ដើម្បីលើកកម្ពស់គុណភាពអប់រំយុវជនខ្មែរជំនាន់ក្រោយឱ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ និងលំហូរធនធានមនុស្សសកលនៅក្នុងតំបន់អាស៊ាននាឆ្នាំខាងមុខ ក្នុងនាមជាអ្នកអប់រំយើងត្រូវ ៖
ក. ចំណេះដឹង
- ផ្តល់ចំណេះដឹងជំនាញច្បាស់លាស់
- ស្វែងយល់ព្រឹត្រ្តិការណ៍ក្នុងស្រុក តំបន់ និងពិភពលោក
- ពង្រឹងសមត្ថភាពនិងបច្ចេកវិទ្យាពត៌មានវិទ្យាលើមុនជំនាញរបស់ខ្លួនដើម្បីងាយស្រួលក្នុងការធ្វើទំនាក់ទំនង ការស្រាវជ្រាវ និងឈានទៅប្រឡូកការងារដែលមានស្តង់ដារអន្តរជាតិ
- ពង្រឹងសមត្ថភាពស្រាវជ្រាវលើមុនជំនាញឯកទេស បច្ចេកទេស វិធីសាស្រ្តរបស់ខ្លួន ដើម្បីបណ្តុះបណ្តាលធនធានមនុស្សបន្ត
- ចូលរួមវគ្គបំប៉ន សិក្ខាសាលា កម្មវិធីតម្រង់ទិស អំពីទីផ្សារការងារផ្សេងៗក្នុងតំបន់អាស៊ាន
ខ. ចំណេះធ្វើ
- បង្កើនការបណ្តុះបណ្តាលសមត្ថភាពគ្រូបង្រៀន
- បង្កើនសមត្ថភាពប្រើប្រាស់សំភារឧបទេសទំនើប (រៀន និងបង្រៀន) ។ ដូច្នេះ ដើម្បីលើកកម្ពស់គុណភាពអប់រំយុវជនខ្មែរជំនាន់ក្រោយឱ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ និងលំហូរធនធានមនុស្សសកលនៅក្នុងតំបន់អាស៊ាននាឆ្នាំខាងមុខ ក្នុងនាមជាអ្នកអប់រំយើងត្រូវមានចំណេះដឹងទូលំទូលាយ សមត្ថភាពពេញលេញ និងមានជំនាញច្បាស់លាស់ក្នុងការចែករំលែកដល់អ្នកជំនាន់ក្រោយ ។