សំនួរ
១. តើការបោះឆ្នោតដោយសេរីនិងយុត្តិធម៌ត្រូវមានលក្ខណៈយ៉ាងដូចម្តេច ?
២. តើកត្តាអ្វីខ្លះដែលបណ្តាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់ ? ដើម្បីចៀសវាងនូវគ្រោះថ្នាក់នេះ យើងត្រូវធ្វើយ៉ាងមិច ?
៣ . តើអ្នកដឹកនាំត្រូវមានគុណសម្បត្តិយ៉ាងដូចម្តេចខ្លះ ?
៤. ចូរប្រាប់ពីអត្ថន័យនៃឈ្មោះនិងនិមិត្តសញ្ញារបស់សមាគមន៍អាស៊ីអាគ្នេយ៍( អាស៊ាន ) ។
៥. តើអង្គការសហប្រជាជាតិមានតួនាទីយ៉ាងមិច ? ចូរនិយាយអំពីដោះស្រាយរបស់ អង្គការសហប្រជាជាតិស្តីពីវិវាទខ្មែរ សៀមអំពីប្រាសាទព្រះវិហាររបស់ខ្មែរ ។
ចម្លើយ
១ . ការបបោះឆ្នោតសេរីនិងយុត្តិធម៌ ត្រូវមានលក្ខណៈជាចាំបាច់១០ប្រការដូចខាងក្រោម ៖
- ការបោះឆ្នោតនៅតាមកាលកំណត់ ដូចមានចែងនៅក្នុងរដ្ឋធម្មនុញ្ញរួមមាន
ប្រព័ន្ធចុះឈ្មោះមួយដែលអព្យាក្រឹត្យនិងមានប្រសិទ្ធិភាព
រក្សាការសម្ងាត់នៃសន្លឹកឆ្នោត
ស្ថានីយ៍បោះឆ្នោតមិនត្រូវនៅឆ្ងាយ ពីផ្ទះអ្នកបោះឆ្នោតពេកទេ
- ប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិស្មើគ្នា ក្នងការឈរឈ្មោះជាបេក្ខជន
- ប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិស្មើគ្នាក្នុងការ បង្កើតគណៈបក្សនយោបាយដើម្បីប្រកួតក្នុងការបោះឆ្នោត
- ប្រជាពលរដ្ឋគ្របរូបនិងគ្រប់បក្សនយោបាយមានសិទ្ធិស្មើគ្នាក្នុងការសម្តែងមតិនយោបាយដោយសេរី
- បេក្ខជនគ្រប់រូបមានលទ្ធភាពស្មើគ្នា ក្នុងការឃោសនាបោះឆ្នោតដោយសេរី
- មានយន្តការធានាសុវត្ថិភាពនៅពេលឃោសនាបោះឆ្នោតនិងនៅពេលបោះឆ្នោត
- គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត( គ ជ ប ) ត្រូវមានបទបញ្ជាច្បាស់លាស់និងឥតលម្អៀងក្នុងការចុះឈ្មោះបោះឆ្នោត ក្នុងដំណើរការបោះឆ្នោតក្នុងការរាប់សន្លឹកឆ្នោតក្នុងការដោះស្រាយរំលោភលើច្បាប់បោះឆ្នោតនិងរំលោភ លើបែបបទនៃការបោះឆ្នោត
- មានកម្មវិធិអប់រំ បណ្តុះបណ្តាលពលរដ្ឋឲ្យយល់ច្បាស់អំពីដំណើរការនិងបែបបទនៃការបោះឆ្នោត
- ត្រូវមានគណៈកម្មការឯករាជ្យ អព្យាក្រឹត្យឥតលម្អៀងមួយសម្រាប់គ្រប់គ្រងដំណើរការបោះឆ្នោតទទួលពាក្យបណ្តឹងស្តីពីវិវាទក្នុងការបោះឆ្នោត
- មានកម្មវិធីអប់រំ បណ្តុះបណ្តាលពលរដ្ឋឲ្យយល់ច្បាស់អំពីដំណើរការនិងបែបបទនៃការបោះឆ្នោត
- ត្រូវមានគណៈកម្មការឯករាជ្យ អព្យាក្រឹត្យឥតលម្អៀងមួយសម្រាប់គ្របគ្រងដំណើរការបោះឆ្នោតទទួលពាក្យបណ្តឹងស្តីពីវិវាទក្នុងការបោះឆ្នោត
- រាជរដ្ឋាភិបាលនិងប័ក្សនយោបាយត្រូវទទួលស្គាល់លទ្ធផលនៃការបោះឆ្នោត ។
២. កត្តាដែលបណ្តាឲ្យមានក្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់គឺ៖
ក. កត្តាមនុស្ស
ខ. កត្តាផ្លូវថ្នល់
គ. កត្តាយានយន្ត
ឃ. កត្តាអាកាសធាតុ
កត្តាដែលសម្ខាន់ជាងគេគឺ កត្តាមនុស្សពីព្រោះថា៖
- បើកបរហួសល្បឿនលកំណត់
- ផ្ទុកឥវ៉ាន់ឬមនុស្សហួសប្រមាណ
- មិនប្រកាន់ស្តាំ
- មិនគោរពច្បាប់ចរាចរណ៍
- សេពគ្រឿងស្រវឹងនៅពេលបើកបរ
- មិនពាក់មួកសុវត្ថិភាព
- ប្រកាន់ទិដ្ឋិមានៈរៀងខ្លួន
