សំនួរ
១. វត្តមាននៃជនជាតិផ្សេងៗ នៅលើទឹកដីនៃប្រទេសណាមួយផ្តល់នូវគុណសម្បត្តិនិងគុណវិបត្តិដូចម្តេចខ្លះ ?
២. តើអ្នកមានអារម្មណ៍យ៉ាងណានៅពេលដែលឃើញជនជាតិភាគតិចផ្សេងៗរស់នៅលើទឹកដីរបស់អ្នក ?
៣. តើរដ្ឋាភិបាលធ្វើដូចម្តេច ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ជនជាតិភាគតិច ?
៤. តើជនជាតិភាគតិចមានសិទ្ធិដូចម្តេចខ្លះ ?
៥. តើនៅកម្ពុជាមានជនជាតិភាគតិចអ្វីខ្លះ ? តើពួកគេរស់នៅនិងប្រកបរបរចិញ្ចឹមជីវិតដូចម្តេចខ្លះ ?
ចម្លើយ
១. វត្តមាននៃជនជាតិផ្សេងៗនៅលើទឹកដីនៃប្រទេសណាមួយតែផ្តល់នូវ ៖
ក. គុណសម្បត្តិ
- មានទំនាក់ទំនងកាន់តែច្រើន ខាងវិនិយោគការទូតនិងជំនួយ
- ធ្វើឲ្យប្រទេសជាតិរីកចម្រើននិងអភិវឌ្ឍន៍
- ផ្តល់ឲ្យប្រទេសជាតិរីកចម្រើននិងអភិវឌ្ឍន៍
- ផ្តល់ថវិការឬចំណូលចូលរដ្ឋ.... ។
ខ. គុណវិបត្តិ
- ប្រព្រឹត្តនូវបទឧក្រិដ្ឋ លួច ឆក់ ប្លន់ ជួញដូរ
- មានការរើសអើងជាតិសាសន៍ ភេទ ពណ៌ បាត់បង់ប្រពៃណីម្ចាស់ស្រុកជាដើម ។
២ . នៅពេលដែលឃើញជនជាតិភាគតិចផ្សេងៗររស់នៅ លើទឹកដីរបស់ខ្ញុំ ខ្ញុំមានអារម្មណ៍ថា៖
ក. អារម្មណ៍វិជ្ជមាន
- មានការជួយប្រទេសជាតិឲ្យរីកចម្រើន
- មានការកសាងជីវភាពសាមញ្ញ និងសុចរិត
- ជួយកសាងប្រទេសជាតិ ជួយបង់ពន្ធជូនរដ្ឋ...។
ខ. អារម្មណ៍អវិជ្ជមាន
- មានការមិនគោរពច្បាប់ ជួញដូរថ្នាំញៀន
- ធ្វើឲ្យសង្គមជ្រួលច្របល់ ភេរវកម្ម ពេស្យា
- យកវប្បធម៌បែបប្រទេស គេមកអនុវត្តឬសាបព្រោះនៅប្រទេសយើង... ។
៣ . ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ជនជាតិ រាជរដ្ឋាភិបាលត្រូវ ៖
- លុបបំបាត់ភាពរើសអើង និងបង្កើតការចូលររួមពីសំណាក់ជនជាតិភាគតិច ក្នុងការធ្វើផែនការអភិវឌ្ឍន៍នៅក្នុងថ្នាក់មូលដ្ឋាន និងថ្នាក់ជាតិ
- ជំរុញឲ្យមានការចូលរួមពេញលេញនិង មានប្រសិទ្ធភាពពីសំណាក់ជនជាតិភាគតិចក្នុងការធ្វើសេចក្តីសម្រចចិត្ត
- កំណត់គោលនយោបាយអភិវឌ្ឍន៍ ស្របតាមវប្បធម៌ប្រពៃណី ជំនឿនិងភាសារបស់ជនជាតិភាគតិច
- លើកទឹកចិត្តឲ្យមានអ្នកបកប្រែភាសាជនជាតិ នៅពេលមានការជម្រះក្តីក្នុងតុលាការ
- ជំរុញអប់រំដល់ជនជាតិភាគតិច ថែរក្សាសុខភាពនិងអនាម័យចូលរួមថែរក្សាការពារហេដ្ឋារចនាសម្ព័ន្ធដែលមានក្នុងសហគមន៍ជនជាតិភាគតិច
- ទទួលស្គាល់ការប្រើប្រាស់ដីជាលក្ខណៈសមូហភាព
- ជំរុញឲ្យមានសេវាទេសចរណ៍ក្នុងសហគមន៍ជនជាតិភាគតិច
