Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


អគ្គនាយកដ្ឋានគោលនយោបាយមុខងារសាធារណៈនៃក្រសួងមុខងារសាធារណៈមាននាយកដ្ឋានចំណុះ៥គឺ៖

ក. នាយកដ្ឋានសេវាសាធារណៈ

  • រៀបចំ កែលម្អនិងជម្រុញការអនុវត្តន៍គោលនយោបាយស្តីពីការផ្តល់សេវាសាធារណៈនិងយន្តការនៃការផ្តល់សេវាសាធារណៈ
  • សិក្សានិងសម្របសម្រួលជាមួយក្រសួង ស្ថាប័នក្នុងការររៀបចំចង់ក្រងឯកសារណែនាំនិងដាក់ឲ្យដាក់ឲ្យអនុវត្តស្តង់ដាសាធារណៈ
  • សិក្សាស្រាវជ្រាវនិងលើកសំណើរអំពីជម្រើសសម្រាប់ការកែលម្អស្តង់ដានិងយន្តការនៃការផ្តល់សេវាសាធារណៈ
  • សហការជាមួយក្រសួងស្ថាប័នធ្វើបច្ចុប្បន្ន​ភាព ផ្សព្វផ្សាយតាមដាន និងវាយតម្លៃការអនុវត្តន៍កម្រងព័ត៌មានសេវាសាធារណៈ
  • បំពេញភារកិច្ចផ្សេងទៀត តាមការកំណត់របស់ថ្នាក់ដឹកនាំក្រសួង ។

ខ. នាយកដ្ឋានអភិវឌ្ឍន៍ធនធានមនុស្សនិងស្ថាប័ន

  • រៀបចំនិងជំរុញការអនុវត្តន៍គោលនយោបាយធនធានមនុស្សក្នុងរដ្ឋបាលសាធារណៈព្រមទាំងធ្វើការវាយតម្លៃនិងជំរុញការកែលម្អគុណភាពធនធានមនុស្ស
  • រៀបចំកសាងគម្រោងនីតិវិធីលិខិតបទដ្ឋានគតិយុត្តនិងឯកសារណែនាំស្តីពីការគ្រប់គ្រង់ធនធានមនុស្ស ដោយសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ
  • សិក្សាលទ្ធិភាពនិងជំរុញការអនុវត្តការពង្រាយមន្រ្តីរាជការឲ្យសមស្របតមតម្រូវការការងារ
  • រៀបចំផែនការមេ ស្តីពីការគ្រប់គ្រងនិងអភិវឌ្ឍន៍ធនធានមនុស្សក្នុងរដ្ឋបាលសាធារណៈ
  • សម្របសម្រួលនិងសហការរជាមួយហក្រសួងស្ថាប័ន ពាក់ព័ន្ធអំពីការការបង្ហាញបណ្តុះបណ្តាលវិជ្ជាជីវៈនិងការបណ្តុះបណ្តាលបន្ត
  • សិក្សាវិភាគពីតម្រូវការនៃការបណ្តុះបណ្តាលជំនាញដែលត្រូវការតាមក្រសួង ស្ថាប័ន ដើម្បីរៀបចំគោលនយោបាយនិងបទដ្ឋានគតិយុត្តសម្រាប់ដាក់ឲ្យអនុវត្ត
  • សិក្សា សម្របសម្រួលនិងរៀបចំឯកសារពាក់ព័ន្ធសម្រាប់ការបង្កើតនិងដំណើរការនៃគ្រិះស្ថានបណ្តុះបណ្តាលសំដៅលើកម្ពស់សមត្ថភាពរបស់រដ្ឋ ក្នុងការបណ្តុះបណ្តាលជាលក្ខណៈអន្តរវិស័យ
  • សិក្សានិងសហការសម្របសម្រួលការពិលនិត្យប្រតិបត្តិឡើងវិញនៅតាមក្រសួង ស្ថាប័ន
  • បំពេញភារកិច្ចផ្សេងទៀតតាមគោលការណ៍កំនត់របស់ថ្នាកដឹកនាំក្រសួង