- មិនទាន់គ្រប់អាយុបើកបរយានយន្ត
- មិនគោរពស្លាកសញ្ញាចរាចរណ៍
- គ្មានបណ្ណបើកបរ
- ប្រើប្រាស់ទូរស័ព្ទក្នុងពេលបើកបរ
- ធ្វេសប្រហេសក្នុងការបើកបរយាន្តយន្ត
- ចូលចិត្តជែកក្នុងករណីដែលមិនគួរជែង
- មិនគោរពភ្លើងសញ្ញា និងបើកបញ្ច្រស
- យានយន្តមិនមានប្រព័ន្ធការពារត្រឹមត្រូវ ( កញ្ចក់ ភ្លើងស៊ីញ៉ូ ភ្លើងហ្វា កូត ហ្វ្រាំង )
ដើម្បិចៀសវាងយើងត្រូវធ្វើដូចខាងក្រោម ៖
- ត្រូវរៀនចេះច្បាប់ចរាចរណ៍
- ត្រូវប្រឡងយកប័ណ្ណបើកបរ
- ត្រូវគោរពច្បាប់ចរាចរណ៍
- មិនបើកបរហួសល្បឿនកំណត់
- បើកបរត្រូវប្រកាន់ស្តាំ
- មានអធ្យាស្រ័យគ្នាក្នុងការបើកបរ
- មិនជែកក្នុងករណីមិនគួរជែក
- អធ្យាស្រ័យគ្នាពេលបើកបរ
- មិនជែកក្នុងករណីមិនគួរជែក
- អធ្យាស្រ័យគ្នា្កក្នុងការបើកបរ
- មិនជែកក្នុងករណីមិនគួរជែក
- អធ្យាស្រ័យគ្នាពេលបើកបរ
- មិនផ្ទុកឥវ៉ាន់ឬមនុស្សច្រើនជ្រុល
- មិនប្រើប្រាស់ទូរសព្ទពេលកំពុងបើកបរ
- គោរពភ្លើង មន្រ្តី ស្លាក សញ្ញាចរាចរណ៍
- ពាក់មួកសុវត្ថិ រៀបចំប្រព័ន្ធការពារនិងបញ្ហាយានយន្តឲ្យបានត្រឹមត្រូវ ។
៣. អ្នកដឹកនាំត្រូវមានគុណសម្បត្តិដូចតទៅ៖
- សុខភាពៈ អ្នកដឹកនាំត្រូវជាបុរសឬស្រ្តីដែលមានសុខភាពល្អ គ្មានបញ្ហាខាងសរសៃប្រសាទនិងគ្មានជំងឺធ្ងន់ធ្ងន់ប្រចាំកាយ ។
- សមត្ថភាពៈ ជាភាពដែលអ្នកដឹកនាំអាចសម្រេចបាន ក្នុងការបំពេញកិច្ចការណាមួយដោយមធ្យោបាយផ្លូវកាយ ចិត្ត និងបញ្ញា ។
- គុណធម៌ៈ មេដឹកនាំត្រូវមានអាកប្បកិរិយាល្អ មានឧត្តមភាព ទស្សនៈទូលំទូលាយមានទសិធរាជធម៌ព្រហ្មវិហារធម៌ និងចេះជួយអ្នកដទៃ ។
៤. អត្ថន័យនៃឈ្មោះនិងនិមិត្តសញ្ញារបស់សមាគមន៍អាស៊ានគឺ៖
តំណាងឲ្យសេចក្តីសុខ ស្ថេរភាព និងសន្តិភាព
តំណាងឲ្យសេចក្តីក្លាហាន ភាពស្វាហាប់ និងថាមពល
តំណាងឲ្យភាពបរិសុទ្ធ ស្មោះស
តំណាងឲ្យវិបុលភាព ភាពសម្បូររុងរឿង
តំណាងឲ្យសុបិន្តរបស់បិតាបង្កើតអាស៊ាន ដែលមានបំណងផ្តុំប្រទេសទាំង១០ នៅអាស៊ីអាក្នេយ៍ឲ្យក្លាយជាសហគមន៍ប្រកបដោយ មិត្រភាពនិងសាមគ្គីភាព
តំណាងឲ្យការឯកភាពគ្នារបស់អាស៊ាន
តំណាងឲ្យសមាគមន៍អាស៊ាន១ ដែលមានស្ថេរភាពរួបរួមគ្នា និងប្រកបទៅដោយថាមពល
តំណាងឲ្យពណ៌សំខាន់ៗនៃទង់ជាតិ របស់ប្រទេសជាសមាជិកទាមងអស់ ។
៥. អង្គការសហប្រជាជាតិមានតួនាទី ៖
- ថែរក្សាសុខ សន្តិភាពពិភពលោក
- សន្តិសុខពិភពលោក
- រក្សាភាពរុងរឿងនៃមនុស្សជាតិ ។
និយាយអំពីដំណោះស្រាយរបស់អង្គការសហប្រជាជាតិស្តីពី វិវាទខ្មែរ សៀម លើប្រាសាទព្រះវិហារ ៖
- ឆាំនាំ១៩៤៥ សៀមបានលើកទ័ពមករំលោភកាន់កាប់ប្រាសាទព្រះវិហារយ៉ាងកំរោលនិងបង្ខិតព្រំដែន
- ប្រទេសកម្ពុជាបានធ្វើពាក្យបណ្តឹងទៅតុលាការអន្តរជាតិ ( ICJ ) ដើម្បីរកយុត្តិធម៌
- ថ្ងៃទី១៥ មិថុនា ១៩៦២ ក្រោយការស្រាវជ្រាវរិះរកភស្តុតាង យ៉ាងល្អិតល្អន់និងបានពិចារណាយ៉ាងលម្អិតមកតុលាការអន្តរជាតិទីក្រុងឡាអេប្រទេសហូឡង់បានចេញសាលក្រមបញ្ជាឲ្យសៀមដកតម្រូវនិងកងទ័ពចេញពី ប្រសាទព្រះវិហារជាបន្ទាន់ ។