Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


អត្ថន័យក្នុងពិធីៈ បុណ្យបច្ច័យបួន ​គេប្រារព្ធធ្វើឡើងរាប់ជូនអ្នកមានគុណពេលលោកចាស់ជរា ដើម្បីឲ្យអ្នកមានគុណបានឃើញផ្ទាល់ត្រកអរ ជ្រះថ្លាក្នុងកុសល ។ ម៉្យាងទៀត​គេធ្វើក្នុង បំនងបញ្ចូលកុសលទៅដល់មាតាបិតា ជីដូនជីតាដែលបានចែកឋានទៅលោកខាងមុខ ។

          គេប្រារព្ធធ្វើបុណ្យនេះនៅពេលណាក៏បានស្រេចលើសាមីដើមបុណ្យកកំនត់ ឬពេលមានឱកាសល្អ ។ នៅក្នុងពិធីបុណ្យនេះគេត្រូវមានសម្ភារៈជាបច្ច័យ៤៖

  • បិណ្ឌបាត្របច្ច័យៈ គ្រឿងបរិភោគ នំចំណី ត្រីងៀត ត្រីឆ្អើរ.... ។
  • ចីវបច្ច័យៈ គ្រឿងស្លៀកដណ្តប់ ស្បង់ ត្រៃចីវរ ។
  • សេនាសនបច្ច័យៈ ទឹកប្រក់ ទីបាំង រាំងខ្យល់ កំដៅថ្ងៃ ។
  • គិលានភេសជ្ជៈបច្ច័យៈ ថ្នំាសង្កូវ ប្រេងខ្យល់ តែ ស្ករ ស្លាម្លូ ជាដើម ។

នៅក្នុងពិធីគេត្រូវរៀបសាដក (សំពត់ សំពត់ងូត) ឲ្យស្របទៅតាមចំនួនព្រះសង្ឃ ។

កិច្ចចុងក្រោយនៃពិធីៈ ក្រោយពិធីសូត្រមន្តមានរៀបចំ​និមន្តព្រះសង្ឃ​ទេសនាថែមទៀត ។ លុះព្រឹក​ឡើងរៀបចំបង្ហាន់វេ​រប្រគេនព្រះសង្ឃជាមួយនិងរណ្តាប់បច្ច័យបួនបង្សុកូលជាកិច្ចបង្ហើយបុណ្យ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login