លោក R.M.Sharma បានកំណត់អំពីប្រភេទមុខងារ ៖
- ការពារប្រឆាំងទៅនឹងការវាយលុករបស់បរទេស មុខងារបន្ទាប់ៗរបស់រដ្ឋគឺការពារប្រឆាំងទៅនឹងការវាយលុករបស់បរទេស ។ រដ្ឋត្រូវរៀបចំការត្រៀមទុកជាមុន ឪ្យបានសមល្មម នៅក្នុងទម្រង់កងកម្លាំងប្រដាប់អាវុធ និងគ្រឿងអាវុធសម្រាប់បងទ័ព ។
- ការពារសន្ដិភាពនិងសុវត្តិភាពក្នុងប្រទេស គោលនយោបាយរបស់រដ្ឋ នៅក្នុងផ្ទៃប្រទេសមានសារៈសំខាន់ដូចគ្នាទៅនឹង គោលនយោបាយការបរទេសផងដែរ ។ កាតព្វកិច្ចដំបូងរបស់រដ្ឋថែរក្សា សុវត្ថិភាព និងសន្ដិភាពក្នុងប្រទេស ។ ការកើតឡើងនូបកុប្បកម្មចោរ និងពួកឧទ្ទាមជាការបង្កគ្រោះថ្នាក់ដល់រដ្ឋ ។ រដ្ខត្រូវថែរក្សាសន្ដិភាព និងសណ្ដាល់ធ្នាប់តាមរយៈប៉ូលីស និងកងកម្លាំងប្រដាប់អាវុធ ( ទាហាន នាវិក និងកម្លាំងអាកាស ) ។
- ការការពារសិទ្ធិរបស់ប្រជាពលរដ្ឋ នៅក្នុងរដ្ឋនីមួយៗប្រជាពលរដ្ឋនីមួយៗ ប្រជាពលរដ្ឋទទួលបានសិទ្ធិ ក្នុងការរស់នៅទ្រព្យសម្បត្តិ សេរីភាពនិងសេរីភាពបញ្ចេញមតិ ។ ល ។ ជាបន្ទុករបស់រដ្ឋក្នុងការពារសិទ្ធិទាំងអស់ នេះតាមរយៈការបង្កើតច្បាប់សម្រាប់ធានាសិទ្ធិទាំងនោះហើយធ្វើការចាត់ចែង រដ្ឋបាល និងឪ្យតុលាការសម្រាប់យុត្តិធម៌ ។
- យុត្តិធម៌ នៅក្នុងមធ្យោបាយស្វែករកយុត្តិធម៌គឺជាមុខងារដែលត្រូវតែធ្វើរបស់រដ្ឋ ។ ការគោរពច្បាប់នៅក្នុងរដ្ឋ ការពារសណ្នាប់ធ្នាប់ និងការការពារសិទ្ធិរបស់មនុស្សគ្រប់រូបជាកាតព្វកិច្ចរបស់រដ្ឋ ។