- ខិតខំរិះរកជំនួយពីគ្រប់ដៃគូ ដើម្បីអភិវឌ្ឍន៍ជនជាតិភាគតិច ជាពិសេសស្រ្តីនិងកុមារដើម្បីលើកកម្ពស់កម្រិតជីវភាពគ្រួសារ
- បង្កើតសេវាកម្មផ្នែកសុខភាព ចំពោះជនជាតិភាគតិចដែលនៅតំបន់ឆ្ងាយដាច់ស្រយោល ពិនិត្យការប្រើប្រាស់ថ្នាំសង្កូវបែបបុរាណរបស់ពួកគេ
- ជំរុញការអប់រំការថែទាំសុខភាពអនាម័យផ្គត់ផ្គង់ទឹកស្អាត ការអប់រំ ការផ្លាស់ប្តូរឬទម្លាប់ជាបណ្តើរៗលើផ្នែកកសិកម្ម ឲ្យមានលក្ខណៈកាន់តែប្រសើរឡើង ។
៤. ជនជាតិភាគតិចមានសិទ្ធិ ដូចតទៅ៖
- អនុវត្ត គោរពសាសនារបស់ខ្លួន ប្រើប្រាស់ភាសារបស់ខ្លួនដោយសេរី
- ចូលរួមយ៉ាងសកម្មក្នុងជីវភាពវប្បធម៌សាសនា សេដ្ឋកិច្ច និងកិច្ចការធារណៈ
- ចូលរួមធ្វើសេចក្តី សម្រេចថ្នាក់ជាតិថ្នាក់តំបន់ស្តីពីអំពីបញ្ហា ដែលទាក់ទងនឹងជនជាតិភាគតិចឲ្យស្របទៅតាមច្បាប់របស់ប្រទេស
- បង្កើតនិងថែរក្សាសហគមន៍របស់ខ្លួន ហើយមានទំនាក់ទំនងដោយសេរីដោយសន្តិវិធីជាមួយសមាជិកនៅក្នុងក្រុមរបស់ខ្លួន និងក្រុមដទៃ
- អាចប្រើប្រាស់ដោយពេញលេញ និងដោយមានប្រសិទ្ធិភាពនូវសិទ្ធិមនុស្ស ដោយគ្មានការបេងចែកឋានៈនិងស្មើភាពគ្នាចំពោះមុខច្បាប់
- ទទួលចំណេះដឹងប្រវត្តិសាស្រ្ត ប្រពៃណី ភាសា និងវប្បធម៌ ដែលមានក្នុងផែនដីរបស់គេ
- មានឱកាសគ្រប់គ្រាន់ក្នុងការរៀនសូត្រក្រេបជញ្ជក់យកចំណេះដឹងអំពីសង្គមទាំងមូល ។
៥. នៅប្រទេសកម្ពុជា មានជនជាតិភាគតិចហើយគេប្រកបរបរចិញ្ចឹមជីវីតដូចជា ៖
ក. ជនជាតិចិន
- បានភៀសខ្លួនមកនៅស្រុកខ្មែរ តាំងពីមុនតាំងពីមុនសម័យអង្គរមកម៉្លេះ
- ជនជាតិភាគច្រើនជាម្ចាស់ សណ្ឋាគារភោជនីយដ្ឋានហាងលក់ទំនិញ ពាណិជ្ជករ ឈ្មួញជាដើម
ខ. ជនជាតិវៀតណាម
- សហគមន៍ជនជាតិវៀតណាម បានមករស់នៅកម្ពុជាជាច្រើនសតវត្សមកហើយ
- ពួកនេះធ្វើការស្ទើរតែ ទាំងអស់គ្រប់ផ្នែកដូចជា ជាងសំណង់ ជាងម៉ាស៊ីន នេសាទត្រី លក់ដូរ ជាដើម ។
គ. ជនជាតិចាម
- ជនជាតិចាម រស់នៅតាមភូមិនានាខាងជើងនិងខាងលិចរាជធានីភ្នំពេញ ជាពិសេសនៅខេត្តកំពង់ចាម
- ជនជាតិនេះមានមុខរបរជាអ្នកជួញដូរ នេសាទត្រី សត្តឃាត ( គោ ក្របី សេះ ) ចំណែកស្រ្តីជាអ្នកតម្បាញនិង ធ្វើឧបករណ៍ នេសាទ រួមមានចាក់សំណាញ់ធ្វើមងឬអូនជាដើម ។
ឃ. ជនជាតិភាគតិចអំបូរខ្មែរមន
- ច្រើនរស់នៅតាមខេត្តមួយចំនួន ដូចជាខេត្តព្រះវិហារ ក្រចេះ កំពង់ធំ ស្ទឹងត្រែង រតនគិរី មណ្ឌលគីរី សៀមរាប ពោធិសាត់
- ពួកនេះនិយាយភាសាផ្សេងៗគ្នា ហើយប្រកបរបរកសិកម្ម បេះផ្លែឈើ បរបាញ់សត្វ រកអនុផលព្រៃឈើ ( ឬសឈើ ជ័រឈើ មើមឈើ... ) ។