Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


អគ្គនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍និងសហប្រតិបត្តិការអន្តរជាតិ ជាសេនាធិការឲ្យក្រសួងទេសចរណ៍ ក្នុងការធ្វើផេនការ​ជំរុញ និងអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ ហើយមានតួនាទីនិងភារកិច្ចដូចខាងក្រោ​ម៖

  • រៀបចំផែនការ យុទ្ធសាស្រ្ត លិខិតបទដ្ឋានគតិយុត្ត និងគោលការណ៍ណែនាំនានា ពាក់ព័ន្ធនឹងការជំរុញនឹងការអភិវឌ្ឍន៍វិស័យទេសចរណ៍និងសហប្រតិបត្តិការអន្តរជាតិ
  • ជំរុញកិច្ចការសហប្រតិបត្តិការទេសចរណ៍ ជាមួយអង្គការទេសចរណ៍ពិភពលោក អង្គការអន្តរជាតិនានានិងរវាងបណ្តាប្រទេសជាសមាជិកអាស៊ាន និងប្រទេសនានាក្នុងតំបន់និងពិភពលោក
  • រៀបចំ ពិនិត្យ និងផ្តល់យោបល់ក្នុងការទាក់ទាញជំរុញសកម្មភាពអាជីវកម្មលើវិស័យទេសចរណ៍
  • សហការជាមួយអង្គភាពពាក់ព័ន្ធ ក្នុងការរៀបចំគោលនយោបាយ ផែនការប្រើប្រាស់ដីធ្លី និងហេដ្ឋារចនាសម្ព័ន្ធដែលពាក់ព័ន្ធនឹងការអភិវឌ្ឍន៍ទេសចរណ៍
  • សហការជាមួយអង្គភាពពាក់ព័ន្ធ ក្នុងការរៀបចំគោលនយោបាយ ផែនការយុទ្ធសាស្រ្ត ផែនការសកម្មភាពក្នុងការកកាត់បន្ថយភាពក្រីក្រតាមរយៈវិស័យទេសចរណ៍
  • សហការជាមួយអង្គភាពពាក់ព័ន្ធ ក្នុងការផ្តល់យោប់លើគោនលនយោបាយពន្ធដារ ទិដ្ឋាការនិងអាកាសចរណ៍
  • ពិគ្រោះយោបល់ជាមួយអង្គភាពពាក់ព័ន្ធក្នុងការផ្តល់ភាពជាម្ចាស់កម្មសិទ្ធិ ភតិសន្យា ឬសម្បទាន សម្រាប់គោលបំណងទេសចរណ៍
  • ជំរុញការសិក្សា ទីផ្សារនឹងផ្សព្វផ្សាយទេសចរណ៍ក្រៅប្រទេស
  • គ្រ​ប់គ្រងនឹងត្រួតពិនិត្យព័ត៌មានទេសចរណ៍ក្រៅប្រទេស
  • ធ្វើរបាយការណ៍ប្រចាំខែ ត្រីមាស ឆមាស នព្វមាស និងប្រចាំឆ្នាំ
  • ទទួលអនុវត្តភារកិច្ចផ្សេងទៀត តាមការប្រគល់ជូនពីរដ្ឋមន្រ្តី

អគ្គនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍និង សហប្រតិបត្តិការអន្តរជាតិ មាននាយកដ្ឋានចំណុះខាងក្រោម៖

  • នាយកដ្ឋានផែនការអភិវឌ្ឍន៍​ទេសចរណ៍
  • នាយកដ្ឋានវិនិយោគទេសចរណ៍
  • នាយកដ្ឋានអភិវឌ្ឍន៍ផលិតផលទេសចរណ៍
  • នាយកដ្ឋានសហប្រតិបត្តិការរអន្តរជាតិនិងអាស៊ាន
  • នាយកដ្ឋានសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍ក្រៅប្រទេស ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login