សំនួរ
១. ចូររៀបរាប់ពី សមាសភាពរដ្ឋាភិបាលកម្ពុជាព្រមទាំងពន្យល់ពីមុខតំណែងនីមួយៗផង ។
២. ចូររៀបរាប់ពីការបង្កើតរដ្ឋាភិបាលក្នុងលទ្ធិប្រជាធិបតេយ្យ ។
៣. តើគោលបំណងនៃការបង្កើតរដ្ឋាភិបាលមានអ្វីខ្លះ ?
៤ . ចូរបកស្រាយអំពីការធ្វើកំណែទម្រង់រដ្ឋបាល ។
៥. ចូរនិយាយពីផលអាក្រក់នៃអំពីប្រល័យពូចសាសន៍ ។
ចម្លើយ
១. រៀបរាប់ពីសមាសភាពរដ្ឋាភិបាលកម្ពុជាព្រមទាំងពន្យល់អំពីមុខតំណែងគឺ៖
- នាយករដ្ឋមន្រ្តី ជាសមាជិករដ្ឋសភាជាអ្នកដឹកនាំការងារគណៈរដ្ឋមន្រ្តីនិងចាត់ចែងបញ្ជារាល់សកម្មភាពរបស់រដ្ឋភិបាលលើគ្រប់វិស័យ
- ឧបនាយករដ្ឋមន្រ្តី ជាសមាជិករដ្ឋាភិបាលដែលមានអាសនានុក្រមលើ សមាជិករដ្ឋាភិបាលដទៃទៀត
- ទេសរដ្ឋមន្រ្តី សម្តៅលើរដ្ឋមន្រ្តីដែលមានអតីតភាពជារដ្ឋមន្រ្តី
- រដ្ឋមន្រ្តី ជាប្រធានស្ថាប័នក្នុងករណីដែលមានរដ្ឋលេខាធិការជាអនុប្រធានស្ថាប័ន
- រដ្ឋលេខាធិការ ជាប្រធានស្ថាប័ននៃរដ្ឋលេខាធិការដ្ឋានស្វយ័ត ។
២. រៀបរាប់ការបង្កើតរដ្ឋាភិបាលក្នុងលទ្ធិប្រជាធិបតេយ្យ គឺ៖
រដ្ឋាភិបាលក្នុងប្រទេសកាន់លទ្ធិប្រជាធិបតេយ្យកើតឡើងដោយការបោះឆ្នោតរបស់ប្រជាជន ដែលជាម្ចាស់ទឹកដីនោះៗ ។ ក្នុងសង្គមប្រជាធិតេយ្យ ឃើញមានការបែងចែកជាបី របបផ្សេងៗគ្នាគឺរបបប្រធានាធិបតីនិយម របបសភានិយមនិងរបបចម្រុះ ( ពាក់កណ្តាលរបបប្រធាធិបតីនិងរបបសភាសភានិយម ) ។ ការបង្កើតរដ្ឋាភិបាល គឺអាស្រ័យលលើរបបប្រទេសនីមួយៗប្រកាន់យក និងស្ថានការណ៍នយោបាយរបស់ប្រទេសនោះ ។
៣. គោលបំណងនៃការបង្កើតរដ្ឋាភិបាល គឺ៖
- ដើម្បីការពារផលប្រយោជន៍ប្រជាជន
- រដ្ឋាភិបាលការពារជីវីតកតិ្តយស សេចក្តីថ្នៃថ្នូររបស់ប្រជាពលរដ្ឋ ឲ្យរួចផុតពីការធ្វើទុក្ខទោសពីអ្នកដទៃ
- ដើម្បីលើកស្ទួយសុខុមាលភាពប្រជាជនរដ្ឋាភិបាលអនុវត្តនិងពង្រឹងច្បាប់ផ្សេងៗព្រមទាំងចាត់វិធានការនានាក្នុងការចូលរួមវិភាគទានបម្រើសុខុមាលភាពរបស់ប្រជាជន
- ដើម្បីថែរក្សាទំនៀមទំម្លាប់ ប្រពៃណីវប្បធម៌និងអត្តសញ្ញាណជាតិ រដ្ឋាភិបាលត្រូវតែលើកស្ទួយទស្សនជាតិនិងធ្វើឲ្យប្រជាពលរដ្ឋ ចេះស្រឡាញ់និងការពារនូវសម្បត្តិទាំងនោះ
- ដើម្បីអប់រំណែនាំ ប្រជាពលរដ្ឋឲ្យធ្វើតេអំពើល្អ សុចរិតដើម្បីឲ្យសង្គមមានការអភិវឌ្ឍន៍ ។
៤. បកស្រាយអំពីការធ្វើកំណែទម្រង់រដ្ឋបាល៖
កំណែទម្រង់រដ្ឋបាល បានបាប់ផ្តើមនៅស.តទី២០ដែលជាកិច្ចខិតខំប្រឹងប្រែង ដើម្បីឆ្លើយតបនឹងការរិះគន់ចំពោះវិធីសាស្រ្តនៃការគ្រប់គ្រងសាធារណៈតាមបែបប្រពៃណី ។
កំណែទម្រង់រដ្ឋបាលនៃបណ្តាលប្រទេសមួយចំនួនស្ថិតក្រោមស្លាកការគ្រប់គ្រងរដ្ឋបាលសាធារណៈតាមបែបថ្មីហើយ មានបែបបទខុសៗគ្នាទៅតាមបរិបទនៃប្រទេសនីមួយៗ ។
៥. និយាយពីផលអាក្រក់នៃអំពីប្រល័យពូជសាសន៍រួមមាន៖
- នាំមកនូវក្តីមហន្តរាយមនុស្សជាតិ
- មានភាពសោកសង្រេងយ៉ាងច្រើន
- បំផ្លាញនូវទ្រព្យសម្បត្តិ សម្ភារ ហេដ្ឋារចនាសម្ព័ន្ធវប្បធម៌ សាសនា
- មានការសម្លាប់មនុស្សរាប់លាននាក់
- ការធ្វើទារុណកម្មយ៉ាងព្រៃផ្សៃទៅលើកុមារ អ្នកទោសឬក្រុមមនុស្ស
- មានការសម្លាប់រង្គាលលើមនុស្ស
- ការរើសអើងជាតិពន្ធុ អំបូរ និងសាសនា
- ការរំលោភផ្លូវភេទទៅលើនារី ជាអ្នកទោស
- មានការបង្អត់អាហារ
- ការបង្ខំឲ្យធ្វើការងារហួសកម្លាំង
- ការរំលោភសិទ្ធិមនុស្ស
- ការបំបិទសិទ្ធិសេរីភាព
- ការមិនគោរពច្បាប់អន្តរជាតិ
- ការប្រព្រឹត្តអំពើមនុស្សអមនុស្សធម៌.... ។