ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំនួរ
១. តើក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មានភារកិច្ចយ៉ាងដូចម្តេចខ្លះ ?
២. តើក្រសួងវប្បធម៌និងវិចិត្រសិល្បៈមានរចនាសម្ព័ន្ធអ្វីខ្លះ ?
៣. តើអគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុមានមុខងារធ្វើអ្វីខ្លះ ? ហើយមានអង្គភាពចំណុះអ្វីខ្លះ ?
៤. តើអគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈមានភារកិច្ចអ្វីខ្លះ ? ហើយមាននាយកដ្ឋានចំណុះប៉ុន្មានអ្វីខ្លះ?
៥. តើអគ្គនាយកដ្ឋានបេតិកភណ្ឌរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈមានភារកិច្ចអ្វីខ្លះ ? ហើយមាននាយកដ្ឋានចំណុះប៉ុន្មានអ្វីខ្លះ ?
ចម្លើយ
១. ក្រសួងវប្បធម៌និងវិចិត្រសិល្បៈមានភារកិច្ចដូចតទៅ ៖
២. ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មានរចនាសម្ព័ន្ធដូចជា៖
ក.ថ្នាក់កណ្តាល
ខ. អង្គភាពសមូលដ្ឋាន
គ. គ្រឹះស្ថានសាធារណៈ
៣. អគ្គនាយកដ្ឋានរដ្ឋបាលនិងហរិញ្ញវត្ថុមានមុខងារដូចជាៈ
១. នាយកដ្ឋានរដ្ឋបាលទូទៅ
២. នាយកដ្ឋានបុគ្គលិក
៣.នាយកដ្ឋាននីតិកម្ម
៤. នាយកដ្ឋានគណនេយ្យនិងហិរញ្ញវត្ថុ
៥. នាយកដ្ឋានផែនការ ស្ថិតិ និងសរុប
៦. នាយកដ្ឋានសម្ភារនិង បរិក្ខារ
៧. នាយកដ្ឋានសិទ្ធីអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល
៨. នាយកដ្ឋានសហប្រតិបត្តិការវប្បធម៌ អន្តរជាតិ និងកិច្ចការអាស៊ាន
៩. សាលាបណ្តុះបណ្តាលក្របខណ្ឌវប្បធម៌ ។
៤. អគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ មានមុខងារអនុវត្តរាល់នូវបេសកម្មរបស់ក្រសួង ក្នុងការប្រតិបត្តិនយោបាយលើ វិស័យអភិវឌ្ឍន៍វប្បធម៌ និងអប់រំសិល្បៈភាពយន្ត វីដេអូនិងពហុមេឌីយ៉ា សិល្បៈ ទស្សនីយភាព សិល្បៈសូនរូប និងសិល្បៈសិប្បកម្ម សៀវភៅ និងការអានសាធារណៈ ។
អគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ មាននាយកដ្ឋានចំណុះ ចំនួន៥( ប្រាំ ) ៖
១. នាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌
២. នាយកដ្ឋានសិល្បៈ ភាពយន្ត និងផ្សាព្វផ្សាយ វប្បធម៌
៣.នាយកដ្ឋានសិល្បៈ ទស្សនីយភាព
៤. នាយកដ្ឋានសិល្បៈ សូនរូបនិងសិល្បៈសិប្បកម្ម
៥. នាយកដ្ឋានសៀវភៅនិងការអាន ។
៥. អគ្គនាយដ្ឋានបេតិកភណ្ឌ មានមុខងារអនុវត្តរាល់នូវបេសកកម្មរបស់ក្រសួង ក្នុងការប្រតិបត្តិនយោបាយលើបេតិកភណ្ឌ សារមន្ទីរគាំពារ និងអភិរក្សសំណង់បុរាណនិងវត្ថុបុរាណ ការស្រាវជ្រាវ រុករកនិងកំណាយស្ថានីយបុរេប្រវត្តិ ប្រវត្តិសាស្រ្ត ដែលកប់ក្នុងដីក្រោមទឹក និងការអប់រំផ្សព្វផ្សាយ ។
អគ្គនាយកដ្ឋានបេតិកភណ្ឌ មាននាយកដ្ឋានចំណុះចំនួន៤ ( បួន ) ៖
១. នាយកដ្ឋានបុរាណវត្ថុ
២. នាយកដ្ឋានសារមន្ទីរ
៣. នាយកដ្ឋានគាំពារនិងអភិរក្សសំណង់បុរាណ
៤. នាយកដ្ឋាន បុរាណវិទ្យា បុរេប្រវត្តិវិទ្យា ។