នៅក្នុងសង្គមប្រជាធិបតេយ្យតួនាទី នៃវប្បធម៌សន្ទនាមានដូចតទៅ ៖
- ផ្តល់ប្រយោជន៍ក្រុមមនុស្សភាគច្រើន (ជាតិ)ជាធំជាងប្រយោជន៍បុគ្គល ។
- បញ្ចៀសបាននូវសង្រ្គាមពាក្យសម្តី និងទំនាស់ផ្សេងៗក្នុងសង្គម ។
- ជាវេទិការពិភាក្សា ជជែកដេញដោលឈរលើគោលការណ៍ស្មើភាពគ្នា និងសន្តិវិធី ។
- ជាគំរូមួយដ៏ល្អក្នុងសង្គមប្រកបដោយភាពជឿជាក់ពីសំណាក់រាស្រ្ត និងពីមជ្ឈដ្ឋាននានា ។
- មានទំនួលខុសត្រូវលើប្រយោជន៍ជាតិក្នុងសង្គមប្រជាធិបតេយ្យ ។
- បញ្ចៀសបាននូវរាល់អំពើហិង្សា និងសង្រ្គាម ។
- ដោះស្រាយបញ្ហាផ្សេងៗដោយសន្តិវិធី ។
- ផ្តល់នូវភាពស្មោះត្រង់ និងជឿជាក់គ្នាទៅវិញទៅមក ។
- បង្កើតនូវសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការបានប្រសើរជាងមុន ។
- គោរពគ្នាទៅវិញទៅមកក្នុងភាពថ្លៃថ្នូរ ។
- បង្ហាញពីភាពយកចិត្តទុកដាក់ក្នុងកិច្ចការរួមជាចម្បង ។
- ជម្រុញ និងពន្លឿនផ្នែកមិនស៊ីចង្វាក់រវាងគ្នានិងគ្នា ។
- ដូច្នេះ វប្បធម៌សន្ទនាក្នុងសង្គមប្រជាធិបតេយ្យពិតជាមានតួនាទីដ៏សំខាន់ចំពោះប្រទេស ដែលប្រកាន់យកនូវលទ្ធិប្រជាធិបតេយ្យ តួយ៉ាងដូចជាប្រទេសកម្ពុជាដ៏ល្អផូរផង់នៃខ្មែរយើងទាំងអស់គ្នាជាដើម ។