សំនួរ
១. តើវិទ្យាស្ថានជាតិទេចរណ៍របស់ក្រសួងមានភារកិច្ចអ្វីខ្លះ ? ហើយមាននាយកដ្ឋានចំណុះប៉ុន្មាន ? អ្វីខ្លះ ?
២. តើអត្តាធិការដ្ឋានរបស់ក្រសួងទេសចរណ៍មានភារកិច្ចនិងតួនាទីយ៉ាងដូចម្តេច ?
៣. តើគ្រឹះស្ថានសាធារណៈក្រោមអាណាព្យាបាលក្រសួងទេសចរណ៍មានអ្វីខ្លះ ?
៤. តើវិស័យទេសចរណ៍នៅព្រះរាជាណាចក្រកម្ពុជាចែកចេញជាប៉ុន្មានផ្នែក ? ចូររៀបរាប់ឲ្យបានក្បោះក្បាយផង ។
៥ . តើជនបរទេសត្រូវមានលក្ខណៈសម្បត្តិដូចម្តេចខ្លះ ដែលអាចសុំចូលជាសញ្ជាតិខ្មែរបាន ?
ចម្លើយ
១. វិទ្យាស្ថានជាតិទេសចរណ៍ មានតួនាទីនិងភារកិច្ចដូចខាងក្រោម៖
- រៀបចំ ជំរុញការងារស្ថិតិទេសចរណ៍
- សិក្សាស្រាវជ្រាវ វិភាគទេសចរណ៍ សិក្សាវិភាគផលប៉ះពាល់នៃវិស័យទេសចរណ៍លើសេដ្ឋកិច្ចសង្គម វប្បធម៌និងបរិស្ថាននិងការទទួលរងផលប៉ះពាល់ពីវិស័យផ្សេងៗលើវិស័យទេសចរណ៍
- រៀបចំគោលនយោបាយនិងលិខិតបទដ្ឋានគតិយុត្ត ក្នុងវិស័យទេសចរណ៍
- ជាសេនាធិការឲ្យក្រសួងទេសចរណ៍ក្នុងការវិភាគនឹងផ្តល់យោបល់ដល់ស្ថាប័នពាក់ព័ន្ធដូចមានចែងក្នុងច្បាប់ស្តីពីតេសចរណ៍
- សហការជាមួយវិទ្យាស្ថានទេសចរណ៍អន្តរជាតិ និងគ្រិះស្ថានសិក្សាទេសចរណ៍នោទីទាំងប្រទេស
- ធ្វើរបាយការណ៍ប្រចាំខែ ត្រីមាស ឆមាស នព្វមាស និងប្រចាំឆ្នាំ
- ទទួលអនុវត្តភារកិច្ចផ្សេងទៀតតាមការប្រគល់ជូនរបស់រដ្ឋមន្រ្តី ។
វិទ្យាស្ថានជាតិទេសចរណ៍ មាននាយកដ្ឋានចំណុះដូចខាងក្រោម៖
- នាយកដ្ឋានស្ថិតិទេសចរណ៍
- នាយកដ្ឋានសិក្សាស្រាវជ្រាវនិងគោលនយោបាយទេសចរណ ។
នាយកដ្ឋាននីមួយៗត្រូវដឹកនាំដោយប្រធានមួយរូបមានឋានៈស្មើប្រធាននាយកដ្ឋាន និងមានអនុប្រធានមួយចំនួន មានឋានៈស្មើ អនុប្រធាននាយកដ្ឋាន អនុលោមតាមបទប្បញ្ញត្តិជាធរមាន ។
វិទ្យាស្ថានជាតិទេសចរណ៍អាចបង្កើតបណ្ឌិត្យសភាទេសចរណ៍មួយ ដែលត្រូវកំណត់ដោយអនុក្រឹត្យដោយឡែក ។
២. អត្តាធិការដ្ឋានរបស់ក្រសួងទេចរណ៍មានភារកិច្ចនិងតួនាទីដូចខាងក្រោម ៖
