Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. តើអគ្គនាយកដ្ឋានគោលនយោបាយមុខងារសាធារណៈនៃក្រសួងមុខងារសាធារណៈមាននាយកដ្ឋានចំណុះប៉ុន្មាន ?

២ តើប្រទេសកម្ពុជាចូលជាសមាជិកអាស៊ាននេះទទួលបាននូវសារៈប្រយោជន៍អ្វីខ្លះ ?

៣. តើឧបសគ្គនៃការអភិវឌ្ឍន៍និងសន្តិភាពក្នុងសហគមន៍មានអ្វីខ្លះ ?

៤. តើការប្រើប្រាស់សិទ្ធិសេរីភាព ត្រូវមានព្រំដែនដែររែទេ ? ប្រសិនបើហួសព្រំដែនកំណត់នាំអោយយើងទទួលផលយ៉ាងដូចម្តេចខ្លះ ?

៥. តើសម្មាមគ្គជាអ្វី ? តើសម្មាមគ្គរួមមានអ្វីខ្លះ ?

ចម្លើយ

១. អគ្គនាយកដ្ឋានគោលនយោបាយមុខងារសាធារណៈនៃក្រសួងមុខងារសាធារណៈមាននាយកដ្ឋានចំណុះ៥គឺ៖

ក. នាយកដ្ឋានសេវាសាធារណៈ

  • រៀបចំ កែលម្អនិងជម្រុញការអនុវត្តន៍គោលនយោបាយស្តីពីការផ្តល់សេវាសាធារណៈនិងយន្តការនៃការផ្តល់សេវាសាធារណៈ
  • សិក្សានិងសម្របសម្រួលជាមួយក្រសួង ស្ថាប័នក្នុងការររៀបចំចង់ក្រងឯកសារណែនាំនិងដាក់ឲ្យដាក់ឲ្យអនុវត្តស្តង់ដាសាធារណៈ
  • សិក្សាស្រាវជ្រាវនិងលើកសំណើរអំពីជម្រើសសម្រាប់ការកែលម្អស្តង់ដានិងយន្តការនៃការផ្តល់សេវាសាធារណៈ
  • សហការជាមួយក្រសួងស្ថាប័នធ្វើបច្ចុប្បន្ន​ភាព ផ្សព្វផ្សាយតាមដាន និងវាយតម្លៃការអនុវត្តន៍កម្រងព័ត៌មានសេវាសាធារណៈ
  • បំពេញភារកិច្ចផ្សេងទៀត តាមការកំណត់របស់ថ្នាក់ដឹកនាំក្រសួង ។

ខ. នាយកដ្ឋានអភិវឌ្ឍន៍ធនធានមនុស្សនិងស្ថាប័ន

  • រៀបចំនិងជំរុញការអនុវត្តន៍គោលនយោបាយធនធានមនុស្សក្នុងរដ្ឋបាលសាធារណៈព្រមទាំងធ្វើការវាយតម្លៃនិងជំរុញការកែលម្អគុណភាពធនធានមនុស្ស
  • រៀបចំកសាងគម្រោងនីតិវិធីលិខិតបទដ្ឋានគតិយុត្តនិងឯកសារណែនាំស្តីពីការគ្រប់គ្រង់ធនធានមនុស្ស ដោយសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ
  • សិក្សាលទ្ធិភាពនិងជំរុញការអនុវត្តការពង្រាយមន្រ្តីរាជការឲ្យសមស្របតមតម្រូវការការងារ
  • រៀបចំផែនការមេ ស្តីពីការគ្រប់គ្រងនិងអភិវឌ្ឍន៍ធនធានមនុស្សក្នុងរដ្ឋបាលសាធារណៈ
  • សម្របសម្រួលនិងសហការរជាមួយហក្រសួងស្ថាប័ន ពាក់ព័ន្ធអំពីការការបង្ហាញបណ្តុះបណ្តាលវិជ្ជាជីវៈនិងការបណ្តុះបណ្តាលបន្ត
  • សិក្សាវិភាគពីតម្រូវការនៃការបណ្តុះបណ្តាលជំនាញដែលត្រូវការតាមក្រសួង ស្ថាប័ន ដើម្បីរៀបចំគោលនយោបាយនិងបទដ្ឋានគតិយុត្តសម្រាប់ដាក់ឲ្យអនុវត្ត
  • សិក្សា សម្របសម្រួលនិងរៀបចំឯកសារពាក់ព័ន្ធសម្រាប់ការបង្កើតនិងដំណើរការនៃគ្រិះស្ថានបណ្តុះបណ្តាលសំដៅលើកម្ពស់សមត្ថភាពរបស់រដ្ឋ ក្នុងការបណ្តុះបណ្តាលជាលក្ខណៈអន្តរវិស័យ
  • សិក្សានិងសហការសម្របសម្រួលការពិលនិត្យប្រតិបត្តិឡើងវិញនៅតាមក្រសួង ស្ថាប័ន
  • បំពេញភារកិច្ចផ្សេងទៀតតាមគោលការណ៍កំនត់របស់ថ្នាកដឹកនាំក្រសួង

