Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


អគ្គនាយកដ្ឋានគ្រ​ប់គ្រងឧស្សាហកម្មទេសចរណ៍ មានតួនាទីនិងភារកិច្ចដូចខាងក្រោម៖

  • រៀបចំគោលនយោបាយ ផែនការយុទ្ធសាស្រ្តផែនការសកម្មភាព និងលិខិតបទដ្ឋានគតិយុទ្ធពាក់ព័ន្ធនឹងគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ និងទ្រទ្រង់ចលនាប្រឡងប្រណាំង ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ
  • ប្រមូល វិភាគ ចងក្រងនិងគ្រប់គ្រងទិន្នន័យឧស្សាហកម្មទេសចរណ៍ដោយធ្វើទំនើបកម្ម ស្របតាមការវិវឌ្ឍន៍នៃប្រព័ន្ធបច្ចេកវិទ្យា
  • ពិនិត្យលើការផ្តល់អាជ្ញាបណ្ណទេសចរណ៍​ដល់មូលដ្ឋានអាជីវកម្មនិងសេវាកម្មផ្សេងៗទៀត ដែលបម្រើឲ្យវិស័យទេសចរណ៍
  • ធានានិងលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍តាមរយៈការបង្កើតប្រព័ន្ធធានាគុណភាព ប្រព័ន្ធចំណាច់ថ្នាក់ប្រព័ន្ធស្តង់ដា និងប្រព័ន្ធផ្សេងទៀតដែលបម្រើឲ្យឧស្សាហកម្មទេសចរណ៍
  • ជំរុញការសិក្សានឹងផ្សព្វផ្សាយទេសចរណ៍ក្នុងប្រទេស
  • គ្រប់គ្រងនិងត្រួតពិនិត្យព័ត៌មានទេសចរណ៍ក្នុងប្រទេស
  • រៀបចំផែនការនឹងកម្មវិធីនានា សំដៅគ្រប់គ្រងធនធាន​មនុស្សក្នុងវិស័យទេសចរណ៍និងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍
  • ត្រួតពិនិត្យការទទួលស្គាល់និងតាមដានការអនុវត្ត សាលាបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍គ្រឹះស្ថានអប់រំក្នុងវិស័យទេសចរណ៍ និងការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យទេសចរណ៍
  • គ្រប់គ្រង ត្រួតពិនិត្យ និងបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យទេសចរណ៍
  • រៀបចំផេនការនិងលើកកម្ពស់ការយល់ដឹងជាសាធារណៈក្នុងវិស័យទេសចរណ៍និងចលនាប្រឡងប្រណាំង ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ
  • ណែនាំផ្នែកជំនាញបច្ចេកទេសដល់មន្ទីរទេសចរណ៍រាជធានី ខេត្ត
  • ធ្វើរបាយការណ៍ប្រចាំខែ ត្រីមាស ឆមាស នព្វមាស និងប្រចាំឆ្នាំ
  • ទទួលអនុវត្តភារកិច្ចផ្សេងទៀត តាមការប្រគល់ជូនពីរដ្ឋមន្រ្តី

​អគ្គនាយកដ្ឋានគ្រប់គ្រងឧស្សាហកម្មតេសចរណ៍ មាននាយកដ្ឋានចំណុះដូចខាងក្រោម៖

  • នាយកដ្ឋានលគ្រប់គ្រងសេវាកម្មស្នាក់នៅទេសចរណ៍និងម្ហូបអាហារ
  • នាយកដ្ឋានគ្រប់គ្រងទីភ្នាក់ងារដឹកជញ្ជូននិងមគ្គុទ្ទេសក៏ទេសចរណ៍
  • នាយកដ្ឋានវាយតម្លៃទីក្រុងស្អាត
  • នាយកដ្ឋានបណ្តុះបណ្តាលជំនាញជីវិជ្ជាជីវៈទេសចរណ៍
  • នាយកដ្ឋានជំរុញទេសចរណ៍ក្នុងស្រុកនិងអប់រំការយល់ដឹងសារធារណៈ
  • នាយកដ្ឋានសេវាគាំពារទីក្រុងស្អាតនិងជំរុញការប្រលងប្រណាំង ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login