សំនួរ
១. តើលទ្ធិប្រជាធិតេយ្យមានលក្ខណៈពិសេសដូចម្តេចខ្លះ ?
២. ក្នុងសង្គមប្រជាធិបតយ្យគេបែងចែកអំណាចសំខាន់ៗដូចម្តេចខ្លះ ? អំណាចនីមួយៗតំណាងដោយស្ថាប័នណាខ្លះមានតួនាទីដូចម្តេចខ្លះ ? អំណាចនីមួយមានប្រៀបអំណាចលើអំណាចដទៃទៀតដូចម្តេចខ្លះ ?
៣. ដើម្បីវាស់បញ្ញាមនុស្សតើគេធ្វើដូចម្តេច ?
៤. ប្រសិនបើការចាប់យកវិជ្ជាជីវៈខុសៗគ្នានោះបណ្តាលមកពីកត្តាអ្វីខ្លះ ?
៥. ចូរបង្ហាញពីកត្តាដែលនាំឲ្យមានការបង្កើតថ្មី ?
ចម្លើយ
១. លទ្ធិប្រជាធិបតេយ្យមានលក្ខណៈពិសេសដូចតទៅ៖
- ផ្តល់សេរីភាពចូលរួមឆាកនយោបាយ
- ប្រជាពលរដ្ឋ មានសិទ្ធិសេរីភាពស្មើគ្នា ក្នុងការរស់នៅស្របច្បាប់
- សេរីភាពក្នុងការទទួលយកព័ត៌មានពិត និងការបញ្ចេញមតិ
- ប្រជាពលរដ្ឋទាំងពីរភេទមានសិទ្ធិ ទៅបោះឆ្នោតនិងឈរឈ្មោះឲ្យគេបោះឆ្នោត
- មានការផ្ទេរអំណាចដោយសន្តិវិធីមានការចូលរួមពីគណៈបក្សរច្រើន
- បោះឆ្នោតដោយសេរីនិងយុត្តិធម៌បែបពហុនិយម
- រាជរដ្ឋាភិបាលអព្យាក្រឹត្យផ្នែកនយោបាយ
- មានការបែងចែកអំណាចទាំងបីដាច់ដោយឡែកពីគ្នា
- មានទំនាក់ទំនងល្អរវាងអ្នកដឹកនាំនិងប្រជាពលរដ្ឋដែលើជាម្ចាស់ឆ្នោត
- ការដឹកនាំប្រកបដោយនីតិរដ្ឋយកច្បាប់ជាធំឬការដឹកនាំយកច្បាប់ជាគោល
- រាជរដ្ឋាភិបាលខិតចំអភិវឌ្ឍន៍ប្រទេសុំ ដើម្បីទទួលសំឡេងឆ្នោតនាអាណត្តិក្រោយ ។
២. ក្នុងសង្គមប្រជាធិបតេយ្យ គេបែងចែកអំណាចសំខាន់ៗជាបីគឺ៖
ក. អំណាចនីតិប្បញ្ញត្តិ
ខ. អំណាចនិតិប្រតិបត្តិ
គ. អំណាចនិតិវិនិច្ឆ័យ
អំណាចនីមួយៗតំណាងដោយ ៖
- អំណាចនីតិប្បត្តិ តំណាងដោយរដ្ឋសភានិងព្រឹទ្ធសភាមានតួនាទីកសាងច្បាប់
- អំណាចនីតិប្រតិបត្តិ តំណាងដោយរដ្ឋាភិបាលមានតួនាទីអនុវត្តនិងការពារច្បាប់
- អំណាចនីតិវិនិច្ឆ័យ តំណាងដោយសាលាជម្រះក្តីមានតួនាទីរកយុត្តិធម៌ជូនប្រជាជាតិ ។
អំណាចនិមួយៗ មានប្រៀបគឺ ៖
ក. សភាមានអំណាចលើរដ្ឋាភិបាល
- សភាមានអំណាចយល់ព្រមឬមិនយល់ព្រមចំពោះការតែងតាំងរដ្ឋលេខាធិការចៅក្រមទូត និងមុខដំណែងសំខាន់ៗដទៃទៀតដែលរដ្ឋាភិបាលដាក់ស្នើ
- សភាជាអ្នកសម្រេចលើ គម្រោងថវិកាចំណាយដែលរដ្ឋាភិបាលដាក់ស្នើ
- សភាមានសិទ្ធិអំណាចដកបុណយសក្តិមន្រ្តីណាដែលប្រព្រឹត្តល្មើស
ខ. រដ្ឋាភិបាលមានប្រៀបលើសភា
- រដ្ឋាភិបាលមានសិទ្ធិលអំណាចបដិសេធមិនព្រមទទួលបានច្បាប់ឪ ដែលសភាបានអនុម័តជាលើកទី១
- រាជរដ្ឋាភិបាលអាចចាប់ខ្លួនសមាជិកសភាណាដែលប្រព្រឹត្តល្មើស
គ. រដ្ឋាភិបាលមានប្រៀបលើតុលាការ
- រដ្ឋាភិបាលជាអ្នកតែងតាំងចៅក្រម
