2019-01-10 16:32
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ជីវៈចម្រុះជានានាភាពនៃជីវីតនៅលើផែនដី ។ ជាទូទៅ ជៅវៈចម្រុះសម្គាល់ប្រភេទទាំងអស់នៃសត្វនិងរុក្ខជាតិមិក្រូសារពាង្គកាយ និងរូបធាតុសែន ព្រមនទាំងស្ថានប្រព័ន្ធផងដែរ ។
នានាភាពនៃជីវៈចម្រុះមានដូចជា៖
នានាភាពប្រភេទ សំដៅលើប្រភពលើផ្សេងៗទាំងអស់នៅក្នុងតំបន់ណាមួយ ។ ប៉ុន្តែគេចាំបាច់ ត្រូវត្រួតពិនិត្យទៅលើទំនាក់ទំនងរវាងប្រភេទនានាដែរ ។ ឧទាហរណ៍ កោះមួយុំមានបក្សីពីរប្រភេទ និងល្មួនមួយប្រភេទ ជាកោះដែលមានជីវៈចម្រុះច្រើនជាងកោះដែលមានបក្សីបីប្រភេទ តែពុំមានល្មូន ។
នានាភាពសែនសំដៅលើបែបផ្សេងៗនៃសែន នៅក្នុងប្រភេទណាមួយ ។ក្នុងនេះក៏រាប់បញ្ចូលផងដែរនូវបណ្តាភាវៈនានានៃប្រភេទតែមួយ ដូចជាពូជស្រូវច្រើនពាន់ប្រភេទនៅប្រទេសកម្ពុជា ។
នានាស្ថាបប្រព័ន្ធ សម្តីលើបែបផ្សេងៗក្នុងចំណោមភាវៈរស់នៅក្នុងសហគមន៍ធម្មជាតិ ។ ឧទាហរណ៍ សហគមន៍ព្រៃមួយកន្លែងដែលមានដើមឈើ គុម្ពោធ វល្លិ៍ ស្មៅ សត្វល្អិត ដង្កូវ សត្វឆ្អឹងកង ផ្សិត បាក់តេរី និងមីក្រូសារពាង្គកាយដទៃទៀត មាននានាភាពស្ថានប្រព័ន្ធច្រើនជាងវាលស្រែមួយ ។ នានាភាពស្ថានប្រព័ន្ធ ក៏សំដៅផងដែរទៅលើបែបផ្សេងៗនៃស្ថានប្រព័ន្ធនៅលើផែនដី ។