Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. តើក្រសួងមុខងារសាធារណៈមានភារកិច្ចនិងមុខងារយ៉ាងដូចម្តេច ?

២. តើក្រសួងមុខងារសាធារណៈមានរចនាសម្ព័ន្ធដូចម្តេច ?

៣ . តើអគ្គធិការដ្ឋានរបស់ក្រសួងមុខងារសាធារណៈទទួលបន្ទុកការងារអ្វីខ្លះ ?

៤. តើអគ្គនាយកដ្ឋានរដ្ឋបាលនឹងហិរញ្ញវត្ថុនៃក្រសួងមុខងារសាធារណៈមាននាយកដ្ឋានចំណុះប៉ុន្មាន ? អ្វីខ្លះ ?

៥. តើអគ្គនាយកដ្ឋានគ្រប់គ្រងមុខងារសាធារណៈនៃក្រសួងមុខងារសាធារណៈមាននាយកដ្ឋានចំណុះប៉ុន្មាន ? អ្វីខ្លះ  ?

ចម្លើយ

១. ក្រសួងមុខងារសាធារណៈមានមុខងារនិងភារកិច្ចដូចខាងក្រោម៖

  • រៀបចំនិងកំណត់គោលនយោបាយ យុទ្ធសាស្រ្ត ផែនការ សកម្មភាព ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តដើម្បីគ្រប់គ្រងវិស័យមុខងារសាធារណៈ
  • ត្រួតពិនិត្យនិងងវាយតម្លៃប្រសិទ្ធិភាព នៃប្រពន្ធគ្រប់គ្រងមុខងារសាធារណៈ តាមរយៈការតាមដាន ការអនុវត្តគោលនយោបាយ ផែនការយុទ្ធសាស្រ្ត ផែនការសកម្មភាព ច្បាប់ និងលិខិតបទដ្ឋានគតិកយុត្ត
  • ដឹកនាំនិងជំរុញការអនុវត្តគលនយោបាយធនធានមនុស្សក្នុងរដ្ឋបាលសាធារណៈ និងគោលនយោបាយស្តីពីការផ្តល់សេវាសាធារណៈ​ព្រមទាំងធ្វើការវាយតម្លៃនិងជំរុញការកែលម្អគុណភាពធនធានមនុស្ស និងសេវាសាធារណៈ
  • សិក្សាស្រាវជ្រាវនិងលើកសំណើ អំពីការធ្វើទំនើបកម្មនិងនិទានកម្មវិស័យមុខងារសាធារណៈ
  • សិក្សាស្រាវជ្រាវនិងធ្វើបច្ចុប្បន្នភាពក្របខណ្ឌគោលនយោបាយ និងក្របខណ្ឌកតិយុត្តនៃមុខងារសាធារណៈ
  • ពិនិត្យនិងផ្តល់យោបល់លើសំណើពាក់ព័ន្ធនឹងការបង្កើតកែសម្រួលការរៀបចំនិងប្រព្រឹត្តទៅរបស់ក្រសួង ស្ថាប័ន ថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ
  • ពិនិត្យនិងដោះស្រាយពាក្យបណ្តឹងវ៉ារបស់មន្រ្តីរាជការស៊ីវិល ដែលមានវិវាទពាក់ព័ន្ធកិច្ចការមុខងារសាធារណៈ
