សកលភាវូបនីយកម្មបានផ្តល់ផលប៉ះពាល់ដូចតទៅ៖
- វិស័យឧស្សាហកម្មៈ មានការលេចឡើងនូវទីផ្សារផលិតកម្ម ពាសពេញពិភពលោក និងមានលទ្ធភាពកាន់តែទូលាយឆ្ពោះទៅរកកម្រិតនៃផលិតផលបរទេសសម្រាប់អតិថិជននិងក្រុមហ៊ុនផ្សេងជាពិសេស់ចលនាវត្ថុធាតុដើម និងទំនិញរវាងប្រជាជាតិនីមួយៗនិងកម្រិតជាតិ
- វិស័យហិរញ្ញវត្ថុៈ លេចឡើងនៅក្នុងទីផ្សារហិរញ្ញវត្ថុពិភពលោក និងផ្តល់លទ្ធភាពកាន់តែប្រសើសឡើងក្នុងការផ្តល់ហិរញ្ញវត្ថុផ្ទៃក្នងុសម្រាប់ឲ្យខ្ចី
- វិស័យសេដ្ឋកិច្ចៈ សកម្មភាពនៃទីផ្សារមួយសកលលោក បានកើនឡើងដោយផ្អែកលើសេរីភាពការផ្លាសស់ប្តូរទំនិញ្ និងមូលធន
- គោលនយោបាយសុខភាពៈ ផ្អែកលើវិសាលភាពសកល សុខភាពក្លាយជាររបស់ដែលសំខាន់បំផុត
- វិស័យនយោបាយៈ ពេលខ្លះសកលភាវូបនីយកម្ម ត្រូវបានគេប្រើសំដៅយកន័យថា ជាការបង្កើតការគ្រប់គ្រងសកលដែនកំនត់ទំនាក់ទំនងក្នុងចំណោមរដ្ឋាភិបាលនិងការធានាសិទ្ធិនានាដែលចាប់ផ្តើមពីសកលភាវូបនីយកម្មសង្គម និងសកលភាវូបនីកម្មសេដ្ឋកិច្ច ។
ក្រៅពីនេះនៅមានឥទ្ធិពល ទាំងផ្នែកវិជ្ជមាននិងអវិជ្ជមានកំពុងតែរាលដាលដល់ផ្នែកផ្សេងៗទៀត រួមមានផ្នែកព័ត៌មាន ភាសា បានទទួលផលចំនេញច្រើនជាងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍និងប្រទេសតតិយលោក ។ ប្រទេសអភិវឌ្ឍន៍បានយកប្រៀបឈ្នះនិងទាញយក ផលចំណេញពីសកលភាវូបនីកម្មតាមរយៈ ការប្រកួតប្រជែងខាងនយោបាយ សេដ្ឋកិច្ច ជំនួញ ហិរញ្ញវត្ថុ ធនធានមនុស្ស បច្ចេកវិទ្យា ឧស្សាហកម្មជាដើម ។