ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ភាពខុសគ្នារវាងរដ្ឋនិងសង្គមដូចតទៅ ៖ យើងបានកំណត់សង្គមថា ជាភាពស្មុគស្មាញនៃសមាគមន៍ និងស្ថាប័នដែលត្រូវបានគេរៀបចំឡើងនៅក្នុងសហគមន៍ ។ ហេតុដូចនេះសង្គមត្រូវបានគេចាត់ទុកជាអង្គការមួយនៃទំនាក់ទំនងសង្គម ។ វាគឺជាភាពចំាបាច់សម្រាប់ការអភិវឌ្ឍនៃមនុស្សដ៏សមរម្យ ។ ពីព្រោះសង្គមតែមានចរិតនៃការវិវឌ្ឍដែលយើងហៅថា ស្ថាប័នថាមវ័ន្ដ ( Dynamic Institution ) ។ សង្គមគ្មានធម្មនុញ្ញនិងគ្មានប្រព័ន្ធច្បាប់ឡើយ ប៉ុន្ដែវាត្រូវបានចងភ្ជាប់ដោយធម្មនុញ្ញសង្គមនិងទំនៀមទម្លាប់សង្គមយ៉ាងទៀតទាត់ ។ ភាពខុសគ្នារវាងរដ្ឋនិងសង្គមមានដូចខាងក្រោម ៖