Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


បុណ្យទន្លេមានកំណើតដំបូងក្នុងឆ្នាំ ២០១៥ នោក្រចេះ ។ បានប្រារព្ធធ្វើរយៈពេល ៣ថ្ងៃ (១៣មីនា ដល់ ១៥ មីនា) នៅទៅសម្បូរត្រីផ្សោត គឺខេត្តក្រចេះ ដែលស្ថិតនៅតាមទន្លេមេគង្គនៃតំបន់ភាគឦសានប្រទេស លាតសន្ធឹងពីខេត្តស្ទឹងត្រែង ខេត្តក្រចេះដែលមានដងទន្លេប្រវែង ១៤០ គីឡូម៉ែត្រ និងមានត្រីផ្សោតដ៏កម្រនៅក្នុងអន្លង់កាំពី ដែលជាសក្តានុពលទាក់ទាញទេសចរប្រកបដោយភាពទាក់ទាញ ។ ពិធីបុណ្យទន្លេបានប្រព្រឹត្តនៅខេត្តនេះរយៈពេលបីថ្ងៃ ពីថ្ងៃទី ១៣ ដល់ ១៥ ខែមីនា ឆ្នាំ ២០១៥ ក្រោមប្រធានបទ “ទេសចរណ៍តាមដងទន្លេសម្រាប់ការអភិវឌ្ឍន៍ សហគមន៍” ដោយទទួលបានភ្ញៀវជាតិ និងអន្តរជាតិមកចូលទស្សនាប្រមាណ ១ សែននាក់ ។

យោងតាមក្រសួងទេសចរណ៍ឱ្យដឹងថា​នេះជាលើកទីមួយហើយដែលកម្ពុជា ផ្តើមប្រារព្ធពិធីបុណ្យទន្លេ ក្នុងគោលបំណង ដើម្បីនឹកគុណដល់ទន្លេដែលបាននាំមកនូវដីល្បាប់ និងមច្ឆាដ៏សំបូរបែប ។ ក្រសួងទេសចរណ៍ក៏បានឱ្យដឹងផងដែរថា ដើម្បីជំរុញឱ្យមានការផ្សព្វផ្សាយ ពីសក្តានុពល ទេសចរណ៍ ខេត្តនានា តាមដងទន្លេ ជាពិសេស លើកទឹកចិត្តដល់ពលរដ្ឋ នៅតាមបណ្តាខេត្តទាំងនោះ ឱ្យមានការចូលរួមសកម្ម ក្នុងការងារទេសចរណ៍ សហគមន៍ ។ ដើម្បីឱ្យកម្មវិធីសប្បាយរីករាយ ក្រសួងទេសចរណ៍ក៏បានរៀបចំផងដែរ នូវការបាញ់កាំជ្រូច មហោស្រពម្ហូបអាហារ និងភេសជ្ជៈពិពណ៍ផលិតផលក្នុងស្រុក និងអន្តរជាតិនានា ,​សកម្មភាពកីឡាផ្សេងៗ និងការប្រគុំតន្រ្តីផងដែរ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login