- រដ្ឋាភិបាលមាន សិទ្ធិអំណាចលើកទោសឬសម្រាប់ទោសឲ្យទណ្ឌិត
- រដ្ឋាភិបាលមានសិទ្ធិអំណាចចាប់ខ្លួនចៅក្រមដែលប្រព្រឹត្តិល្មើស
ឃ. តុលាការមានប្រៀបលើរដ្ឋាភិបាល
- តុលារការមានអំណាច ចោទប្រកាន់ពេលណាដែលរដ្ឋាភិបាលប្រព្រឹត្តខុសច្បាប់
- តុលាការមានអំណាច កាត់ទោសសមាជិករដ្ឋាភិបាលដែលប្រព្រឹត្តល្មើស ។
ង. តុលាការមានប្រៀបលើសភា
- តុលាការមានសិទ្ធើអំណាច ពិនិត្យសារជាថ្មីលើច្បាប់ទាំងឡាយណា ដែលសភាបានអនុម័តហើយបើឃើញថា មិនសមស្របនឹងរដ្ឋធម្មនុញ្ញតុលាការមានសិទ្ធិអំណាចប្រកាសបដិសេធពោលកឺ មានតួនាទីដូចក្រុម ប្រឹក្សាធម្មនុញ្ញនៅបប្រទេសកម្ពុជាដែរ
- ចៅក្រមមានសិទ្ធិអំណាច កាត់ទោសសមាជិកសភាណាដែលប្រព្រឹត្តល្មើស
ច. សភាមានប្រៀបទៅលើតុលាការ
- សភាអនុម័តលើសេចក្តីតែងតាំងចៅក្រម
- សភាមានសិទ្ធិដកបុណ្យសក្តិចៅក្រមណាដែលប្រព្រឹត្តល្មើស ។
៣ . បើផ្អែកទៅតាមអ្នកប្រាជ្ញាឈ្មោះ ប៊ីនេ និងអ្នកប្រាជ្ញាឈ្មោះ ស៊ីម៉ុង ថាដើម្បីវាស់បញ្ញាមនុស្សគេត្រូវធ្វើ តែស គឺលោកទាំងពីរ បានបង្កើតតែសម្រាប់វាស់បញ្ញាដោយកំណត់យករូបមន្ត ៖
លទ្ធផលបញ្ញា = អាយុបញ្ញា ៖ អាយុពិតលោកទាំងពីរបានបង្ហាញលទ្ធផលដូចតទៅ ៖
- បើលទ្ធផល = 1ជាមនុស្សធម្មតា
- បើលទ្ធផល > 1 ជាមនុស្សមានបញ្ញាអន់
- បើលទ្ធផល < 1ជាមនុស្សឈ្លាសវៃ
- បើលទ្ធផល < 0.7 ជាមនុស្សខ្សោយបញ្ញា
- បើលទ្ធផល < 0.5 ជាមនុស្សល្ងង់
- បើលទ្ធផល <0.2 ជាមនុស្សល្ងីល្ងើ ។
៤. ការដែលគរចាប់យកវិជ្ជាជីវៈខុសៗគ្នានោះបណ្តាលមកពីកត្តាពិរយ៉ាងគឺ ៖
- កត្តាវេទនាៈ គឺដែលទាក់ទងនិងចំនងនៃផ្លូវអារម្មណ៍ឬជានិស្ស័យពីកំណើត ដែលធ្វើឲ្យគេមានចិត្តស្រឡាញ់ឯកទេសឬជំនាញអ្វីមួយ ។
- កត្តាផលប្រយោជន៍ៈ គឺដោយគេសង្កេតឃើញ ការទទួលផលប្រយោជន៍ជាច្រើន ពីឯកទេសណាមួយសម្រាប់ផ្គត់ផ្គង់ខ្លួន និងក្រុមគ្រួសារឲ្យមានការអភិវឌ្ឍន៍រីកចម្រើន ។
៥. បង្ហាញពីកត្តាដែលនាំឲ្យមានការបង្កើតថ្មីគឺ ៖
ក. កត្តាចៃដន្យៈ ជាកត្តាដែលមិនអាចទាញទុកដឹងជាមុនបាន
ខ. កត្តាភាគនៃទេពកោសល្យៈ ជានិស្ស័យពីកំណើតរបស់មនុស្ស ។
គ. ចំណេះពីរបកគំហើញចុងក្រោយទាំងឡាយរបស់វិទ្យាសាស្រ្តៈ ជាការប្រើប្រាស់ឧបករណ៍ទំនើប ដើម្បីច្នៃប្រឌិតឬបង្កើតអ្វីមួយ ។
ឃ. ទំនោរផ្នែកជីវវីទ្យាៈ ជាការខិតខំបង្កើតថ្មី ដើម្បីសម្របខ្លួននឹងមជ្ឈដ្ឋាន
ង. តម្រូវការចាំបាច់របស់សមូហភាពៈ ជាសេចក្តីត្រូវការរបស់មនុស្សភាគច្រើន ដែលជាកម្លំាងជំរុញឲ្យអ្នកបង្កើតថ្មី ត្រូវតែខិតខំប្រឹងប្រែង ។