បានជាគេនិយាយាថា ប្រទេសកម្ពុជាយើងជាប្រទេសកសិកម្មព្រោះលក្ខខណ្ឌធម្មជាតិអនុគ្រោះច្រើនដល់កសិកម្មគឺៈ
- សណ្ឋានដីៈ សំបូរទំនាបល្បាប់ គឺទំនាបកណ្តាលដែលមានផ្ទៃ ១/៣នៃផ្ទៃប្រទេស ។ ទំនាបកណ្តាលព័ទ្ធជុំវិញដោយតំបន់ខ្ពស់ដែលទុកដូចជាអាងទឹក ។ តំបន់ខ្ពស់ជាភ្នំ និងខ្ពស់រាបក៏ជាតំបន់កសិកម្មដែរ ។
- អាកាសធាតុៈ ក្រៅពីគុណវិបត្តិខ្លះៗ អាកាសធាតុនេះផ្តល់កំដៅបរិបូណ៌និងភ្លៀងគ្រប់គ្រាន់សំរាប់កសិកម្ម ។
- ផ្លូវទឹកៈ ផ្លូវទឹកខ្វាត់ខ្វែងពាសពេញប្រទេសប្រៀបដូចជាសរសៃឈាមមនុស្សដែលអនុគ្រោះច្រើនដល់កសិកម្ម
- ប្រជាពលរដ្ឋប្រមាណពី៨០%ទៅ៨៥%ជាកសិករ
- កសិកម្មផ្តល់បាន៥០%នៃផលិតផលជាតិសរុប ។