Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ការកម្រិតសិទ្ធិរបស់រដ្ឋគឺថា រដ្ឋមិនអាចមានរដ្ឋអំណាចដាច់ខាតឡើយ ។ បើសិនជារដ្ឋមានអំណាចដាច់ខាតត្រូវបានផ្ដល់ឪ្យពេលនោះ គឺមានការបង្រ្កាបលើសេរីភាព សីលធម៌របស់បុគ្គល ។ រដ្ឋមិនអាចគិតការគ្រប់គ្រងលើសេរីភាព និងទស្សនៈរបស់បុគ្គលឡើយពីព្រោះនាំឪ្យដើរទៅរកទីបញ្ចប់នៃបុគ្គលភាព ។ ស្ថាប័នសង្គមគ្រាន់តែជាមធ្យោបាយ អភិវឌ្ឍន៍ពេញលេញនៃមនុស្សដ និងរដ្ឋប៉ុណ្ណោះ ។

          ជាទូទៅមានទស្សនៈផ្លូវការធ្វើការកម្រិតទៅលើនៃសិទ្ធិរបស់រដ្ឋដូចខាងក្រោម ៖

  • សិទ្ធិជាមូលដ្ឋាន ប្រជាពលរដ្ឋគ្រប់រូបត្រូវបានគេផ្តល់សិទ្ធិដ្ឋានជាសំខាន់ ។ សិទ្ធិនេះគឺត្រូវបានការពារឬថែរក្សាដោយការគ្រប់គ្រងរបស់រដ្ឋ ។
  • សិទ្ធិនៃអង្គការសង្គម អង្គការសង្គមជាច្រើននៅក្នុងរដ្ឋមានសិទ្ធិផ្ទាល់ខ្លួនរបស់ ពួកគេក្នុងការបង្កើតអង្គការសង្គមដែលជាធាតុសំខាន់ៗនៃជីវភាពសង្គម ។ ជាធម្មតារដ្ឋមិនអាចរំលោភទៅលើសិទ្ធិនៃអង្គការសង្គមទាំងនេះបានឡើយ ។
  • សិទ្ធិដោយយោងទៅតាមទំនៀមទម្លាប់ប្រពៃណី ជាទូទៅរដ្ឋមិនអាចជ្រែតជ្រែកលើទំនៀមទម្លាប់ប្រពៃណី និងធានាសិទ្ធិនេះត្រូវបានធានាដោយរដ្ឋ ។
  • រដ្ឋធម្មនុញ្ញរបស់រដ្ឋ រដ្ឋធម្មនុញ្ញរបស់រដ្ឋបានកម្រិតយ៉ាងតឹងរឹងទៅលើរដ្ឋ ។ សិទ្ធិនៃប្រជាពលរដ្ឋក្នុងរបបប្រជាធិបតេយ្យដាច់ការ និងរដ្ឋធម្មនុញ្ញទៀតគឺមានលក្ខណៈផ្សេងគ្នាទាំងអស់ ។
  • លក្ខខណ្ឌអន្ដរជាតិ នៅក្នុងការដាក់បញ្ចូលរដ្ឋត្រូវយកចិត្តទុកដាក់ចំពោះអង្គការជាតិ ។ ការយល់ចិត្ត ទុកដាក់នេះការពារនូវផលវិបាកផ្សេងៗដែលនឹងកើតមានឡើង ។ រដ្ឋត្រូវតែចាប់អារម្មណ៍ទៅលើរដ្ឋផ្សេងទៀត និងរដ្ឋអន្តរជាតិ ការមើលរំលងនៃទិដ្ឋភាពទាំងនេះអាចធ្វើឪ្យរដ្ឋខ្លួន​ឯងត្រូវរលាយសាមសូន្យ ។ ហេតុនេះទៅពេលរដ្ឋមួយប្រើសិទ្ធិរបស់គេ ការរក្សាក្នុងទស្សនៈវិស័យមិនត្រឹមតែសិទ្ធិ និងកាតព្វកិច្ចនៃប្រជាពលរដ្ឋផ្ទាល់ ហើយនិងស្ថាប័នសង្គមរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្ដែតាមរយៈរដ្ឋទាំងមូលផងដែរ ។ ជារួមសិទ្ធិជាមូលដា្ឋនរបស់ពលរដ្ឋ ទំនៀមទម្លាប់ សង្គមប្រពៃណី និង អនុសញ្ញា សិទ្ធិរបស់អង្គការសង្គម និងលក្ខណៈរបស់រដ្ឋ និងស្ថាប័នអន្តរជាតិទាំងឡាយជាការកំណត់ពីសិទ្ធិរបស់រដ្ឋ ម៉្យាងទៀតរដ្ឋមានអធិបតេយ្យភាពរបស់ខ្លួននៅក្នុងទឹកដីកំណត់មួយ ។ តាមទស្សនៈនៃការអនុវត្តជាទូទៅ និងជាផ្លូវសិទ្ធិរបស់រដ្ឋត្រូវកម្រិតយ៉ាងតឹងរឹង ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login