  • គ្រប់គ្រងលក្របខណ្ឌ ផែនការក្របខណ្ឌនិងប្រសិទ្ធិភាពនៃការប្រើប្រាស់ក្របខណ្ឌមន្រ្តីរាជការស៊ីវិល មន្រ្តីជាប់កិច្ចសន្យានិងបុគ្គលអណ្តែតទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិព្រមទាំងលើកសំណើផែនការក្របខណ្ឌប្រចាំឆ្នាំនិងតម្រូវការចាំបាច់នៃការប្រើប្រាស់បុគ្គលិក ជូនរាជរដ្ឋាភិបាលពិនិត្យនិងសម្រេច
  • ដឹកនាំ តាមដាននិងជំរុញការគ្រប់គ្រងនិងការអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យមុខងារសាធារណៈឲ្យឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍន៍ជាតិ ស្របតាមការរីកចម្រើនក្នុងតំបន់និងសកលលោក
  • រៀបចំនិងជំរុញុំការអនុវត្តប្រពន្ធលើកទឹកចិត្ត ការកែលម្អប្រព័ន្ធបៀវត្សនិងលាភការ និងការលើកម្ពស់សុខមាលភាពមន្រ្តីរាជការស៊ីវិល
  • ចូលរួមនិងត្រួតពិនិត្យ ការរៀបចំកិច្ចដំណើរការប្រឡងប្រជែងផ្សេងទៀតក្នុងមុខងារសាធារណៈទាំងនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ
  • ពិនិត្យ ផ្ទៀងផ្ទាត់និងផ្តល់ទិដ្ឋការលើលិខិតបទដ្ឋាន​ឯកត្តជនក្នុងការគ្រប់គ្រងមន្រ្តីរាជការស៊ីវិលនិងលើកសំណើរសុំផ្លាស់ប្តូរស្ថានភាពរដ្ឋបាល និងស្ថានភាពគ្រួសាររបស់មន្រ្តីរាជការស៊ីវិលទាំងអស់នៅថ្នាក់ជាតិនិងថ្នាក្រោមជាតិ
  • រៀបចំនិងគ្រប់គ្រងទិន្នន័យមន្រ្តីរាជការស៊ីវិល ទាំងនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិតាមប្រព័ន្ធព័ត៌មានវិទ្យា
  • គ្រប់គ្រងការដាក់មន្រ្តីរាជការស៊ីវិលឲ្យ​ចូលនិវត្តន៍ឮ
  • សហប្រតិបត្តិការអន្តរជាតិ ក្នុងកិច្ចមុខងារសាធារណៈជាពិសេសជាមួយអាស៊ាននិងប្រទេសក្នុងតំបន់
  • គ្រប់គ្រងការងាររដ្ឋបាល បុគ្គលិកហិរញ្ញវត្ថុនិងទ្រព្យសម្បត្តិរដ្ឋដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងមុខងារសាធារណៈ
  • ទទួលភារកិច្ចផ្សេងៗទៀតដែលរាជរដ្ឋាភិបាលប្រគល់ជូន ។