គ. នាយកដ្ឋានគោលនយោបាយលាភការនិងសមិទ្ធិ

  • សិក្សាស្រាវជ្រាវនិងរៀបចំគោលនយោបាយលាភការស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល
  • រៀបចំនីតិវិធីនៃការអនុវត្តគោលនយោបាយលាភការ
  • រៀបចំផែនការសកម្មភាពនៃការអនុវត្តន៍ប្រព័ន្ធលាភការ
  • រៀបចំ ផ្សព្វផ្សាយនិងជំរុញការអនុវត្តន៍ប្រព័ន្ធគ្រប់គ្រងប្រសិទ្ធ​ភាពការងារ
  • ពិនិត្យនិងសិក្សាទំនាក់ទំនងរវាងគោលនយោបាយលាភការនិងសមិទ្ធកម្មរដ្ឋបាលសាធារណៈ
  • តាមដានការអនុវត្តន៍ប្រព័ន្ធលាភការនិងលើកអនុសាសន៍កែសម្រួលគោលនយោបាយនិងនីតិវិធីអនុវត្តន៍ប្រព័ន្ធលាភការ
  • បំពេញភារកិច្ចផ្សេងទៀត តាមការកំនត់របស់ថ្នាក់ដឹកនាំក្រសួង

ឃ. នាយកដ្ឋានសម្របសម្រួលការកែទម្រង់អន្តរវិស័យ

  • សម្របសម្រួលជាមួយអង្គភាពកែទម្រង់ផ្សេងៗ ដើម្បីលើកកម្ពស់អភិបាលកិច្ចល្អស្របតាមកម្មវិធីនយោបាយររបស់រាជរដ្ឋាភិបាល
  • ទំនាក់ទំនងនិងសម្របសម្រួលជាមូយដៃគូរអភិវឌ្ឍន៍ដើម្បីកៀគរជំនួសបច្ចេកទេសនិងហិរញ្ញប្បទាន សម្រាប់គាំទ្រកម្មវិធីកែទម្រង់រដ្ឋបាលសាធារណៈ
  • គ្រប់គ្រងនិងសម្របសម្រួលការប្រើប្រាស់ជំនួយបច្ចេកទេសក្របខណ្ឌនៃការអនុវត្តន៍កម្មវិធីកែទម្រង់រដ្ឋាបាលសាធារណៈ
  • បំពេញមុខងារជាអង្គការសម្របសម្រួល សម្រាប់ក្រុមការងារបច្ចេកទេសកែទម្រង់រដ្ឋបាលលសាធារណៈនិងទំនាក់ទំនងជាមួយអង្គភាពកែទម្រង់ផ្សេងៗព្រមទាំងជាមួយដៃគូរអភិវឌ្ឍន៍
  • រៀបចំបោះពុម្ពព្រឹត្តប័ត្រព័ត៌មាននិងផ្សព្វផ្សាយនូវកម្មវិធីសកម្មភាពនិងសមិទ្ធផលនៃការងារកែទម្រង់រដ្ឋបាលសាធារណៈ
  • បំពេញភារកិច្ចផ្សេងទៀតតាមការកំណត់របស់ថ្នាក់ដឹកនាំក្រសួង

ង. នាយកដ្ឋានត្រួតពិនិត្យវាយតម្លៃ

  • ត្រួតពិនិត្យនិងវាយតម្លៃការអនុវត្តន៍គោលនយោបាយពាក់ព័ន្ធនឹងមុខងារសាធារណៈមានជាអាតិ៍កោលនយោបាយស្តីពីការផ្តល់សេវាសាធារណៈគោលនយោបាយធនធានមនុស្សក្នុងរដ្ឋបាលសាធារណៈគោលនយោបាយលាភការ ព្រមទាំងផែនការសកម្មភាពពាក់ព័ន្ធ
  • រៀបចំក្របខណ្ឌនិងប្រព័ន្ធតាមដាន ត្រួតពិនិត្យនិងវាយតម្លៃការអនុវត្តន៍គោលនយោបាយ
  • សម្របសម្រួលផ្តល់ការគាំទ្រនិងជំរុញក្រសួងស្ថាប័ន ក្នុងការអនុវត្តន៍គោលនយោបាយនិងផែនការសកម្មភាពពាក់ព័ន្ធ
  • ចូលរួមផ្តល់យោបល់កែលម្អគោលនយោបាយនិងផែនការសកម្មភាពពាក់ព័ន្ធ
  • ចូលរួមផ្តល់យោបល់កែលម្អគោលនយោបាយ និងការអនុវត្តន៍កម្មវិធីជាតិកែទម្រង់រដ្ឋបាលសាធារណៈ
  • បំពេញភារកិច្ចផ្សេ​ងទៀត តាមការកំណត់របស់ថ្នាក់ដឹកនាំក្រសួង ។

