ប្រទេសកម្ពុជាបានស្ថិតនៅក្រោមអនានិគមនិយមបារាំងនៅឆ្នាំ ១៨៦៣ ។ ប្រទេសកម្ពុជាទទួលបានឯករាជ្យពីបារាំងនៅថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ ១៩៥៣ ។ តាមរយៈការទទួលបានឯករាជ្យនេះបានផ្តល់ន័យជាប្រវត្តិសាស្រ្តមកដល់ប្រទេសកម្ពុជាដូចតទៅ ៖
- ប្រទេសកម្ពុជារួចផុតពីនឹមអនានិគមនិយមបារាំង ។
- ប្រទេសកម្ពុជាទទួលបានអធិបតេយ្យភាព និងបូរណភាពដែនដីផ្ទាល់របស់ខ្លួន ។
- ប្រជាជនកម្ពុជាមានសិទ្ធិសេរីភាព និងមានសិទ្ធិសម្រេចលើជោគវាសនារបស់ខ្លួន ។
- ប្រជាជនកម្ពុជាទាំងមូលរួចផុតពីការគាបសង្កត់ កេងប្រវ័ញ្ច ជិះជាន់ និងការប្រមូលពន្ធដារសព្វសារពើយ៉ាងអនាធិបតេយ្យ ។
- អន្តរជាតិទទួលស្គាល់ការទទួលបានឯករាជ្យរបស់កម្ពុជា និងកម្ពុជាមានមុខមាត់លើឆាកអន្តរជាតិ ។ ដូច្នេះ ការទទួលបានឯករាជ្យពីបារាំងពិតជាបានផ្តល់ន័យជាប្រវត្តិសាស្រ្តដល់ប្រទេសកម្ពុជាយ៉ាងប្រពៃធ្វើឱ្យប្រជាជនកម្ពុជាទូទាំងផ្ទៃប្រទេសចងចាំជាក់មិនភ្លេចឡើយ ។