២. ក្រសួងមុខងារសាធារណៈមានរចនាសម្ព័ន្ធដូចជា៖

ក.អង្គភាពថ្នាក់ជាតិ

  • ឧទ្ទកាល័យ
  • នាយកដ្ឋានសលវនកម្មផ្ទៃក្នុង
  • អគ្គាធិការដ្ឋាន
  • អគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវិត្ថុមាននាយកដ្ឋាន
  • អគ្គនាយកដ្ឋានគ្រប់គ្រងមុខងារសាធារណៈ
  • អគ្គនាយកដ្ឋានគោលនយោបាយមុខងារសាធារណៈ

ខ. សាលាភូមិន្ទរដ្ឋបាល

គ. អង្គភាពថ្នាក់ក្រោមជាតិ៖

 មន្ទីរមុខងារសាធារណៈរាជធានី ខេត្ត អង្គការលេខរបស់មុខងារក្រសួងសាធារណៈជាឧបសម្ព័ន្ធនៃអនុក្រឹត្យនេះ ។

៣ . អគ្គធិការរបស់ក្រសួងមុខងារសាធារណៈទទួលបន្ទុក៖

  • ធ្វើអធិការកិច្ចដើម្បីប្រសិទ្ធភាព នៃប្រព័ន្ធគ្រប់គ្រងមុខងារសាធារណៈទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ
  • ត្រួតពិនិត្យរដ្ឋបាលស្តីពីការគ្រប់គ្រងមន្រ្តីរាជការការលើកការគោរពនូវរាល់នីតិវិធីអនុវត្តច្បាប់និងលិខិតបទដ្ឋានគតិយុត្ត
  • ធ្វើអធិការកិច្ចលើវិវាទពាក់ព័ន្ធនឹងមុខងារសាធារណៈ
  • ផ្តល់យោបល់ដល់ប្រធានអង្គភាពរដ្ឋបាលនៃក្រសួងស្ថាប័ននានា លើបញ្ហាគ្រប់គ្រងធនធានមនុស្សរបស់រដ្ឋក្នុងករណីដែលមានការខ្វះខាតក្នុងការអនុវត្តគោលការណ៍
  • បំពេញភារកិច្ចអធិការកិច្ចផ្សេងៗទៀតដែលរដ្ឋមន្រ្តីប្រគល់ឲ្យ
  • រាយការណ៍អំពីលទ្ធភាពនៃការកំណត់របស់ថ្នាក់ដឹកនាំក្រសួង
  • អធិការដ្ឋាន ដឹកនាំឲ្យអគ្គាធិការមួយរូប អមដោយអគ្គាធិការរងនិងអធិការជាមួយជំនួសការតាមការចាំបាច់ ។

៤. អគ្គនាយកដ្ឋានរដ្ឋបាលនឹងហិរញ្ញវត្ថុនៃក្រសួងមុខងារសាធារណៈមាននាយកដ្ឋានចំណុះ៣គឺ៖

ក.​ នាយកដ្ឋានរដ្ឋបាលសរុបទទួលបន្ទុក៖

  • គ្រប់គ្រងផ្នែករដ្ឋបាលនិងសម្របសម្រួលស្ថានភាពគ្រប់ផ្នែករបស់ក្រសួង
  • គ្រប់គ្រងនិងចរាចរឯកសារផ្សេងៗរបស់ក្រសួង
  • ធានាប្រសិទ្ធភាព សុវត្ថិភាពរដ្ឋបាលលនិងគ្រប់គ្រងការងារសង្គមរបស់ក្រសួង
  • សរុបនិងធ្វើរបាយការណ៍ការងារនិងសកម្មភាពផ្សេងៗរបស់ក្រសួង
  • បំពេញភារកិច្ចផ្សេងទៀត តាមការកំណត់របស់ថ្នាក់ដឹកនាំក្រសួង ។

ខ. នាយកដ្ឋានគ្រប់គ្រងបុគ្គលិកទទួលបន្ទុក

  • គ្រប់គ្រងមន្រ្តីរាជការស៊ីវិល៊ មន្រ្តីរាជការជាប់កិច្ចសន្យានិងបុគ្គលិកអណ្តែតរបសក្រសួង
  • រៀបចំរាល់លិខិតរដ្ឋបាលសម្រាប់គ្រប់គ្រងក្របខណ្ឌមន្រ្តីរាជការរបស់ក្រសួង
  • រៀបចំផែនការក្របខណ្ឌនិងធនធានមនុស្សរបស់ក្រសួង
  • សហការរៀបចំការបណ្តុះបណ្តាលមន្រ្តីរាជការរបស់ក្រសួង
  • រៀបចំនិងរក្សាទុកឯកសារឯកត្តជនមន្រ្តីរាជការរបស់ក្រសួង
  • រៀបចំស្ថិតិលើការគ្រប់គ្រងមន្រ្តីរាជការនិងតារាងព័ត៌មានការងាររបស់មន្រ្តីរាជការក្រសួង
  • បំពេញភារកិច្ចផ្សេងទៀត តាមការកំនត់របស់ថ្នាក់ដឹកនាំក្រសួង  ។