២. ប្រយោជន៍នៃការចូលរួមជាសមាជិកអាស៊ានគឺ៖

  • លែងព្រួយបារម្ភចំពោះការគំរាមកំហែង ផ្នែកសន្តិសុខនិងលែងនៅឯកោ
  • មានសន្តិសុខក្នុងតំបន់ព្រមទាំងចូលរួមដោះស្រាយបញ្ហាផ្សេងៗ
  • មានការផ្លាស់ប្តូរ ផ្នែកចំណេះដឹង សង្គមកិច្ច វប្បធម៌ ប្រពៃណីជាដើម
  • ផ្លាស់ប្តូរគ្នាខាងផ្នែកធនធានមនុស្ស វិទ្យាសាស្រ្ត និងបច្ចេកវិទ្យាថ្មីទំនើប
  • បាននូវការខ្ចីប្រាក់ដ៏ច្រើនពីធនាគារអភិវឌ្ឍន៍អាស៊ី( ADB ) ដែលមានការប្រកាទាបរយៈពេលយូរ
  • លេចមុខមាត់លើឆាកអន្តរជាតិមានមុខមាត់ស្មើរនិងប្រទេសក្នុងសមាគមន៍អាស៊ាន និងមានសិទ្ធធ្វើប្រតិបត្តិការរួមគ្នាដោយសមភាព
  • ទទួលបានប្រយោជន៍ពីការអភិវឌ្ឍន៍ពីវិស័យផ្សេងៗដូចជាកសិកម្ម ទេសចរណ៍ អប់រំ ជាដើម
  • បាននូវបទពិសោធន៍ពីខ្លឹមសារសំខាន់ៗនៃតំបន់និយមនិងសកលនិយម
  • យល់ដឹងបានច្រើនពីបញ្ហាចំណងការទូត ចំណេញខាងនយោបាយ​ផ្សេងៗ ។

៣. ឧបសគ្គនៃការអភិវឌ្ឍន៍និងសន្តិភាពក្នុងសហគមន៍រួមមាន៖

  • ការធ្វើសង្គ្រាមក្នុងស្រុកទេស
  • ការដាក់បង្កៃគ្រាប់មីនក្នុងដី ក្រោ​មសមុទ្រ
  • មានទំនាស់ក្នុងសហគមន៍
  • ទំនាស់រវាងអ្នកមាននិងអ្នកក្រ
  • ទំនាស់រវាងមនុស្សនិងមនុស្ស
  • ទំនាស់រវាងមន្រ្តីជាន់ខ្ពស់ និងរាស្រ្ត
  • ការប្រព្រឹត្តអំពើពុករលួយនិងសូកប៉ាន់ ។

៤. ការប្រើប្រាស់សិទ្ធិត្រូវកំណត់ព្រំដែន​​របស់វា ។ រឺការប្រើប្រាស់សេរីភាពហួសដែនកំណត់នាំឲ្យយើងមានផលវិបាកដូចជា៖

  • គ្មានអ្នកគោរពច្បាប់បង្កតែភាពអនាធិបតេយ្យក្នុងសង្គមគ្មានអ្នកគោរពច្បាប់
  • ការរស់នៅរបស់ពលរដ្ឋទទួលបានតែក្តីសោកសៅវេទនាទាំងផ្លូវកាយនិងផ្លូវចិត្ត
  • មនុស្សរ​ស់នៅក្នុងសង្គមគ្មានអ្នកគោរព សិទ្ធិគ្នាគ្មានតម្លៃ គ្មានកិត្តិយសបានត្រឹមតែភាពរាប់អានគ្នា
  • ប្រទេសជាតិមិនមានមូវការរីកចម្រើនខ្វះខាតអ្នកដែលកមានចំណេះដឹងជីវីតប្រជាពលរដ្ឋរស់នៅគ្មានស្ថេរភាព ។

៥. សម្មាមគ្គឬអដ្ធង្គិកមគ្គមានន័យជាផ្លូវត្រូវទៅតាមគន្លងឬលំឱនត្រឹមត្រូវ ។

អដ្ធង្គិកមគ្គមាន៨រួមមាន៖

  • សម្មាទិដ្ធិៈ សេចក្តីយល់ឃើញត្រូវ
  • សម្មាសង្កប្បៈ សេចក្តីត្រិះរិះត្រូវ ​តម្រិះត្រូវ
  • សម្មាពាក្យៈ ការពោលឬសម្តីត្រូវ
  • កម្មាកម្មន្តៈ ការប្រកបការងារត្រូវ
  • សម្មាអាជីវៈ ការចិញ្ចឹមជីវិតត្រូវ
  • សម្មាវាយាមៈ ការព្យាយាម ប្រឹងប្រែងត្រូវ
  • សម្មាសតិៈ ការភ្ងាក់រឮកស្មារតីត្រូវ
  • សម្មាសមាធិៈ ការសមាធិ ពិចារណាត្រូវ ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login