Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


លទ្ធិសេរីនិយមមានគោលការណ៍និងមាគ៌ាអភិវឌ្ឍន៍សង្គមដូចខាងក្រោម ៖

  • គោលការណ៍ដ៏សំខាន់ៗសម្រាប់ទស្សនៈសេរីនិយមគឺសិទ្ធិមនុស្សក្នុងការរស់រានមានជីវិត សេរីភាព កម្មសិទ្ធិ សមភាពនៅចំពោះមុខច្បាប់ សេរីភាព ក្នុងការបញ្ចេញមតិ ការបោះពុម្ភផ្សាយ ការប្រជុំ ការចូលរួមក្នុងសេចក្ដីសម្រេចចិត្តរបស់រដ្ឋ ។ មាគ៌ាអភិវឌ្ឍន៍របស់ពួកសេរីនិយម គឺកំណែទម្រង់ ជៀសវាងដាច់ខាតមាគ៌ាបដិវត្តន៍ ។
  • ពួកសេរីនិយមទាបទារកាត់បន្ថយសកម្មភាអំណាចរដ្ឋតាមច្បប់នឹងអនុម័តយកនូវការបែងចែកស្ថាប័នអំណាចជាបីដោយឯករាជ្យពីគ្នា ។​ គោលការណ៍នេះ ចេញមកពីទ្រឹស្ដីរបស់ទស្សនវិទូ អង់គ្លេស ចន ឡុក និងទស្សនវិទូបារាំង ឆាលល្វី ម៉ុងតេស្គីយឺ ។ ដោយឈរឈើគោលការណ៍សេរីភាពបុគ្គល ពួកសេរីនិយមបានធ្វើសេចក្ដីសម្រេចចិត្តបញ្ហាបុគ្គលដោយអះអាងថា មនុស្សម្នាក់ៗត្រូវទទួលខុសត្រូវលើភាពសុខរដុមរមនារបស់ខ្លួនឯង ។
  • ក្នុងវិស័យសឹដ្ឋកិច្ច ពួកសេរីនិយមមានគោលការណ៍គាំទ្រដល់ប្រព័ន្ធសេដ្ឋកិច្ចទីផ្សារសេរីនិងការប្រកួតប្រជែងរវាងសហគ្រិន ដោយគ្មានអ្នកនៅពីក្រោយគ្មានអាជ្ញាកណ្ដាល ដើម្បីការតស៊ូមួយដែលជ័យជនះត្រូវទទួលបានដោយសុចរិត អ្នកសុទិដ្ឋិនិយមទាមទារមិនឪ្យមានការធ្វើអន្ដរាគមន៍អំពីអំណាចរដ្ឋនៅក្នុងដំណើរប្រកួតប្រជែងដោយស្មោះត្រង់ ។ រដ្ឋមានសមត្ថកិច្ចតែម៉្យាង គឺត្រូវការពារនិងធានាសេរីភាពតាមច្បាប់ដល់សហគ្រានឯកជន ធ្វើយ៉ាងណាដកខ្លួនចេញឪ្យផុតដោយមិនលូកដៃចូលក្នុងបញ្ហាទំនាក់ទំនងទីផ្សារ ពោលគឺរដ្ឋមាននាទី ជា “ ឆ្នាំពេលយប់ “ ការពារទ្រព្យសម្បត្តិ ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login