- ធ្វើអធិការកិច្ចគ្រប់គ្រងអង្គភាពក្រោមឱវាទកក្រសួងទេសចរណ៍ដោយមានការណែនាំរបស់ប្រធានស្ថាប័ន
- ស្រាវជ្រាវ អង្កេត និងធ្វើធិការកិច្ចលើប្រតិបត្តិករនិងមូលដ្ឋានអាជីវកម្មទេសចរណ៍ ក្នុងករណីមានភាពមិនប្រក្រតីនៃការប្រកបអាជីវកម្ម សេវាកម្មទេសចរណ៍ឬការអនុញ្ញាត្តផ្ទុយទៅនឹងច្បាប់និងបទប្បញ្ញត្តិផ្សេងៗក្នុងក្រសួងទេសចរណ៍
- សហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ក្នុងការចាត់វិធានការលើភាពមិនប្រក្រតីក្នុងវិស័យទេសចរណ៍
- ធ្វើអធិការកិច្ច លើទីកន្លែងប្រកបអាជីវកម្មលើទីបរិវេណសម្ភារ ដែលបានប្រើប្រាស់ឬសង្ស័យថាបានប្រើប្រាស់សម្រាប់គោលបំណងអាជីវកម្មទេសចរណ៍និង ដែលបាន ប្រើប្រាស់ឬដែលបានសង្ស័យថាបានប្រើប្រាស់ផ្ទុយនឹងច្បាប់
- ពិនិត្យនិងផ្តល់យោបល់ ដើម្បីចាត់វិធានការដាក់ពិន័យនានា ពាក់ព័ន្ធនឹងបុគ្គលប្រព្រឹត្តល្មើសនឹងច្បាប់បិងបទបញ្ញត្តិនានាដែលពាក់ព័ន្ធនឹងវិស័យទេសចរណ៍
- កសាងសុំណុំរឿងពាក់ព័ន្ធនឹង បទល្មើសទេសចរណ៍ទៅតុលាការ
- ធ្វើរបាយការណ៍ប្រចាំខែ ត្រីមាស ឆមាស នព្វមាស និងប្រចាំឆ្នាំ
- ទទួលអនុវត្តន៍ភារកិច្ចផ្សេងទៀតតាមការប្រគល់ ជូនរបស់រដ្ឋមន្រ្តី ។
៣ . ក្រសួងទេសចរណ៍មានគ្រឹះស្ថានសាធារណៈដែលស្ថិតក្រោមឱវាទរបស់ខ្លួន ទទួលបន្ទុកជាជំនួយដល់ក្រសួងទេសចរណ៍ក្នុងការសិក្សាស្រាវជ្រាវ សិក្សាទីផ្សារ និងផ្សព្វផ្សាយវិស័យទេសចរណ៍កម្ពុជា អប់រំ និងបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យទេសចរណ៍និងប្រមូលចំណូលទេសចរណ៍ ។
គ្រឹះស្ថានសាធារណៈទាំងនោះរួមមាន៖
- ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍
- សាកលវិទ្យាល័យទេសចរណ៍និងបដិសណ្ឋារកិច្ច
- សាលាវិជ្ជាជីវៈទេសចរណ៍
- គ្រឹះស្ថានអង្គរ ។
៤. វិស័យតេសចរណ៍នៅព្រះរាជាណាចក្រកម្ពុជាចែកចេញជា៥ផ្នែក គឹ ៖
- ទេសចរណ៍វប្បធម៌ៈ ការធ្វើដំណើរកម្សាន្តនៅតាមតំបន់ដែលមាន ប្រាសាទបុរាណ វត្តអារាម ទីកន្លែងសក្ការបូជា ទំនៀមទម្លាប់បវេណី ល្បែងប្រជាប្រិយ របាំប្រជាប្រិយ ក្រឿងតុបតែង ចម្លាក់ សម្លៀកបំពាក់ជាដើម ។
