ការបបោះឆ្នោតសេរីនិងយុត្តិធម៌ ត្រូវមានលក្ខណៈជាចាំបាច់១០ប្រការដូចខាងក្រោម ៖
- ការបោះឆ្នោតនៅតាមកាលកំណត់ ដូចមានចែងនៅក្នុងរដ្ឋធម្មនុញ្ញរួមមាន
ប្រព័ន្ធចុះឈ្មោះមួយដែលអព្យាក្រឹត្យនិងមានប្រសិទ្ធិភាព
រក្សាការសម្ងាត់នៃសន្លឹកឆ្នោត
ស្ថានីយ៍បោះឆ្នោតមិនត្រូវនៅឆ្ងាយ ពីផ្ទះអ្នកបោះឆ្នោតពេកទេ
- ប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិស្មើគ្នា ក្នងការឈរឈ្មោះជាបេក្ខជន
- ប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិស្មើគ្នាក្នុងការ បង្កើតគណៈបក្សនយោបាយដើម្បីប្រកួតក្នុងការបោះឆ្នោត
- ប្រជាពលរដ្ឋគ្របរូបនិងគ្រប់បក្សនយោបាយមានសិទ្ធិស្មើគ្នាក្នុងការសម្តែងមតិនយោបាយដោយសេរី
- បេក្ខជនគ្រប់រូបមានលទ្ធភាពស្មើគ្នា ក្នុងការឃោសនាបោះឆ្នោតដោយសេរី
- មានយន្តការធានាសុវត្ថិភាពនៅពេលឃោសនាបោះឆ្នោតនិងនៅពេលបោះឆ្នោត
- គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត( គ ជ ប ) ត្រូវមានបទបញ្ជាច្បាស់លាស់និងឥតលម្អៀងក្នុងការចុះឈ្មោះបោះឆ្នោត ក្នុងដំណើរការបោះឆ្នោតក្នុងការរាប់សន្លឹកឆ្នោតក្នុងការដោះស្រាយរំលោភលើច្បាប់បោះឆ្នោតនិងរំលោភ លើបែបបទនៃការបោះឆ្នោត
- មានកម្មវិធិអប់រំ បណ្តុះបណ្តាលពលរដ្ឋឲ្យយល់ច្បាស់អំពីដំណើរការនិងបែបបទនៃការបោះឆ្នោត
- ត្រូវមានគណៈកម្មការឯករាជ្យ អព្យាក្រឹត្យឥតលម្អៀងមួយសម្រាប់គ្រប់គ្រងដំណើរការបោះឆ្នោតទទួលពាក្យបណ្តឹងស្តីពីវិវាទក្នុងការបោះឆ្នោត
- មានកម្មវិធីអប់រំ បណ្តុះបណ្តាលពលរដ្ឋឲ្យយល់ច្បាស់អំពីដំណើរការនិងបែបបទនៃការបោះឆ្នោត
- ត្រូវមានគណៈកម្មការឯករាជ្យ អព្យាក្រឹត្យឥតលម្អៀងមួយសម្រាប់គ្របគ្រងដំណើរការបោះឆ្នោតទទួលពាក្យបណ្តឹងស្តីពីវិវាទក្នុងការបោះឆ្នោត
- រាជរដ្ឋាភិបាលនិងប័ក្សនយោបាយត្រូវទទួលស្គាល់លទ្ធផលនៃការបោះឆ្នោត ។