Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. តើសាលាមធ្យមវិចិត្រសិល្បៈ មានភារកិច្ចយ៉ាងដូចម្តេចខ្លះ​ ?

២. ហេតុអ្វីបានជាត្រូវបង្កើតក្រសួងនិងរដ្ឋលេខាធិការដ្ឋាន ?

៣. ដើម្បីឲ្យសហគមន៍របស់អ្នកមានភាពរីកចម្រើនជានិច្ចតើអ្នកមានវិធានការដូចម្តេចខ្លះ ក្នុងការថែរក្សានិងការពារធនធានធម្មជាតិក្នុងសហគមន៍កុំឲ្យមានការខូចខាតនិងវិនាស ?

៤. តើកត្តាអ្វីខ្លះ ដែលជាមូលដ្ឋាននៃការបំផ្លាញធនធានធម្មជាតិក្នុងសហគមន៍របស់អ្នក ?

៥.តើដើម្បីឲ្យ ភូមិ ស​ង្កាត់ មានសុវត្ថិភាពតើយើងត្រូវធ្វើយ៉ាងដូចម្តេចខ្លះ ?

ចម្លើយ

១ . សាលាមធ្យមវិចិត្រសិល្បៈ មានភារកិច្ចដូចតទៅ៖

  • ជ្រើសរើសសិស្សតាមឧបនិស្ស័យឲ្យចូលសិក្សានិងប្រឡងបញ្ចប់ដោយផ្តល់នូវ សញ្ញាបត្រសិល្បៈនិងស្នាតកប័ត្រសិ្បៈ
  • បណ្តុះបណ្តាលធនធានមនុស្ស ចាប់តាំពីកម្រិតបឋមដល់មធ្យមដើម្បីក្លាយជាអ្នកជំនាញសិល្បៈទាំងទ្រឹស្តី ទាំងការអនុវត្តន៍នឹងការបង្កើតថ្មីតាមការចាំបាច់​របស់សង្គម
  • បំពាក់បំប៉នមន្រ្តីជំនាញ និងសិល្បៈករ ឲ្យក្លាយជាគ្រូបង្ហាត់ ដែលមានគរុកោសល្យសិល្បៈ និងវិជ្ជាជីវៈពេញលេញ
  • ស្រាវជ្រាវចងក្រងកម្មវិធីសិក្សាជាមួយ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈនិងសហការជាមួយអង្គការជាតិ និងអន្តរជាតិលើមូលដ្ឋានការងារបណ្តុះបណ្តាលនិងស្រាវជ្រាវបច្ចេកទេសសិល្បៈ ដើម្បីធ្វើការឲ្យកាន់តែប្រសើរឡើងនូវការអប់រំសិល្បៈ
  • ថ្វើរបាយការណ៍ពីសកម្មភាពការងាររបស់ខ្លួន
  • ទទួលអនុវត្តភារកិច្ចផ្សេងទៀត ដែលថ្នាក់ដឹកនាំក្រសួងប្រគល់ជូន ។

២. បានជាត្រូវបង្កើតក្រសួងនិងរដ្ឋលេខាធិការដ្ឋានព្រោះថា ៖

  • ដើម្បីសម្រួលដល់កិច្ចការងាររដ្ឋបាល
  • ដើម្បីជួយដល់ការងាររាជរដ្ឋាភិបាល
  • ដើម្បីងាយស្រួយដល់ការគ្រប់គ្រង និងពង្រីកវិស័យនានា
  • ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃប្រទេសជាតិ ( ផ្នែកអប់រំ យោធា សេដ្ឋកិច្ច ងភិវឌ្ឍន៍ ... )
  • ដើម្បីឲ្យសមស្របទៅនឹងកាលៈទេសៈ ដែលតម្រូវឲ្យស្របនឹងស្ថានភាពរីកចម្រើន និងតម្រូវការ​របស់ពិភពលោក
  • ក្រសួង និងរដ្ឋលេខាធិការដ្ឋានគឺជារដ្ឋបាលថ្នាក់កណ្តាលដែលនៅជុំវិញទីស្តីការគណៈរដ្ឋមន្រ្តី ដែលគ្រប់គ្រងមន្រ្តីរាជការ បុគ្គលិក និងគ្រប់គ្រងវិស័យើរដ្ឋបាលនានាទៅតាមសាខានានា ដែលនៅជុំវិញខេត្តនៃប្រទេសកម្ពុជា ។

ដូចនេះក្រសួងនិងរដ្ឋលេខាធិការដ្នាន គឺជាដងខ្លួននិងអវៈយវៈនៃរាជរដ្ឋាភិបាល ។

៣. ដើម្បីឲ្យសហលគមន៍របស់អ្នកមានភាពរីកចម្រើនជានិច្ចខ្ញុំមានវិធានលការថែរក្សាដូចតទៅ ៖

  • មិនត្រូវចោលសំរាមពាសវាលពាសកាល
  • ត្រូវរៀបចំចំដាំដើមឈើតាមបណ្តោយផ្លូវ
  • កាត់បន្ថយការប្រើប្រាស់យានយន្ត
  • ត្រូវចេះពិនិត្យឲ្យបានត្រឹមត្រូវពីបរិស្ថាន
  • ចេះប្រើប្រេងសាំងដែលគ្មានជាតិសំណ... ។

៤. កត្តាដែលជាមូលដ្ឋាននៃការបំផ្លាញធនធានធម្មជាតិក្នុងសហគមន៍រ​បស់ខ្ញុំ គឺ៖

  • ការកាប់បំផ្លាញព្រៃឈើហួសប្រ​មាណ
  • ការបំផ្លាញទីជម្រកសត្វ ព្រៃ មច្ឆាជាតិ
  • សំណឹកដី ទឹកជំនន់
  • ការនេសាទត្រីខុសច្បាប់ ខុសបច្ចេកទេស
  • ការបំពុលទឹក បំពុលខ្យល់
  • ការបោះចោលសំរាម កាក់សំណល់
  • ការធ្វើឲ្យបាត់បង់ជិវសាស្រ្តចម្រុះក្នុងទឹក... ។

៥. ដើម្បីឲ្យ ភូមិសង្កាត់ មានសុវត្ថិភាពយើងត្រូវ៖

  • លប់បំបាត់សកម្មភាព លួច ឆក់ ប្លន់ គ្រប់ប្រភេទ
  • លប់បំបាត់ការចែកចាយ ការផលិតនិងការប្រើប្រាស់គ្រឿងញៀនគ្រប់ប្រភេទ
  • លប់បំបាត់អំពើអានាចារ្យ ការជួញដូរស្រ្តីនិងកុមារនិងអំពើហិង្សាក្នុងគ្រួសារ
  • លប់បំបាត់ក្មេងទំនើង ( ក្មេងទម្រើស )
  • លប់បំបាត់ការលេងល្បែងស៊ីសង ខុសច្បាប់គ្រប់ប្រភេទការប្រើប្រាស់អាវុធខុសច្បាប់លនងិបទល្មើសគ្រប់ប្រភេទ ( មូលដ្ឋានចាស់ ) ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login