Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
ទីផ្សារ
2019-08-14 03:11

ធាតុសំខាន់ៗនៃម៉ាឃីធីងចម្រុះមានដូចជា ៖

  • ផលិតផល (Product) គឺយោងទៅលើអ្វីដែលក្រុមហ៊ុនផ្តល់ឲ្យទៅអតិថិជនគោលដៅរបស់គេ ។ ផលិតផលអាចនិយាយថា គឺជាទំនិញរូបិយ ដូចជាទូរទស្សន៍ ឬរថយន្តជាដើម និងសេវា ឬទំនិញអរូបិយមានដូចជា ការបម្រើតាមផ្លូវអាកាស ឬការបម្រើនៅក្នុងសណ្ឋាគារជាដើម ។
  • ទីកន្លែង (Place) ក្រុមហ៊ុនផលិតរថយន្ត Toyota បានផលិតរថយន្ត Camry នៅប្រទេសជប៉ុន ប៉ុន្តែអតិថិជននៅសហរដ្ឋអាមេរិកមិនចាំបាច់ទៅកាន់ប្រទេសជប៉ុន ដើម្បីទិញរថយន្តនោះទេ ពីព្រោះផលិតករ ឬMarketers ធ្វើការសម្រួលដល់អតិថិជន ដោយអតិថិជនអាចទិញរថយន្តនេះនៅទីកន្លែងដ៏ត្រឹមត្រូវ ហើយងាយស្រួលគឺនៅសហរដ្ឋអាមេរិកតែម្តង ។ ទីកន្លែងជាធាតុនៃម៉ាឃីធីងចម្រុះ ដែលពាក់ព័ន្ធទៅនឹងទីកន្លែង ដែលអតិថិជនទិញផលិតផលនោះ ។ ទីកន្លែងគឺអាចហៅម្យ៉ាងទៀតថា ច្រកចែកចាយ ឬច្រកបែងចែក ពីព្រោះវាមានការពាក់ព័ន្ធ ថាតើផលិតផលនោះទៅដល់ទីកន្លែងត្រឹមត្រូវហើយឬនៅ ? ក្រុមហ៊ុនត្រូវកំណត់ផងដែរថា តើទំនិញទាំងនោះទៅដល់ដៃអតិថិជនហើយឬនៅ ថាតើលឿនប៉ុណ្ណា ហើយស្ថិតក្នុងលក្ខខណ្ឌណា ?
  • ថ្លៃ (Price) គឺជាទំហំនៃចំនួនទឹកប្រាក់ ឬពេលខ្លះជាទំនិញឬសេវា ដែលគេធ្វើការដោះដូរគ្នាទៅវិញទៅមក សម្រាប់គោលលបំណងអ្វីមួយ ។ ថ្លៃ បង្ហាញនូវតម្លៃ (Value) នៃផលិតផលមួយ ។ អតិថិជនគ្រាន់តែទិញផលិតផល ដោយចំនួនទឹកប្រាក់ណាមួយ ដូច្នេះផលិតករ ឬMarketers ទិញចំនួនទឹកប្រាក់របស់អតិថិជនវិញ ដោយចំនួនផលិតផលរបស់ពួកគេ​ ។ នៅក្នុងស្ថានភាពមិនស្វែងរកប្រាក់ចំណេញ ថ្លៃអាចត្រូវបានបង្ហាញឲ្យឃើញថាពាក្យពេចន៍នៃសេចក្តីខិតខំប្រឹងប្រែង ឬការចំណាយពេលវេលាដែលស្ម័គ្រចិត្ត ឬការធ្វើជាអំណោយ ។ ការធ្វើឲ្យថ្លៃកើនឡើងក្នុងកម្រិតមួយដ៏សមរម្យ គឺជាការលំបាកពីព្រោះថ្លៃត្រូវតែធ្វើឲ្យបានទាប តាមដែលអាចធ្វើទៅបាន ដើម្បីទាក់ទាញអតិថិជនឲ្យទិញផលិតផលរបស់ខ្លួន ប៉ុន្តែក៏ត្រូវធ្វើយ៉ាងណាចំណេញឲ្យបានខ្ពស់សមរម្យ ដើម្បីបង្កើនចំណូលឲ្យបានសមល្មម ។ ក្រុមហ៊ុនមួយចំនួនក៏បានប្រើប្រាស់ការបញ្ចុះថ្លៃ ដែលការបញ្ចុះថ្លៃនេះគឺត្រូវធ្វើដោយវិធីផ្សេងៗ ដើម្បីធ្វើការកែសម្រួលថ្លៃ ថ្លៃដើម ការប្រកួតប្រជែង និងការប្រាថ្នាឲ្យទទួលបានកម្រៃ គឺទាក់ទងទៅនឹងការធ្វើសេចក្តីសម្រេចចិត្តក្នុងការដាក់ថ្លៃទៅលើផលិតផល ។ ដូច្នេះ ថ្លៃគឺជាប្រធានបទ ដើម្បីធ្វើការផ្លាស់ប្តូរឲ្យបានឆាប់រហ័ស ដូចជាការផ្លាស់ប្តូរទៅលើថ្លៃដើម ឬតម្រូវការដែលជាហេតុធ្វើឲ្យថ្លៃក៏ប្រែប្រួលទៅតាមនោះដែរ ។  
  • ការជំរុញផ្សព្វផ្សាយ (Promotion) គឺអនុវត្តទៅលើការធ្វើទំនាក់ទំនង ដូចជាការផ្សព្វផ្សាយពាណិជ្ជកម្ម ការលក់ដោយបុគ្គលផ្ទាល់ ការជំរុញការលក់ ការផ្សព្វផ្សាយជាសាធារណៈ និងទំនាក់ទំនងសាធារណៈ ។ ក្រុមហ៊ុនផ្សេងគ្នាប្រើប្រាស់ល្បាយផ្សំផ្សេងគ្នានៃឧបករណ៍ជំរុញការផ្សព្វផ្សាយទាំងនោះ ។ មានក្រុមហ៊ុនខ្លះសង្កត់ធ្ងន់ទៅលើការផ្សព្វផ្សាយពាណិជ្ជកម្ម ខណៈេពលដែលការផ្សព្វផ្សាយរបស់ក្រុមហ៊ុនដទៃទៀតមានការលំបាក​ ។ ការផ្សព្វផ្សាយពាណិជ្ជកម្មតាមទូរទស្សន៍ ជានិច្ចកាលគឺ (Coca Cola) ដែលជាការរំលឹកយើងរាល់គ្នាឲ្យចងចាំពាក្យ ​Coca ។ តំណាងផ្នែកលក់របស់ក្រុមហ៊ុន IBM បានពន្យល់ថា តើបណ្តាញកុំព្យូទ័រនឹងជួយដល់អង្គភាពយើងយ៉ាងដូចម្តេច ។ ការជំរុញផ្សព្វផ្សាយ ផ្តល់ព័ត៌មានអំពីក្រុមហ៊ុន ឬផលិតផលរបស់ក្រុមហ៊ុន ។ ការជំរុុញផ្សព្វផ្សាយជានិច្ចកាលប្រាប់យើងថា ហេតុអ្វីបានជាអតិថិជនគួរប្រើប្រាស់ ឬទិញផលិតផលទាំងនោះ ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login