Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. តើគុណសម្បត្តិនិងគុណវិបត្តិអ្វិខ្លះរបស់កម្ពុជាក្នុងការចូលជាសមាជិកអាស៊ាន ?

២. ចូរនិយាយអំពីបុព្វ​កថារបស់សមាគមន៍អាស៊ាន ?

៣. តើមេដឹកនាំនៃកិច្ចប្រជុំអាស៊ីបូព៌ាលើកទី១ បានលើកឡើងនូវវិស័យកិច្ចសហប្រតិបត្តិការណ៍មានចំនួនប៉ុន្មាន ? អ្វីខ្លះ ?

៤. តើសាធារណរដ្ឋម៉ាឡេស៊ី មានក្រសួងរាជរដ្ឋភិបាលចំនួនប៉ុន្មាន ? អ្វីខ្លះ ?

ចម្លើយ

១. និយាយដូចតទៅ៖

ក. គុណសម្បត្តិរបស់កម្ពុជា

  • មានលទ្ធភាពច្រើនក្នុងការបង្កលក្ខណៈងាយស្រួល
  • ងាយស្រួលរកមធ្យោយទំនាក់ទំនងពាណិជ្ជកម្ម
  • លែងព្រួយបារម្ភ ចំពោះរឿងការគំរាមកំហែងផ្នែកសន្តិសុខ និងលែងនៅឯកោទៀត
  • មានសន្តិភាពនិងសេរីភាព ក្នុងតំបន់ព្រមទាំងអាចដោះស្រាយបញ្ហាររួមជាមួយអាស៊ាន
  • មានការផ្លាស់ប្តូរគ្នាផ្នែកចំណេះដឹង លើផ្នែកសង្គមកិច្ចវប្បធម៌ព្រមទាំងប្រពៃណី ទំនៀមទម្លាប់រវាងសមាជិកអាស៊ានទាំងអស់
  • ការផ្លាស់ប្តូរគ្នាផ្នែកធនធានមនុស្សវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាថ្មីថែមទៀត
  • ការផ្លាស់ប្តូរគ្នាទៅវិញទៅមករវាងប្រព័ន្ធសិក្សាធិការ
  • ទទួលបាននូវការខ្ចីប្រាក់វច្រើន ថែមទៀតពីធនាគារអភិវឌ្ឍអាស៊ី ( ADB ) និងបណ្តាប្រទេសជាមិត្រទាំង៩ក្នុងអត្រាការប្រាក់ទាប និងរយៈពេលយូរ
  • លេចមុខមាត់លើឆាកអន្តរជាតិ ​មានមុខមាត់ស្មើនិងប្រទេសក្នុកងសហគមន៍អាស៊ាននិងមានសិទ្ធិធ្វើសហប្រតិបត្តិការរួមគ្នាដោយសមភាព
  • ទទួលបានូវផលចំណេញយ៉ាងច្រើនខាងផ្នែកកិច្ចការនយោបាយ ការបរទេស និងកិច្ចការសដ្ឋកិច្ច
  • ទទួលបានផលប្រយោជន៍ពីការអភិវឌ្ឍន៍ខាងវិស័យផ្សេងដូចជាងវិស័យកសិកម្ម និងទេសចរណ៍
  • ទទួលបាននូវបទពិសោធន៍ពីខ្លឹមសារសំខាន់នៃតំបន់និយមនិងសាកលនិយម ព្រមទាំងយល់នូវទំនាក់ទំនងការទូត
  • អាស៊ានបានជួយឲ្យកម្ពុជាដើរតួនាទីយ៉ាងសំខាន់ខាងនយោបាយ ក្នុងតំបន់លើឆាកអន្តរជាតិ
  • កម្ពុជាបានស្រូបយកឱកាសសេដ្ឋកិច្ចពីអាស៊ាន តួយ៉ាងការលំចេញនូវសម្ភារវាយណភណ្ឌ សិប្បកម្ម ស្មូនក្អម​ ឆ្នាំង កៅស៊ូ ជាដើម
  • អាចបញ្ចូលចរន្តនិងលំនាំនៃការរីកចម្រើនលូតលាស់ខាខងផ្នែកសេដ្ឋកិច្ច
  • អាចវាស់បាននូវកម្រិតល្បឿនលូតលាស់របស់សេដ្ឋកិច្ចនិងធ្វើកំណែទម្រង់ផ្សេងៗ
  • ទទួលបាននូវ ការអភិវឌ្ឍន៍ធនធានមនុស្សការអប់រំនិងកាត់បន្ថយភាពក្រីក្រ
  • រាល់និស្សិតជាច្រើន និងទទួលបានអាហារូបករណ៍ទៅបណ្តុះបណ្តាលនៅបណ្តាប្រទេសអាស៊ានជាដើម ។

