អគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ ជាសេនាធិការឲ្យក្រសួងទេសចរណ៍លើការងាររដ្ឋបាលនិងកិច្ចការទូទៅការងារធនធានមនុស្ស ការងារគណនេយ្យនិងហិរញ្ញវត្ថុការងារសន្តិសុខនិងសុវត្ថិភាពទេសចរណ៍ និងសម្របសម្រួលសកម្មភាពរដ្ឋបាលជាមួយក្រសួង ស្ថាប័ន អង្គការជាតិ អន្តរជាតិ ដៃគូរអភិវឌ្ឍន៍វិស័យឯកជននិងអង្គភាពថ្នាក់ក្រោមជាតិហើយមានតួនាទីនឹងភារកិច្ចដូចខាងក្រោម៖
- រៀបចំគោលនយោបាយ ផែនការយុទ្ធសាស្រ្ត ផែនការសកម្មភាព និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធការងាររដ្ឋបាលនឹងកិច្ចការទូទៅ ការងារធនធានមនុស្ស ការងារគណនេយ្យនិងហិរញ្ញវត្ថុ ការងារសន្តិសុខ និងសុវត្ថិភាពទេសចរណ៍
- គ្រប់គ្រង ការងាររដ្ឋបាល និងកិច្ចការទូទៅការងារធនធានមនុស្ស ការងារគណនេយ្យ និងហិរញ្ញវត្ថុ និងសុវត្ថិទេសចរណ៍
- សម្របសម្រួលកិច្ចការរបស់ក្រសួង នៅថ្នាក់កណ្តាលនិងអង្គភាពចំណុះក្រសួងទេសចរណ៍
- គ្រប់គ្រងមន្រ្តីរាជការ មន្រ្តីជាប់កិច្ចសន្យា នងបុគ្គលិកអណ្តែត
- គ្រប់គ្រងនឹងពង្រឹងសន្តិសុខនឹងសុវត្ថិភាពទេសចរណ៍
- គ្រប់គ្រងថវិការដ្ឋនិងហិរញ្ញវត្ថុ សម្រាប់ដំណើរការរបស់ក្រសួង ដែលមានរដ្ឋមន្ត្រីក្រសួងទេសចរណ៍ជាអាណាប័ក
- ធ្វើរបាយការណ៍ប្រចាំខែ ត្រីមាស ឆមានព្វមាស និងប្រចាំឆ្នាំ
- ទទួលអនុវត្តភារកិច្ចផ្សេងៗទៀត តាមការប្រគល់ជូនពីរដ្ឋមន្រ្តី
អគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ មាននាយកដ្ឋានចំណុះដូចខាងក្រោម៖
- នាយកដ្ឋានរដ្ឋបាលនិងកិច្ចការទូទៅ
- នាយកដ្ឋានធនធានមនុស្ស
- នាយកដ្ឋានសន្តិសុខនិងសុវត្ថិភាពទេសចរណ៍
- នាយកដ្ឋានគណនេយ្យ នឹងហិរញ្ញវត្ថុ ។