ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់សង្គមដែលផ្អែកលើចំណេះដឹង ជំនាញ កុមារ និងយុវជនត្រូវរៀន ៖
ក. ចំពោះកុមារ
+ ចំពោះដឹងមូលដ្ឋានរឹងមាំ (តាមកម្មវិធីសិក្សា)
- ព្យាយាមសិក្សារៀនសូត្រ
- ការគោរពវិន័យសាលា និងថែទាំសុខភាពអនាម័យ
- យល់ដឹងច្បាស់ពីសិទ្ធិជាមូលដ្ឋានរបស់កុមារ ។
+ ទំនាក់ទំនងសង្គម
- ស្តាប់ការទូន្មានរបស់ឪពុកម្តាយ លោកគ្រូអ្នកគ្រូ អាណាព្យាបាល
- មានទំនួសខុសត្រូវលើសកម្មភាពរបស់ខ្លួន
- ចេះជួយការងារក្នុងសហគមន៍តាមលទ្ធភាពដែលអាចធ្វើបាន
- អនុវត្តសិទ្ធិជាមូលដ្ឋានរបស់កុមារបានត្រឹមត្រូវដើម្បីក្លាយខ្លួនជាពលរដ្ឋល្អ ។
ខ. ចំពោះយុវជន
- ចំណេះដឹងមូលដ្ឋានរឹងមាំ
- ចំណេះដឹងជំនាញ និងវិជ្ជាជីវៈពិតប្រាកដ
- ស្វែងយល់ ស្រាវជ្រាវ និងស្វ័យសិក្សាពេញមួយជីវិត
- ភាសាបរទេសដែលជាជាស្ពានសម្រាប់សិក្សាស្រាវជ្រាវក្នុងការអភិវឌ្ឍសមត្ថភាពជាប្រចាំ
- ចំណេះដឹងវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាថ្មីទំនើប
- សីលធម៌រស់នៅល្អ
- ថែទាំសុខភាពអនាម័យ និងជៀសឱ្យផុតអំពើអបាយមុខទាំងបួន
- ជំនាញទំនាក់ទំនង និងចេះរួមរស់នៅជាមួយគ្នាដោយសុខដុមរម្យនា
- រៀបចំ និងអភិវឌ្ឍន៍ជំនាញឱ្យឆ្លើយតបតាមតម្រូវការទីផ្សារការងារបច្ចុប្បន្ន
- ចូលរួមការងារសហគមន៍ និងរាល់សកម្មភាពនៅក្នុងសង្គម ។