ខ. គុណវិបត្តិរបស់កម្ពុជា

  • ធនធានមនុស្ស និងវិទ្យាសាស្រ្ត បច្ចេកវិទ្យា នៅមានកម្រិតនៅឡើយពោលគឺកម្រិតទាប
  • ការនាំទំនិញចេញមានកម្រិតទាបជាងការនាំទំនិញចូល
  • ការអនុវត្តប្រព័ន្ធច្បាប់តុលាការនិងប្រព័ន្ធគ្រប់គ្រង់រដ្ឋបាលនៅមានកម្រិតទាប
  • កម្ពុជាជាទីផ្សាររបស់គេ
  • កម្ពុជាមិនអាចជាដៃគូរប្រឡងប្រជែងសេដ្ឋកិច្ចជាមួយ បណ្តាប្រទេសជាសមាជិកអាស៊ាន
  • កម្ពុជារស់ដោយសារជំនួយជាង៦០ភាគរយ
  • កម្ពុជាត្រូវប្រឈមមុខនិងបញ្ហាផ្សេងៗទៀត
  • កម្ពុជានិងឈានទៅរកការខ្វះការងារធ្វើ
  • កម្ពុជានិងប្រឈមមុខនិងអំពើពុករលួយ... ។

២ . បុព្វកថារបស់សមាគមន៍អាស៊ានរួមមាន៖

យើងជាប្រជាជន នៃរដ្ឋសមាជិកនៃសមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍តំណាងដោយប្រមុខរដ្ឋឬរដ្ឋាភិបាលនៃប្រទេស          ព្រុយនេដារូសាឡាមព្រះរាជាណាចក្រកម្ពុជាសាធារណរដ្ឋឥណ្ឌូណេស៊ីសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ម៉ាឡេស៊ី សហភាពមីយ៉ាន់ម៉ា សាធារណរដ្ឋហ្វីលីពីន សាធារណរដ្ឋសិង្ហបុរី ព្រះរាជាណាចក្រថៃឡង់ដ៏ និងសាធារណរដ្ឋសង្គមនិយមវៀតណាម

ដោយកំណត់សម្គាល់ ប្រកបដោយសេចក្តីពេញចិត្តចំពោះសមិទ្ធផលសំខាន់ៗ និងការពង្រីករបស់អាស៊ានចាប់តាំងពីការបង្កើតសមាគមន៍នេះនៅទីក្រុងបាងកកតាមរយៈការប្រកាសជាផ្លូវការនូវសេចក្តីថ្លែងការណ៍អាស៊ាន ។

ដោយរំឮកឡើងវិញនូវ សេចក្តីសម្រេចចិត្តបង្កើតធម្មនុញ្ញអាស៊ាន ដែលកំណត់ក្នុងកម្មវិធីសកម្មភាពក្រុងវៀងចន្ទន៍សេចក្តីថ្លែងការណ៍ ទីក្រុងកូឡាឡុំពួរស្តីពីការបង្កើតធម្មនុញ្ញអាស៊ាន និងសេចក្តីថ្លែងការណ៍ទីក្រុងសេប៊ូស្តីពីផែនការលម្អិតនៃធម្មនុញ្ញអាស៊ាន ។

ដោយយកចិត្តទុកដាក់ ចំពោះអត្ថិភាពនៃផលប្រយោជន៍និងការពឹងពាកគ្នាទៅវិញទៅមកក្នុងចំណោមប្រជាជន និងរដ្ឋសមាជិកអាស៊ាន​ទៅតាមភូមិសាស្រ្ត គោលដៅរួមនិងជោគវាសនារួមគ្នា ។