- ទេសចរណ៍ធម្មជាតិៈ ការធ្វើដំណើរកម្សាន្តនៅតាមតំបន់ ដែលមានសម្រស់ធម្មជាតិទូទៅបរិស្ថាននៃតំបន់ដែលបានការពារសត្វព្រៃមច្ឆជាតិនិងរបៀបគ្រប់គ្រងការរេស់នៅ ជំនឿ សាសនាជាដើម
- ទេសចរណ៍អរូបីៈ ការធ្វើដំណើរកម្សាន្តតាមតំបន់ ដែលទាក់ទងនឹងសាសនា ដូចជាការគោរពអារក្សអ្នកតានិងភាពអស្ចារ្យ
- ទេសចរណ៍កែច្នៃៈ ការធ្វើដំណើរកម្សាន្តតាមតំបន់ ដែលប្រែក្លាយទៅជារមណីយដ្ឋានកន្លែងកម្សាន្ត មជ្ឈមណ្ឌលកីឡា ឆ្នេរសមុទ្រ
- ទេសចរណ៍ជំនួញៈ ការធ្វើដំណើរកម្សាន្តលំហែកាយ របស់អ្នកបណ្តាក់ទុនដើម្បីស្វែងរកទីតាំងសម្រាប់វិនិយោគជាដើម ។
៥ . ជនបរទេសដែលអាចសុំចូលជាសញ្ជាតិខ្មែរបាន ត្រូវមានលក្ខណៈដូចតទៅ៖
ក. លក្ខខណ្ឌទូទៅ
- មានលិខិតបញ្ជាក់ថា មានគំនិតមារយាទនិងសីលធម៌ល្អ ដែលចេញដោយមេឃុំឬចៅសង្គាត់ដែលខ្លួនរស់នៅ
- មានលិខិតថ្កោលទោសបញ្ជាក់ថា ពុំដែលមានទោសពីបទព្រហ្មទណ្ឌណាមួយ
- មានលិខិតបញ្ជាក់ថាជននោះមានទីលំនៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយស្នាក់នៅជាប់ចំនួន៧ឆ្នាំដែលគិតចាប់ពីថ្ងៃ ដែលទទួលបណ្ណស្នាក់នៅដែលចេញឲ្យក្នុងក្របខណ្ឌនៃច្បាប់
- មានទីលំនៅក្នុងព្រះរាជាណាចក្រកម្ពុជានៅពេលដាក់ពាក្យសុំសញ្ចាតូបនីយកម្ម
- ចេះនិយាយភាសាខ្មែរ ចេះអក្សរខ្មែរនិងយល់ដឹងពីប្រវត្តិសាស្រ្តខ្មែរខ្លះ ៗ
- មានបញ្ញានិងកាយសម្បទា ដែលមិននាំឲ្យគ្រោះថ្នាក់ឬនាំឲ្យមានបន្ទុកដល់ជាតិ ។
ខ.លក្ខខណ្ឌគុណសម្បត្តិ
- ធ្វើអំណោយជាប្រាក់ដល់ថវិកាជាតិចាប់ពីមួយពាន់លានរៀនឡើងទៅ
- មានថ្វីដៃពិសេសអ្វីមួយ ជាប្រយោជន៍ដល់ការស្តារនិងកសាងសេដ្ឋកិច្ចជាតិ
គ. លក្ខខណ្ឌសហព័ន្ធ
- មានសហព័ន្ធឬកូនដែលមានអាយុតិចជាង១៨ឆ្នាំ ដែលមានបំណងសុំសញ្ជាតិជាចង្កោមគ្រួសារ
- ជនដែលបានអនុញ្ញាតឲ្យចូលជាសញ្ជាតិត្រូវធ្វើសម្បថនៅចំពោះមុខតុលាការកំពូល ។