Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ក្នុងលទ្ធិព្រះពុទ្ធសាសនាពាក្យ ៖

ក. “ត្រៃរត្ន រឺរគនត្រៃ” សំគាល់កែវទាំងបី គឹព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ។

ពន្យល់ពាក្យត្រៃរត្ន ៖

  • ព្រះពុទ្ធ ៖ ព្រះបរមគ្រូ
  • ព្រះធម៌ ៖ ពាក្យប្រៀនប្រដៅ
  • ព្រះសង្ឃ ៖ អ្នកទ្រទ្រង់នូវធម៌ ។

ពន្យល់រួម ៖ ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ​ជាប្រទីបបំភ្លឺផ្លូវមនុស្សលោក ។

ខ​. “ព្រៃត្រៃបិដក”សំគាល់កញ្ជើទាំងបី គឺវិន័យបិដក សុត្តន្តបិដកអភិធម្មបិដក ។

ពន្យល់ព្រះត្រៃបិដក ៖

  • វិន័យបិដក ៖ ច្បាប់ទូន្មានដែលព្រះសព្វញ្ញូពុទ្ធទ្រង់ត្រាស់បញ្ញត្ត និងអនុញ្ញាត ។
  • សុត្តន្តបិដក ៖ ពាក្យឳវាទ ដែលព្រះសម្មាសម្ពុទ្ធទ្រង់សំដែងប្រាប់ពន្យល់អោយដឹងការខុសត្រូវ អាក្រក់ល្អ គ្រប់យ៉ាង តែទ្រង់មិនបញ្ញាត្ត មិនអនុញ្ញាតដូចវិន័យបិដក ។
  • អភិធម្មបិដក ៖ សេចក្តីពន្យល់ប្រាប់អំពីចិត្ត តែមិនបញ្ញាត្តនិងអនុញ្ញាតទេ ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login