គ. នាយកដ្ឋានផែនការ ហិរញ្ញវត្ថុ និងផ្គត់ផ្គង់ទទួលបន្ទុក៖

  • រៀបចំផេនការយុទ្ធសាស្រ្តរយៈពេលខ្លី រយៈពេលមធ្យមនិងរយៈពេលវែងរបស់ក្រសួង
  • រៀបចំផែនការយុទ្ធសាស្រ្តថវិកាលើគម្រោងថវិកាប្រចាំឆ្នាំរបស់ក្រសួង ព្រមទាំងតាមដានរំឮកពីការប្រតិបត្តិ
  • ប្រមូលផ្តុំនិងសម្របសម្រួលជំពូកថវិកា និងការចំណាយរបស់ក្រសួង
  • ប្រមូលផ្តុំតម្រូវការ ធ្វើកម្មវិធីចំណាយគ្រប់គ្រងការរៀបចំជួសជុលសម្ភារនិងបរិក្ខាររបស់ក្រសួង
  • គ្រប់គ្រងចលនទ្រព្យ អចលនទ្រព្យ សន្និធិម្ភារនិងធ្វើបញ្ជីសារពើភ័ណ្ឌ
  • គ្រប់គ្រងយានដ្ឋាននិងយានយន្តរបស់រដ្ឋដែលប្រគល់ជូនក្រសួង ព្រមទាំងធ្វើកម្មវិធីចំណាយនិងបែងចែងប្រេងឥន្ធនៈនិងគ្រឿងបន្លាស់
  • ទទួលបែងចែកសម្ផារ និងបរិក្ខារជូនដល់អង្គភាពក្រោមឱវាទ
  • ធ្វើកិច្ចបញ្ជីការគណនេយ្យជាប្រចាំ នូវសលាកប័ត្រនិងគណនេយ្យរូបធាតុ
  • តាមដាននិងរំលឹការគ្រប់គ្រងគណនីពិសេស
  • គ្រប់គ្រងបន្ទុកគណនិនៃការអនុវត្តលទ្ធកម្មសាធារណៈបំពេញភារកិច្ចផ្សេងទៀត តាមការកំណត់របស់ថ្នាក់ដឹកនាំក្រសួង ។

៥. អគ្គនាយកដ្ឋានគ្រប់គ្រងមុខងារសាធារណៈនៃក្រសួងមុខងារសាធារណៈមាននាយកដ្ឋានចំណុច៥គឺ៖

ក.នាយកដ្ឋាននីតិកម្មនិងវិវាទមុខអាររសាធារណៈ

  • សិក្សាស្រាវជ្រាវ រៀបចំនិងចូលរួមសហការក្នុងការរៀចំ ការកែសម្រួលឬការធ្វើវិសោធនកម្មច្បាប់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យមុខងារសាធារណៈស្តែងនិងការអភិវឌ្ឍន៍ប្រទេសជាតិ
  • ពិនិត្យ ផ្ទៀងផ្ទាត់ផ្តល់យោបល់លើការរៀបចំនិងកែសម្រួលរចនាសម្ព័ន្ធ នាំការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួង ស្ថាប័ន នៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិប្រមូលផ្តុំចងក្រងបោះពុម្ពផ្សព្វផ្សាយច្បាប់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យមុខងារសាធារណៈ
  • ពិនិត្យ​និងផ្តល់យោបល់ លើការរៀបចំច្បាប់លិខិតបទដ្ឋានគតិយុត្ត កិច្ចព្រមព្រៀងសហប្រតិបត្តិការព្រមទាំងកិច្ចសន្យាក្នុងក្របខណ្ឌនៃការបំពេញមុខងាររបស់ក្រសួង
  • ទទូលពាក្យបណ្តឹង អង្កេតស្រាវជ្រាវនឹងរៀបចំរបាយការណ៍ជូនគណៈកម្មាធិការសម្រុះសម្រួលទំនាស់ពាក់ព័ន្ធនឹងកិច្ចការមុខងារសាធារណៈ
  • រៀបចំសារណាសម្រាប់ការពារនៅក្នុងការជំនុំជម្រះការកាត់ក្តីក្នុងករណីវិវាទមុខងារសាធារណៈ
  • បំពេញភារកិច្ចផ្សេងទៀត តាមការកំណត់របស់ថ្នាក់ជាតិដឹកនាំក្រសួង ។