ដោយបានយល់ច្បាស់និងរួបរួមគ្នា ក្រោមចក្ខុវិស័យមួយអត្តសញ្ញាណមួយនិងសហគមន៍មួយដែលរួមរស់ជាមួយគ្នាប្រកបដោយសុភមង្គល

ដោយរួបរួមគ្នា ក្នុងគោលបំណងនិងឆន្ទៈរួមដើម្បីរស់នៅក្នុងតំបន់មួយប្រកបដោយសន្តិភាព សន្តិភាពនិងស្ថេរភាពយូរអង្វែងកំណើនសេដ្ឋកិច្ច​​ ប្រកបដោយនិរន្តរ៍ភាពវិបុលភាពនិងវឌ្ឍនភាពសង្គមនិងដើម្បីលើកតម្កើងសារប្រយោជន៍ ជាសារវន្ត ឧត្តមគតិ និងគោលបំណងប្រាថ្នារបស់យើង

ដោយគោរព ចំពោះសារៈសខាន់ជាមូលដ្ឋាននៃមិត្តភាពសហប្រតិបត្តិការនិងគោលកាណ៍ អធិបតេយ្យភាពសមភាពបូរណភាព ទឹកដី ការមិនជ្រៀតជ្រែកកិច្ចការ ក្នុងគោលការណ៍កុង សង់ស៊ីស និងការឯកភាពក្នុងពហុភាព ។

ដោយប្រកាន់ខ្ជាប់  នូវគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យនីតិរដ្ឋ និងអភិបាលកិច្ចល្អការគោរព និងការពារសិទ្ធិមនុស្សនិងសេរីភាពជាមូលដ្ឋាន ។

ដោយមានការសម្រេចចិត្ត ថានិងធានាការអភិវឌ្ឍន៍ប្រកបដោយនិរន្តរ៍ភាព ដើម្បីផលប្រយោជន៍សម្រាប់ពេលបច្ចុប្បន្ន និងអនាគត់របស់មនុស្សជំនាន់ក្រោយនិងចាត់ទុកភាពសុខដុមរមនា ជីវភាពរស់នៅនិងសុខុមាលភាពរបស់ប្រជាជនជាចម្បងក្នុងដំណើរការកសាងសហគមន៍អាស៊ាន

ដោយមានជំនឿជាក់ ទៅលើតម្រូវការចាំបាច់ក្នុងការបង្រឹងចំណងសាមគ្គីភាពមក្នុងតំបន់ ដើម្បីសម្រេចបាននូវសហគមន៍អាស៊ាន ដែលមានការរួបររួមផ្នែកនយោបាយសមាហរណកម្មសេដ្ឋកិច្ច និងការទទួលខុសត្រូវសង្គមដើម្បីឆ្លើយតបប្រកបដោយ ប្រសិទ្ធិភាពចំពោះការប្រឈមនិងកាលានុវត្តភាព ក្នុងពេលបច្ចុប្បន្ននិងទៅអនាគត

ដោយប្តេជ្ញាចិត្ត ពង្រឹងការកសាងសហគមន៍តាមរយៈការលើកកម្ពស់ កិច្ចសហប្រតិបត្តិការនិងសមាហរណកម្មតំបនជាពិសេសតាមរយៈការបង្កើតសហគមន៍អាស៊ានដែលរួមមាន សហគមន៍សន្តិសុខអាស៊ានសហគមន៍សេដ្ឋកិច្ចអាស៊ាន និងសសហគមន៍សង្គមវប្បធម៌អាស៊ានដូចដែលបានចែងក្នុងសេចក្តីថ្លែងការណ៍ ទីក្រុងបាឡី នៃកិច្ចស្រុះស្រួលអាស៊ានទី២ ។

អាស្រ័យហេតុនេះ តាមរយៈធម្មនុញ្ញនេះ សម្រេចបង្កើតក្របខណ្ឌច្បាប់ និងស្ថាប័នសម្រាប់អាស៊ាន

