន​ ។ ឧទាហរណ៍ ខ្ញុំដឹងថាអ្វីខុស អ្វីត្រូវ ។
  • តម្លៃគ្រួសារ មានការខិតខំរក និងថែរក្សាទ្រព្យសម្បត្តិសន្សំសំចៃទំនាក់ទំនងល្អរវាងសមាជិកគ្រួសារ ការចិញ្ចឹមបីបាច់ ថែរក្សាក្រុមគ្រួសារ ការដឹងគុណ ការតបគុណការចេះជួយគ្នា ការអធ្យាស្រ័យគ្នា ការស្តាប់បង្គាប់ ការចេះព្រួយបារម្ភឈឹឆ្អាលគ្នា ប្រកាន់ខ្ជាប់ប្រពៃណី ទំនៀមទម្លាប់ល្អ ។ ឧទាហរណ៍ ខ្ញុំស្តាប់បង្គាប់ឪពុកម្តាយខ្ញុំ ។
  • តម្លៃស្មារតី ឬសីលធម៌ មានការស្រលាញ់ មេត្តាធម៌ ការគោរព សេចក្តីទុកចិត្ត ការប្តេជ្ញាចិត្ត សេចក្តីសង្ឃឹម ការតាំងចិត្ត ការគោរពបូជា ។ ឧទាហរណ៍ ខ្ញុំស្រឡាញ់មិត្តភក្តិខ្ញុំ ខ្ញុំជួយទុក្ខធុរៈពួកគេ ។
  • តម្លៃការងារ មានក្រមសីលធម៌ការងារ មនសិការការងារការចេះច្នៃប្រឌិត ផលិតផលមានគុណភាព ការទទួលបានលទ្ធផលល្អ ស្នាដៃការងារ ការគោរពពេលវេលាធ្វើការងារគោរពវិន័យ ការទទួលខុសត្រូវ ការដឹកនាំល្អ ការងារស្របច្បាប់ ការងារសុចរិត ។ ឧទាហរណ៍ ខ្ញុំគោរពពេលវេលាធ្វើបានយ៉ាងទៀងទាត់ ។
  • តម្លៃវប្បធម៌ មានការថែរក្សា និងការអភិរក្សកេរដំណែលវប្បធម៌ទំនៀមទម្លាប់ប្រពៃណីពិធីរៀបអាពាហ៍ពិពាហ៍ ។ ឧទាហរណ៍ ការថែរក្សាប្រាសាទបុរាណនានា ។
  • តម្លៃសង្គម និងមនុស្សធម៌ មានការចេះជួយគ្នាទៅវិញទៅមកការទទួលខុសត្រូវក្នុងសង្គម ការបម្រើសហគមន៍ ការស្គាល់តួនាទីខ្លួនជាពលរដ្ឋ ការគោរពច្បាប់សង្គមជាដើម ។

៥. ការអត់ឳនដោយភាតរភាព គឺបានមកពី ៖

ការអត់ឳន ភាតរភាព

  • ការអត់ឳន សំដៅលើផ្លូវចិត្ត និងបំណងល្អ មិនចាំតែស្តីបន្ទោស ឬចាប់កំហុសអ្នកដទៃ ។
  • ភាតរភាព សំដៅយកភាពជាបងប្អូន សេចក្តីស្រឡាញ់រាប់អានរកគ្នាដូចបងប្អូន និយាយរកគ្នាដោយសេចក្តីស្រឡាញ់និងចេះសង្រ្គោះគ្នា ជួយគ្នារាល់ការជួបបញ្ហាលំបាក ។ ជារួមមក ការអត់ឳនដោយភាតរភាព គឺជាការអត់ឳនឱ្យគ្នាលើផ្លូវចិត្ត និងបំណងល្អ ដោយមិនចាំតែស្តីបន្ទោសនោះឡើយ គឺស្រឡាញ់រាប់អានរកគ្នាដូចបងប្អូន ។ ការអត់ឳនឱ្យគ្នាកើតចេញពី ការយោគយល់ អធ្យាស្រ័យសន្តោសប្រណី សេចក្តីស្រឡាញ់ និងរាប់អានគ្នាដោយស្មោះស្ម័គ្រ ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login