ខ. នាយកដ្ឋានគ្រប់គ្រងក្របខណ្ឌ

  • ធ្វើការព្យាករណ៍អំពីតម្រូវការនៃការប្រើប្រាស់ធនធានមនុស្សក្នុងមុខងារសាធារណៈរយៈពេលខ្លី រយៈពេលមធ្យមរយៈពេលវែងទាំងនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ
  • គ្រប់គ្រងតារាងព្យាករណ៍ចំនួនតំណែងចំនួនទៅតាមស្ថានភាពភូមិសាស្រ្តនិងប្រជាសាស្រ្តព្រមទាំងធ្វើការតាមដានការវិវត្តន៍រយៈពេលខ្លី រយៈពេលមធ្យមនិងរយៈពេលវែង
  • បង្កើតតារាងព័ត៌មានស្តីពីការគ្រប់គ្រងធនធានមនុស្សរបស់រដ្ឋ
  • រៀបចំក្របខណ្ឌដោយផ្អែក ទៅលើការសិក្សាវិភាគមុខងារនិងចំនួនតំណែងឲ្យសមស្រប
  • គ្រប់គ្រងក្របខ័ណ្ឌ ផែនការក្របខណ្ឌនិងប្រសិទ្ធភាពនៃការប្រើប្រាស់ក្របខណ្ឌមន្រ្តីរាជការស៊ីវិលមន្រ្តីជាប់កិច្ចសន្យានិងបុគ្គលិកអណ្តែតទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមនងតម្រូវការចាំបាច់នៃការប្រើប្រាស់បុគ្គលិក
  • ចូលរួមនិងត្រួតពិនិត្យការរៀបចំ កិច្ចដំណើរការប្រឡងប្រជែងក្របខណ្ឌរដ្ឋនិងការប្រឡងប្រជែងផ្សេងៗទៀតក្នុងមុខងារសាធារណៈទាំ​ងនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ
  • សម្របសម្រួលនិងសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធអំពីការងារបណ្តុះបណ្តាលមន្រ្តីរាជការស៊ីវិល
  • សហការជាមួយសាលាភូមិរដ្ឋបាលនិងគ្រិះស្ថានបណ្តុះបណ្តាលលើការរៀបចំនិងអនុវត្តកម្មវិធីនិងផែនការបណ្តុះបណ្តាល
  • បំពេញភារកិច្ចផ្សេងទៀត តាមការកមណត់របស់ថ្នាក់នាំក្រសួង ។