ហើយដើម្បីសម្រេចគោលដៅនេះ ប្រមុខរដ្ឋឬរដ្ឋាភិបាលនៃរដ្ឋសមាជិកអាស៊ាន បានជួបប្រជុំគ្នានៅប្រទេសសិង្ហបុរីនាឱកាសជាប្រវត្តិសាស្រ្តនៃ ខួបអនុស្សាវរីយ៍លើកទី៤០នៃការបង្កើតអាស៊ានបានឯកភាពគ្នាលើធម្មនុញ្ញនេះ ។

៣. មេដឹកនាំនៃកិច្ចប្រជុំអាស៊ីបូព៌ាលើកទី១ បានលើកឡើងនូវវិស័យកិច្ចសហប្រតិបត្តិសហប្រតិបត្តិកា​រចំនួន១៧ដូចជា ៖

  • ប្រឆាំងនឹងអំពើភេរវកម្ម
  • សន្តិសុខ ដែនសមុទ្ទ
  • អភិបាលកិច្ចល្អនិងប្រឆាំងនឹងអំពើពុករលួយ
  • ស្ថេរភាពហិរញ្ញវត្ថុ និងបន្ធូរបន្ថយពន្ធឡើងទាក់ទាញវិនិយោគទុន
  • សន្តិសុខថាមពល
  • បង្កើតពាណិជ្ជកម្ម និងលំហូរុំលវិនិយោគទុន
  • ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ
  • ការផ្ទេរបច្ចេកវិទ្យា
  • កាត់បន្ថយភាពក្រីក្រ
  • ការពារបរិស្ថាន និងចុះអ័ព្ទ
  • បង្រួមគម្លាតនៃ ការអភិវឌ្ឍន៍និងកសាង​សមត្ថភាព
  • ភាពធូរស្រាល ក្រោះមហន្តរាយធនធានធម្មជាតិ
  • ការពារជំងឺឆ្លង
  • ការសន្ទនាផ្លាស់ប្តូរវប្បធម៌
  • ទំនាក់ទំនងរវាងប្រជាជន​ និងប្រជាជន
  • បង្កើតកិច្ចសហប្រតិបត្តិការក្នុងតំបន់និងវេទិការអន្តរជាតិ ។

៤. សាធារណរដ្ឋម៉ាឡេស៊ី ​មានក្រសួងរដ្ឋាភិបាលចំនួន២៥ គឺ៖

  • ក្រសួងកសិកម្ម
  • ក្រសួងអភិវឌ្ឍន៍កសិកម្មនិងទំនិញ
  • ក្រសួងការពារជាតិ
  • ក្រសួងពាណិជ្ជកម្ម ក្នុងប្រទេសសម្របសម្រួលនិងការពារសិទ្ធិអតិថិជន
  • ក្រសួងអប់រំ
  • ក្រសួងថាមពលបច្ចេកវិទ្យាបៃតងនិងទឹក
  • ក្រសួងដែនដីសហព័ន្ធ
  • ក្រសួងហិរញ្ញវត្ថុ
  • ក្រសួងហិរញ្ញវត្ថុ II
  • ក្រសួងកិច្ចការបរទេស
  • ក្រសួងសុខាភិបាល
  • ក្រសួងអប់រំជាន់ខ្ពស់
  • ក្រសួងកិច្ចកា​រប្រទេស ( ផែនការ )
  • ក្រសួងលំនៅស្ថាននិងកន្លែងរដ្ឋបាល
  • ក្រសួងធនធានមនុស្ស
  • ក្រសួងព័ត៌មាន គមនាគមន៍ សិល្បៈ និងវប្បធម៌
  • ក្រសួងពាណិជ្ជកម្មនិងឧស្សាហកម្ម
  • ក្រសួងធនធានធម្មជាតិនិងបរិស្ថាន
  • ក្រសួងផែនការ ឧស្សាហកម្ម និងពាណិជ្ជកម្ម
  • ក្រសួងអភិវឌ្ឍន៍ជនបទនិងផែនដី
  • ក្រសួងវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្ត
  • ក្រសួងដឹកជញ្ចូន
  • ក្រសួងស្រ្តី គ្រួសារ និងអភិវឌ្ឍន៍សហគមន៍
  • ក្រសួងការងារ
  • ក្រសួងយុវជននិងកីឡា ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login