គ. នាយកដ្ឋានគោលនយោបាយលាភការនិងសមិទ្ធិ

  • សិក្សាស្រាវជ្រាវនិងរៀបចំគោលនយោបាយលាភការស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល
  • រៀបចំនីតិវិធីនៃការអនុវត្តគោលនយោបាយលាភការ
  • រៀបចំផែនការសកម្មភាពនៃការអនុវត្តន៍ប្រព័ន្ធលាភការ
  • រៀបចំ ផ្សព្វផ្សាយនិងជំរុញការអនុវត្តន៍ប្រព័ន្ធគ្រប់គ្រងប្រសិទ្ធ​ភាពការងារ
  • ពិនិត្យនិងសិក្សាទំនាក់ទំនងរវាងគោលនយោបាយលាភការនិងសមិទ្ធកម្មរដ្ឋបាលសាធារណៈ
  • តាមដានការអនុវត្តន៍ប្រព័ន្ធលាភការនិងលើកអនុសាសន៍កែសម្រួលគោលនយោបាយនិងនីតិវិធីអនុវត្តន៍ប្រព័ន្ធលាភការ
  • បំពេញភារកិច្ចផ្សេងទៀត តាមការកំនត់របស់ថ្នាក់ដឹកនាំក្រសួង

ឃ. នាយកដ្ឋានសម្របសម្រួលការកែទម្រង់អន្តរវិស័យ

  • សម្របសម្រួលជាមួយអង្គភាពកែទម្រង់ផ្សេងៗ ដើម្បីលើកកម្ពស់អភិបាលកិច្ចល្អស្របតាមកម្មវិធីនយោបាយររបស់រាជរដ្ឋាភិបាល
  • ទំនាក់ទំនងនិងសម្របសម្រួលជាមូយដៃគូរអភិវឌ្ឍន៍ដើម្បីកៀគរជំនួសបច្ចេកទេសនិងហិរញ្ញប្បទាន សម្រាប់គាំទ្រកម្មវិធីកែទម្រង់រដ្ឋបាលសាធារណៈ
  • គ្រប់គ្រងនិងសម្របសម្រួលការប្រើប្រាស់ជំនួយបច្ចេកទេសក្របខណ្ឌនៃការអនុវត្តន៍កម្មវិធីកែទម្រង់រដ្ឋាបាលសាធារណៈ
  • បំពេញមុខងារជាអង្គការសម្របសម្រួល សម្រាប់ក្រុមការងារបច្ចេកទេសកែទម្រង់រដ្ឋបាលលសាធារណៈនិងទំនាក់ទំនងជាមួយអង្គភាពកែទម្រង់ផ្សេងៗព្រមទាំងជាមួយដៃគូរអភិវឌ្ឍន៍
  • រៀបចំបោះពុម្ពព្រឹត្តប័ត្រព័ត៌មាននិងផ្សព្វផ្សាយនូវកម្មវិធីសកម្មភាពនិងសមិទ្ធផលនៃការងារកែទម្រង់រដ្ឋបាលសាធារណៈ
  • បំពេញភារកិច្ចផ្សេងទៀតតាមការកំណត់របស់ថ្នាក់ដឹកនាំក្រសួង

ង. នាយកដ្ឋានត្រួតពិនិត្យវាយតម្លៃ

  • ត្រួតពិនិត្យនិងវាយតម្លៃការអនុវត្តន៍គោលនយោបាយពាក់ព័ន្ធនឹងមុខងារសាធារណៈមានជាអាតិ៍កោលនយោបាយស្តីពីការផ្តល់សេវាសាធារណៈគោលនយោបាយធនធានមនុស្សក្នុងរដ្ឋបាលសាធារណៈគោលនយោបាយលាភការ ព្រមទាំងផែនការសកម្មភាពពាក់ព័ន្ធ
  • រៀបចំក្របខណ្ឌនិងប្រព័ន្ធតាមដាន ត្រួតពិនិត្យនិងវាយតម្លៃការអនុវត្តន៍គោលនយោបាយ
  • សម្របសម្រួលផ្តល់ការគាំទ្រនិងជំរុញក្រសួងស្ថាប័ន ក្នុងការអនុវត្តន៍គោលនយោបាយនិងផែនការសកម្មភាពពាក់ព័ន្ធ
  • ចូលរួមផ្តល់យោបល់កែលម្អគោលនយោបាយនិងផែនការសកម្មភាពពាក់ព័ន្ធ
  • ចូលរួមផ្តល់យោបល់កែលម្អគោលនយោបាយ និងការអនុវត្តន៍កម្មវិធីជាតិកែទម្រង់រដ្ឋបាលសាធារណៈ
  • បំពេញភារកិច្ចផ្សេ​ងទៀត តាមការកំណត់របស់ថ្នាក់ដឹកនាំក្រសួង ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login