គ. នាយកដ្ឋានត្រួតពិនិត្យរដ្ឋបាលនិងការគ្រប់គ្រងមន្រ្តីរាជការស៊ីវិល

  • ពិនិត្យផ្ទៀងផ្ទាត់និងផ្តល់ទិដ្ឋាការលិខិតបទដ្ឋានឯកត្តជនមន្រ្តីរាជការស៊ីវិលមានជាអាទិ៍ ការតាំងស៊ប់ក្នុងប្រកខណ្ឌ ការដំឡើងថ្នាក់និងឋានន្តរស័ក្តការតែតាំងការប្រគល់ភារកិច្ចការផ្លាស់ប្តូរការបញ្ចបភារកិច្ច ការផ្ទេរពីក្របខ័ណ្ឌមួយទៅក្រខណ្ឌមួយ ការផ្លាស់ប្តូរពីក្រសួងស្ថាប័នមួយទៅក្រសួងស្ថាប័នផ្សេងទៀតការដាក់វិន័យការលុបឈ្មោះឬបញ្ឈប់ការងារនៃអ្នករាជការ ការដាក់ឲ្យស្ថិតនៅក្នុងភាពទំនេរគ្មានបៀវត្សន៍ ការដាក់ឲ្យស្ថិតនោក្រៅក្របខណ្ឌដើមនិងការដាក់ឲ្យចូលនិវត្តន៍ឬបាត់បង់សម្បទាវិជ្ជាជីវៈនៃមន្រ្តីរាជការ
  • ពីនិត្យផ្ទៀងផ្ទាត់និងផ្តល់ទិដ្ឋាការលើរបាយការណ៍នៃការផ្លាស់ប្តូរស្ថានភាពរដ្ឋបាលនិង ស្ថានភាពគ្រួសារនៃមន្រ្តីរាជការទាំងនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ
  • ត្រួតពិនិត្យនិងផ្ទៀងផ្ទាត់ សាលាកបត្រឯកត្តជនមន្រ្តីរាជការស៊ីវិល
  • ពិនិត្យនីត្យានុកូលភាពដីការនៃការតែងតាំង ការផ្លាស់ប្តូរនិងការបញ្ចប់ភារកិច្ចមន្រ្តីរាជការស៊ីវិល នៅថ្នាក់ក្រោមជាតិនិងពិនិត្យនីត្យានុកូលភាពកិច្ចរដ្ឋបាលផ្សេងទៀតតាមកំណត់របស់រាចរដ្ឋាភិបាល
  • សិក្សាស្រាវជ្រាវ លើលើកយោបល់ជូនដឹកនាំអំពីការកសាងឬកែតម្រូវនីតិវិធីពាក់ព័ន្ធនិងការត្រួតពីនិត្យការផ្ទៀងផ្ទាត់និងការផ្តល់ទិដ្ឋាការលើការគ្រប់គ្រងមន្រ្តីរាជការស៊ីវិល
  • បូកសរុបការប្រែប្រួលស្ថានភាពរដ្ឋបាលនិងស្ថានភាពគ្រួសារមន្រ្តីរាជការស៊ីវិល
  • បំពេញភារកិច្ចផ្សេងទៀតតាមការ​កំនត់របស់ថ្នាក់ដឹកនាំក្រសួង

ឃ. នាយ​កគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យានិងឯកសារមន្រ្តីរាជការស៊ីវិល

  • រៀបចំប្រព័ន្ធគ្រប់គ្រងទិន្នន័យនិងការរក្សាទុកឯកសារមន្រ្តីរាជការស៊ីវិល
  • រៀបចំប្រព័ន្ធគ្រប់គ្រងព័ត៌មាន​វិទ្យា បង្កើតកម្មវិធីនានានិងការពារសុវត្ថិភាពទិន្នន័យមន្រ្តីរាជការស៊ីវិល
  • សិក្សានិងការរៀបចំកម្មវិធីអភិវឌ្ឍន៍វិស័យបច្ចេកវិទ្យាព័ត៌មានវិទ្យានៅក្នុងការគ្រប់គ្រងមន្រ្តីរាជការស៊ីវិល និងផ្តល់សេវាសាធារណៈ
  • ផ្តល់សេវាផ្នែកបច្ចេកវិទ្យាព័ត៌មានវិទ្យា ដើម្បីគាំទ្រដល់ការអនុវត្តន៍មុខងា​ររបស់ក្រសួង​ធ្វើទំនើបកម្មនិងបច្ចុប្បន្នភាពទិន្នន័យមន្រ្តីរាជការស៊ីវិល ព្រមទាំងគ្រប់គ្រងការបោះពុម្ភតារាងទូទាត់បៀវត្សមន្រ្តីរាជការស៊ីវិល
  • សិក្សានិងរៀបចំមូលដ្ឋានទិន្នន័យ អំពីជំនាញរបស់មន្រ្តីរាជការស៊ីវិលតាមវិស័យ
  • រៀបចំទុកដាក់សាលាកប័ត្រព័ត៌មាន របស់ក្រសួងមន្រ្តីរាជការស៊ីវិលក្នុងសាលតម្កល់ឯកសារ របស់ក្រសួងនិងសរសេរទិន្នន័យទៅក្នុងសៀភៅបណ្ណាសារដ្ឋាន
  • ត្រួតពិនិត្យ ផ្ទៀងផ្ទាត់ស្រង់ បញ្ចូលនិងរៀបចំទុ​កដាក់សំណុំឯកសារបន្ថែមទៅក្នុងសាលាបត្រព័ត៌មានមន្រ្តីរាជការស៊ីវិល
  • បង្កើតនិងបន្តអភិវឌ្ឍន៍វិធីសម្រាប់គ្រប់គ្រងសាលាបត្រព័ត៌មានរបស់មន្រ្តនីរាជការ
  • ធ្វើតារាងស្ថិតិមន្ត្រីរាជការស៊ីវិលទាំងថ្នាក់ជាតិនិង​ថ្នាក់ក្រោមជាតិ
  • បំពេញភារកិច្ចផ្សេងទៀតតាមការកំណត់របស់ថ្នាក់ដឹកនាំក្រសួង

ង. មជ្ឈមណ្ឌលធនធានអាស៊ាន​កម្ពុជានិងកិច្ចសងប្រតិបត្តិការអន្តរជាតិ

  • សហប្រតិបត្តិការអន្តរជាតិ ក្នុងកិច្ចការមុខងារសាធារណៈជាពិសេសជាមួយអាស៊ាននិងប្រទេសក្នុងតំបន់
  • គ្រប់គ្រងព័ត៌មាននិងឯកសារដែលទាក់ទងនិងវិស័យមុខងារសាធារណៈអាស៊ានព្រមទាំងផ្លាស់ប្តូរនិងផ្សព្វផ្សាយព័ត៌មាន ជាមួយមជ្ឈមណ្ឌលធនធានអាស៊ាននៃប្រទេសសមាជិកអាស៊ាន
  • រៀបចំឯកសារនិងស្នើរសុំយោបល់ លើកិច្ចសហប្រតិបត្តិការអាស៊ានផ្នែកមុខងារសាធារណៈក្នុងក្របខណ្ឌនៃទំនាកទំនងអាស៊ានមានជាអាទិ៍ ផែនការបណ្តុះបណ្តាលបង្កើតសមត្ថ​ភាពមន្រ្តីរាជការស៊ីវិល ការចូលរួមប្រជុំនិងសកម្មភាពជំនាញផ្នែកមុខងារសាធារណៈសហការជាមួយលេខាធិការដ្ឋានជាតិអាស៊ានកម្ពុជា អំពីកិច្ចសហប្រតិបត្តិការអាស៊ានលើផ្នែកមុខងារសាធារណៈ
  • រៀបចំផ្តល់យោបល់លើឯកសារជាអាទិ៍ កំណត់ហេតុលិខិតគោលបំណង់អនុស្សរណៈនៃការយោគបល់ពិធីសារ កិច្ចព្រម​ព្រៀងដែលពាក់ព័ន្ធនិងកិច្ចសហប្រតិបត្តិការអន្តរជាតិលើផ្នែកមុខងារសាធារណៈ
  • រៀបចំបែបបទសម្រាប់លិខិតឆ្លងដែន ទិដ្ឋាការជូនថ្នាក់ដឹកនាំនិងមន្រ្តីរាជការដែលត្រូវទៅបំពេញទស្សនកិច្ចធ្វើកម្មសិក្សាការបណ្តុះបណ្តាលនៅក្រៅប្រទេសនិងពិធីការ
  • ទទួលបន្ទុកទំនាក់ទំនង ជាមួយអង្គការក្រៅរដ្ឋាភិបាលដៃគូរអភិវឌ្ឍន៍និងការបកប្រែភាសាបំពេញភារកិច្ចផ្សេងទៀតតាមការកំណត់របស់ថ្នាក់ដឹកនាំក្រសួង ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login